វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

26/07/2016 - 14:26

សិល្បករឆ្នើម សើុងកិញ

លោក​សើុង​កិញ នៅ​ភូមិ​បឹង​ចុង ឃុំ​តាយ​វុាំង ស្រុក​ត្រឹង​ដេ បាន​ផ្សារ​ភ្ជាប់​​​ជា​មួយ​នឹង​របរ ចម្លាក់​យូរ​ឆ្នាំមក​ហើយ​។ លោក​គឺ​ជា​សិល្ប​ករ​មួយ​រូប​ក្នុង​បណ្តា​សិល្ប​ករ​ឆ្នើម​ទាំង​៧​រូប​របស់​ខេត្ត​ បាន​ប្រ​ធាន​រដ្ឋ​ជូន​កិត្តិ​​នាម​សិល្ប​ករ​ឆ្នើម​។

 លោក​សើុ​ង​កិញ​មាន​មោទ​នៈ​ពេល​បាន​រដ្ឋ​ប្រ​ទាន​កិត្តិ​​នាម​​សិល្ប​ករ​ឆ្នើម​។

ឆ្នាំ​២០១៥ លោក​សើុង​កិញ បាន​ប្រ​ធាន​រដ្ឋ​ជូន​កិត្តិ​នាម​សិល្ប​ករ​ឆ្នើម ជា​មួយ​នឹង​ទម្រង់​ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​។ នេះ​ជា​ក្តី​រីក​រាយ សុ​ភ​មង្គល​ហើយ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ធំ​ធេង​ក្នុង​ឆាក​ជី​វិត​របស់​លោក​។ លោក​សើុ​ង​កិញ ឲ្យ​ដឹង​៖ "ឆ្នាំ​នេះ ខ្ញុំ​មាន​អាយុ​ជាង​៨៨​ឆ្នាំហើ​យ បាន​រដ្ឋ​ជូន​កិត្តិ​នាម​សិល្ប​ករ​ឆ្នើម​ដូច្នេះ ពិត​ជា​ក្តី​រីក​រាយ​និង​កិត្តិ​យស​ដ៏​ធំ​សម្រាប់​ខ្ញុំ​និង​វង្ស​ត្រ​កូល​កូន​ចៅ​ខ្ញុំ​"​។ បច្ចុ​ប្បន្ន ទោះ​បី​មាន​វ័យ​ចំ​ណាស់​ក៏​​ដោយ ប៉ុន្តែ​ក្នុ​ង​ផ្ទះ​របស់​លោក​នៅ​រក្សា​វណ្ណ​កម្ម​ចម្លាក់​ដែល​ប្រ​សូត្រ​ចេញ​ពី​ទឹក​ដៃ​របស់​គាត់​ដោយ​ផ្ទាល់​។ ផ​លិត​ផល​ទាំង​នោះ​ប្រ​កប​ដោយ​លក្ខណៈ​ល្អ​វិ​ចិត្រ និង​មាន​ភាព​រស់​រ​វើក​។ លោក​សើុ​ង​កិញ ឲ្យ​ដឹង​៖ "ចម្លាក់​គឺ​ជា​របរ​ដែល​ខ្ញុំ​ចូល​ចិត្ត​តាំង​ពី​តូច ហើយ​របរ​នេះ​បាន​ផ្សារ​ភ្ជាប់​នឹង​ឆាក​ជី​វិត​ខ្ញុំ​ដូច្នេះ​ខ្ញុំ​ចាត់​ទុក​ការ​ងារ​នេះ​ដូច​ជា​ជី​វិត​របស់​ខ្ញុំ​អ៊ី​ចឹង​។ ចំ​ពោះក្បូ​រ​ក្បាច់​រចនា​របស់​ជន​រួម​ជាតិ​ខ្មែរ សិល្ប​ករ​ណា​ក៏​អាច​គូរ​ឬ​ឆ្លាក់​លើ​ស៊ី​ម៉ង​ត៍បាន​ទាំង​អស់ ប៉ុន្តែ​នៅ​លើ​ឈើវិ​ញ គឺ​ជា​ការ​លំ​បាក​ណាស់​។ ពិ​សេស​គឺ​ក្បូរ​ក្បាច់​រចនា​នៅ​លើ​ឈើ​តូច​ប៉ុន​ម្រាម​ដៃ ផ្គុំ​មក​បាន​ជា​ហ៊ឹង ពុទ្ធា​សនៈ​ជា​ដើម តែង​បាន​មា​មីង​និង​ព្រះ​សង្ឃ​និ​យម​ប្រើ​ក្នុង​ពិ​ធី​ រៀប​ការ បុណ្យ​ទាន និង​ទី​សក្ការ​បូ​ជា​ក្នុង​វត្ត​ដែល​តិច​មាន​សិល្ប​ករ​ណា ធ្វើ​បាន​"។​

