សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

24/08/2016 - 17:09

កងទ័ពការពារព្រំដែនខេត្តដុងថាប ស័ក្តិសមជាកងទ័ពអ៊ំហូ

ឆ្លង​កាត់​៤០​ឆ្នាំ​កសាង​ត​ស៊ូ​និង​អភិ​វឌ្ឍ កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្តដុង​ថាប តែង​ស័ក្តិ​សម​ជា​មួយ​នឹង​ការ​ជឿ​ទុក​ចិត្ត​របស់​បក្ស រដ្ឋ និង​​ប្រ​ជា​ជន​ក្នុង​តួ​នា​ទី​ជា​កម្លាំង​ស្នូល និង​ជំ​នាញ​ក្នុង​ការ​ការ​ពារ​រឹង​មាំ​អធិ​ប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​របស់​មាតុ​ភូមិ​។

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​អំ​ណោយ​និង​ថែ​ទាំ​សុខ​ភាព​ជូន​មនុស្ស​ចាស់​អ​នា​ថា។

ឆ្នាំ​១៩​៧៦ បញ្ជា​ការ​ដ្ឋាន​នគរ​បាល​ប្រ​ជា​ជន​ប្រ​ដាប់​អា​វុធ ចេញ​សេច​ក្តី​សម្រេច​យល់​ព្រម​ខាង​រចនា​សម្ព័ន្ធ​នៃ​ការ​ចាត់​តាំង​បរិ​មាណ និង​លេខ​សម្គាល់​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ខេត្ត​ដុង​ថាប​។ យល់​ច្បាស់​នូវ​ស្ថាន​ភាព​ លំ​បាក​ដំ​ណាក់​កាល​ទើប​បង្កើត​ដំ​បូង ទោះ​បី​បំ​ពាក់​បរិក្ខារ​នៅ​មាន​ភាព​សា​មញ្ញ ខ្វះ​ខាត​គ្រប់​ផ្នែក; ការ​រស់​នៅ​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​នៅ​ជួប​ការ​លំ​បាក​ច្រើន ភូមិ​សាស្រ្ត​បោះ​ទ័ព ប្រ​ជា​ជន​រស់​នៅ​រាយ​ប៉ាយ ផ្លូវ​គម​នាគមន៍​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​លំ​បាក ប៉ុន្តែ​កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ដុង​ថាប តែង​សា​មគ្គី ចិត្ត​មួយ​ថ្លើម​មួយ ឆ្លង​កាត់​រាល់​ការ​លំ​បាក សាក​ល្បង ចេះ​ពង្រីក​ប្រ​វេ​ណី​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង ព្រួត​ដៃ​គ្នា​ក្នុង​ការ​ងារ​ត​ស៊ូ​ចាប់​ពី​ពេល​ទទួល​គ្រប់​គ្រង​ភូមិ​សាស្រ្ត​ដំ​បូង ។ លើ​វិ​ស័យ​កសាង​ប្រ​ព័ន្ធ​ប្រ​ជា​ការ​ពារ​ព្រំ​ដែន កម្មា​ភិ​បាល យុទ្ធ​ជន បាន​លើក​ជា​គំ​រូ​ល្អ​ៗ​ "ស្មោះ​ត្រង់​ចំ​ពោះ​បក្ស អស់​ពី​ចិត្ត​ពី​ថ្លើម​ចំ​ពោះ​ប្រ​ជា​ជន​" អស់​ពី​ចិត្ត​ដើម្បី​សុភ​មង្គល​របស់​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ តែង​រក្សា​និង​ពង្រីក​ទំ​នាក់​ទំ​នង​ស្អិត​ល្មួត​ជា​មួយ​នឹង​ប្រ​ជា​ជន បង្អែក​លើ​ប្រ​ជា​ជន​ដើម្បី​ត​ស៊ូ​និង​បំ​ពេញ​ការ​ងារ​។

នៅ​ពេល​ភារ​កិច្ច​កសាង​កង​កម្លាំង​កំ​ពុង​បាន​កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គ្រប់​រូប ស​កម្ម​អនុ​វត្ត​ស្រាប់​តែ​ឆ្នាំ​១៩៧៨ របប​ប្រ​ល័យ​ពូជ​សាសន៍ ប៉ុល​ពត​មក​ទន្រ្ទាន​ព្រំ​ដែន​តី​ណាម​របស់​ប្រ​ទេស​យើង​។ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ប្រ​ញាប់​​​ប្រ​ញាល់​បង្វែរ​មក​ការ​ងារ​ការ​ពារ​ម្ចាស់​ការ បង្កើត​ក្បួន​យុទ្ធ​សាស្រ្ត​ការ​ពារ​ត្រៀម​ប្រ​យុទ្ធ​និង​ត​ស៊ូ​ការ​ពារ​ព្រំ​ដែន​ក្នុង​រាល់​ស្ថាន​ភាព​។ អង្គ​ភាព​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត រួម​ជា​មួ​យ​នឹង​ប្រ​ជា​ជន​និង​កម្លាំង​ប្រ​ដាប់​អា​វុធ​ឃុំ​ព្រំ​ដែន​នា​នា ត​ស៊ូ​យ៉ាង​មោះ​មុត ទ​ទួល​បាន​ជ័យ​ជម្នះ​គួរ​ឲ្យ​កត់​សម្គាល់​។ បន្ទាប់​ពី​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ការ​ពារ​មាតុ​ភូមិ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត បាន​ចូល​រួម​ដោះ​គ្រប់​មីន​រាប់​ពាន់​គ្រាប់​ដើម្បី​រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​ជូន​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​។ ដើម្បី​បម្រើ​ការ​ជូន​រដ្ឋ​យើង​ចរ​ចា​ជា​មួយ​នឹង​ប្រ​ទេស​កម្ពុជា ចុះ​ហត្ថ​លេ​ខា​លើ​អនុ​សញ្ញា​ការ​កំ​ណត់​ព្រំ​ដែន និង​បោះ​ប​ង្គោល​ព្រំ​ដែន កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ដុង​ថាប ម្ចាស់​ការ​ត្រួត​ពិ​និត្យ​ស្វែង រក​សញ្ញា​បង្គោល​ព្រំ​ដែន​ចាស់ ពេល​រដ្ឋ​ទាំង​ពីរ​បាន​ចុះ​ហេត្ថ​លេ​ខា​លើ​អនុ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​កំ​ណត់​ព្រំ​ដែន​រវាង​ប្រ​ទេស​ទាំង​ពីរ រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​ព្រំ​ដែន (បច្ចុ​ប្បន្ន គឺ​គណៈ​ចង្អុល​ការ​កំ​ណត់​ព្រំ​ដែន​និង​បោះ​បង្គោល​ព្រំ​ដែន​របស់​ខេត្ត​ដុង​ថាប​) ផ្នែក​ឯក​ទេស គណៈ​កម្ម​ការ​ព្រំ​ដែន​រដ្ឋា​ភិ​បាល​សហ​ការ​ជា​មួយ​នឹង​គណៈ​ប្រតិ​ភូ​ការ​កំណត់​ព្រំ​ដែន​និង​បោះ​បង្គោល​ព្រំ​ដែន​របស់​ប្រ​ទេស​កម្ពុជា រួស​រាន់​វាស់​វែង​កំ​ណត់​ព្រំ​ដែន​និង​បោះ​បង្គោល​ព្រំ​ដែន​ជាតិ​។ មក​ទល់​ពេល​នេះ ទូ​ទាំង​ខ្សែ​បន្ទាត់​ព្រំ​ដែន​ដុង​ថាប​- ព្រៃ​វែង​បាន​សម្រេច​ការ​កំ​ណត់​ព្រំ​ដែន​និង បោះ​បង្គោល​ព្រំ​ដែន​៥០,៥​គីឡូ​ម៉ែត្រ​/៥០,៥​គីឡូ​ម៉ែត្រ ដោយ​មាន​បង្គោល​ព្រំ​ដែន​ទាំង​អស់​ចំ​នួន​១៦ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កំ​ណត់​ហេតុ​ប្រ​គល់​បង្គោល​ព្រំ​ដែន ដើម្បី​សហ​ការ​គ្នា​គ្រប់​គ្រង​និង​ការ​ពារ​។

វរសេនីយ៍​ឯក វ៉វុាំង​អៅ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ដុង​ថាប ឲ្យ​ដឹង​៖​​ ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត ដុង​ថាប តែង​ពង្រីក​ប្រ​វេ​ណី​សាម​គ្គីស្អិត​ល្មួត ថ្នាក់​លើ​ថ្នាក់​ក្រោម​ចិត្ត មួយ​ថ្លើម​មួយ​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ភារ​កិច្ច ទោះ​បី​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ​ក្នុង​ការ​ត​ស៊ូ​ដ៏​ស្វិត​ស្វាញ​ឬ​ក៏​ក្នុង​ការ​លំ​បាក​ស្មុគ​ស្មាញ​។ កម្មា​ភិ​បាល យុទ្ធ​ជន ពិ​សេស​គឺ​កង​ជួរ​កម្មា​ភិ​បាល បក្ខ​ជន​រឹង​ប៉ឹង​ជា​គំ​រូ ឈាន​មុខ​អង្គ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​កសាង​រៀប​រយ​រឹង​មាំ បក្ខ​ភាគ សម្រេច​បាន​កិត្តិ​នាម "ស្អាត​ស្អំ រឹង​មាំ" ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​សម្រេច​ជ័យ​ជម្នះ រៀន​សូត្រ ហ្វឹក​ហ្វឺន ពល​កម្ម​ផលិត​និង​ប្រតិ​បត្តិ​តាម​បទ​បញ្ជា​។ល។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សម្រេច​បាន​លទ្ធ​ផល​ខ្ពស់​ជាង​។ បន្ត​ការ​ពង្រីក​ប្រ​វេ​ណី​ដ៏ ត្រ​ចះ​ត្រ​ចង់​៤​​០ឆ្នាំ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ដុង​ថាប និង​ចរិយា​សម្បត្តិ​ល្អ​របស់​យុទ្ធ​ជន​បដិវត្តន៍  នៅ​ពេល​ខាង​មុខ​ទូ​ទាំង​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ដុង​ថាប ប្តេជ្ញា​ចិត្ត អនុ​វត្ត​ជ័យ​ជម្នះ​នូវ​រាល់​ភារ​កិច្ច​ន​យោ​បាយ​ដែល​បាន​ប្រ​គល់​ជូន​។

ជា​មួយ​នឹង​ស្នា​ដៃ​សម្រេច​បាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ដុង​ថាប បាន​ជា​បក្ស រដ្ឋ ជូន​គ្រឿង​ឥស្ស​រិយយ​សយុទ្ធ​ជ័យ​ចំ​ណាត់​ថ្នាក់​លេខ​៣​មួយ គ្រឿង​និង​គ្រឿង​ឥស្ស​រិយ​យស​យុទ្ធ​ជ័យគ្រប់​ប្រភេទ​៤​គ្រឿង អង្គ​ភាព​មូលដ្ឋាន​និង​បុគ្គល បាន​ជូន​គ្រឿង​ឥស្ស​រិយ​យស​គ្រប់​ប្រ​ភេទ​ចំ​នួន​៦៣ គ្រឿង​និង​រង្វាន់​ថ្នាក់​ខ្ពស់​ជា​ច្រើន​ទៀត​ដល់​សមូ​ហ​ភាព​និង​បុគ្គល។ ពិ​សេស ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កូវ​វ៉ាង (បច្ចុប្បន្ន​ជា​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ចក្រ​អន្តរ​ជាតិ​ថឿង​ភឿក) បាន​ប្រ​ទាន​កិត្តិ​នាម​វិ​រកង​កម្លាំង​ប្រ​ដាប់​អា​វុធ ប្រ​ជា​ជន​២​លើក​ (លើក​ទី​១ ឆ្នាំ​១៩៧៩ និង​លើក​ទី​២ ឆ្នាំ​២០០០)​៕

យុងជិន(កាសែតដុងថាប)-វិមាន

ចែករំលែកអត្ថបទ