ដើម្បី​បាន​រៀន​របរ​ចម្លាក់ តាំង​ពី​តូច​លោក សើុ​ងកិ​ញ សូម​ឪ​ពុក​ទៅ​បួស​នៅ​វត្ត​បឹង​ទន្សា ដើ​ម្បី​រៀន​ធម៌​វិ​ន័យ​និង​រៀន​ចម្លាក់​។ កាល​នោះ លោក​បាន​គ្រូ​បង្ហាត់​បង្រៀន​និង​ឲ្យ​សៀវ​ភៅ​មួយ​ចប់​កត់​ត្រា​ពី​ចម្លាក់​ក្បូរ​ក្បាច់​រចនា​ខ្មែរ​។ ក្រោយ​ពេល​បួស​រៀន​ជិត​១​០​ឆ្នាំ និង​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​គូរ​ក្បូរ​ក្បាច់​រចនា​ខ្មែរ លោក​សូម​លា​ចាក​សិក្ខា​បទ​។ ផ្តើម​ពី​នោះ លោក​បាន​សង់​ផ្ទះ​មួយ​តូច ដើម្បី​គូរ​និង​ចម្លាក់​ក្បូរ​ក្បាច់​រចនា​នៅ​លើ​ឈើ​ដោយ​ខ្លួន​ឯង វណ្ណ​កម្ម​ជា​ច្រើន​មាន​ភាព​ល្អ​ប្រ​ណីត មាន​ដូច​៖ ហនុ​មាន នាង​សេ​ដា​ យក្ស នាគ ជា​ដើម​។ សិល្ប​ករ​សើុ​ង​កិញ ឲ្យ​ដឹង​៖ "វណ្ណ​កម្ម​ដែល​ខ្ញុំ​ច្នៃ​បង្កើត​ឡើង មិន​មែន​ធ្វើ​ដើម្បី​លក់​នោះ​ទេ គឺ​បំ​ពេញ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​តែ​ប៉ុណ្ណោះ"​។ ផ្តើម​ពី​ការ​ចូល​ចិត្ត​នោះ ​ថែម​​ទាំង​មាន​ទឹក​ដៃ​ប៉ិន​ប្រ​សប់ មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​និង​មាន​ការ​ចង​ចាំ​ល្អ ​ហេតុ​នោះ​ទោះ​បី​រូប​ភាព​អ្វី​ឲ្យ​តែ​មើល​ឃើញ​ម្តង គឺ​លោក​អាច​គូរ​និង​ចម្លាក់​បាន​ទាំង​អស់​។ ក្រៅ​ពី​នោះ លោក​ថែម​ទាំង​ធ្វើ​ស្គរ​ទ្រ​ឃឹម។ល។ សម្រាប់​បម្រើ​ក្នុង​សិល្បៈ​រ​បាំ ល្ខោន​បា​សាក់ និង​ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​។ ពិ​សេស​លោក​ថែម​ទាំង​ធ្វើ​រាង​ប្រ​ទីប​មា​ន​សណ្ឋាន​ជា​ព្រះ​វិហារ​ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​។

ជា​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​របរ​ចម្លាក់​ឈើ សិល្ប​ករ​សើុ​ង​កិញ​បាន​ច្នៃ​បង្កើត​នូវ​វណ្ណ​កម្ម ដ៏​ល្អ​ប្រ​ណីត​ជា​ច្រើន​បម្រើ​ជូន​សង្គម​។ ពិ​សេស​ គឺ​វណ្ណ​កម្ម​របស់​លោក​បាន​ដាក់​តាំង នៅ​តាម​សារ​មន្ទីរ​វប្ប​ធម៌​និង​នៅ​តាម​វត្ត​ខ្មែរ​នា​នា​ក្នុង​និង​ក្រៅ​ខេត្ត​។ បច្ចុ​ប្បន្ន ក្តី​រីក​រាយ​ទ្វេ​ដង​ក្នុង​ឆាក​ជី​វិត លោក​ពេលកូន​ប្រុស​ឈ្មោះ​សើុ​ង​កន មាន​ទឹក​ដៃ​ប៉ិន​ប្រ​សប់​មាន​គំ​និត ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​គូរ​និង​ចម្លាក់​ក្បូរ​ក្បាច់ រចនា​លើ​ឈើ​ស្នង​បន្ត​របរប្រ​ពៃ​ណី​របស់​ឪ​ពុក​៕

លី​ធាន​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកសើុងកិញ