សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

05/09/2016 - 19:13

យុទ្ធជ័យស្ងាត់ស្ងៀម

ក្នុង​រយៈ​កាល​៧០​ឆ្នាំ​កសាង​ត​ស៊ូ​និង​វិវឌ្ឍន៍​របស់​កម្លាំង​សន្តិ​សុខ​ខេត្ត​វិញ​ឡុង បាន​លេច​ឡើង​នូវ​គំ​រូ​ឈ្លាស​វៃ អង់​អាច​ក្លា​ហាន​ត​ស៊ូ​ស្ងាត់​ស្ងៀម​នៅ​លើស​មរ​ភូមិ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​បុព្វ​ហេតុ​ត​ស៊ូ​រំ​ដោះ​ជន​ជាតិ​។

 វរ​សេនីយ៍​ឯក ង្វៀន​វុាំង​ហ៊ីវ ក្នុង​ពិ​ធី​ទទួល​គ្រឿង​ឥស្ស​រិយ​យសមិត្ត​ភាព អា​ស្រ័យ​ព្រះ​មហា​ក្សត្រ  ព្រះ​រាជា​ណា​ចក្រ កម្ពុជា​ប្រ​ទាន​ជូន​។

កើត​និង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​ដែល​មាន​វេ​ណី​ប​ដិ​វត្តន៍ នៅ​ឃុំ​តិច​ថៀង (ស្រុក​ត្រា​អូង​) ឆ្នាំ​១៩៨២ សម​មិត្ត ង្វៀន​វុាំង​ហ៊ីវ ចូល​បម្រើ​ការ​ខាង​នគរ​បាល​។ បន្ទាប់​ពី​រៀន​កម្រិត​បឋម​ផ្នែក​នគរ​បាល សម​មិត្ត​ហ៊ីវ​ត្រូវ បាន​គណៈ​នា​យក​បញ្ជូន​ទៅ​បំ​ពេញ​ការ​ងារ​នៅ​ក្រុម​សន្តិ​សុខ​ចំ​ណុះ​នគរ​បាល​ស្រុក​ត្រា​អូង​។ ក្នុង​កាល​នោះ ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ លើ​ភូមិ​សាស្រ្ត​មាន​ការ​ស្មុគ​ស្មាញ​ច្រើ​ន​។ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យុវ​វ័យ ការ​ស្រ​ឡាញ់​ការ​ងារ​ស្រ​ឡាញ់​វិជ្ជា​ជីវៈ សម​មិត្ត ង្វៀន​វុាំង​ហ៊ីវ មិន​រា​រែក​ក្នុង​ការ​លំ​បាក តែង​តែ​ច្បាម​ភូមិ​សាស្រ្ត​អ​នុ​វត្ត "៣​រួម" ជា​មួយ​នឹង​ប្រ​ជា​ជន ហើយ​បាន​ប្រ​ជា​ជន​គោ​រព​ស្រឡាញ់ ឧបត្ថម្ភ​គាំ​ទ្រ ពិ​សេស គឺ​ព្រះ​សង្ឃ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​។ ព្រោះ​ហេតុ​នោះ សម​មិត្ត ឆាប់​ពង្រឹង​​កសាង​បាន​ជំ​ហរ​យុទ្ធ​សាស្រ្ត​សន្តិ​សុខ ប្រ​ជា​ជន​រឹង​មាំ​។ ឆ្លង​តាម​រយៈ​នោះ ប្រ​ជា​ជន​ផ្ដល់​នូវ​ព័ត៌​មាន​សំ​ខាន់​ៗ ជួយ​ឲ្យ​សម​មិត្ត​ធ្វើ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ ដោះ​ស្រាយ​បាន​ឆាប់​រហ័ស​លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​។

ដោយ​សារ​ការ​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត ការ​ទទួល​ខុស​ត្រូវ​និង​បំ​ពេញ​ការ​ងារ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព សម​មិត្ត​ហ៊ីវ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ជឿ​ជាក់ ចាត់​ឲ្យ​ទទួល​តំ​ណែង​សំ​ខាន់​ៗ​ជា​ច្រើន ផ្ដើម​ពី​អ្នក​ដឹក​នាំ​ក្រុម​ចម្រុះ​ក្រុម សន្តិ​សុខ​ចំ​ណុះ​នគរ​បាល​ស្រុក​ត្រា​អូង; ប្រ​ធាន​ក្រុម​អនុ​ប្រ​ធាន​កា​រិ​យា​ល័យ ប្រ​ធាន​កា​រិ​យា​ល័យ​ចារ​កម្ម​ចំ​ណុះ​នគរ​បាល​ខេត្ត​និង​សព្វ​ថ្ងៃ ជា​សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស នា​យក​រង​នគរ​បាល​ខេត្ត​។ ទោះ​បី​ឋិត​ក្នុង​តំ​ណែង​ណា​ក៏​ដោយ សម​មិត្ត ង្វៀន​វុាំ​ង​ហ៊ីវ តែង​តែ​លើក​កម្ពស់​ស្មារ​តី​ទទួល​ខុស​ត្រូវ ខិត​ខំ​អស់​ពី​ចិត្ត​ជា​មួយ​នឹង​ការ​ងារ ស​កម្ម​ម្ចាស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ដោះ​ស្រាយ​ទាន់​ពេល​នូវ​បញ្ហា​ស្មុគ​ស្មាញ​ទាំង​ឡាយ ដែល​ទាក់​ទិន​ដល់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​នឹង​មូល​ដ្ឋាន​ឲ្យ​បាន​លំ​នឹង​មិន​ទុក​ឲ្យ​បាត់​សិទ្ធិ​ជា​ម្ចាស់​ការ​ឬ​ចៃ​ដន្យ​ឡើយ​ រក្សា​ខ្ជាប់​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។ ចំ​ពោះ​សម​មិត្ត មិត្ត​រួម​អា​ជីព​និង​កម្មា​ភិ​បាល​យុទ្ធ​ជន​ក្រោម​ឱ​វាទ សម​មិត្ត​ង្វៀន​វុាំង​ហ៊ីវ តែង​តែ​បង្ហាញ​នូវ​អត្ត​ចរិត​រស់​នៅ​ជិត​ស្និទ្ធ ស្រុះ​ស្រួល​។ ចំ​ពោះ​កម្មា​ភិ​បាល យុទ្ធ​ជន វ័យ​ក្មេង សម​មិត្ត តែង​តែ​អស់​ពី​ចិត្ត​ណែ​នាំ បង្ហាញ​ប្រាប់​ចាត់​ទុក​ខ្លួន​ជា​រៀម​ច្បង​ជាមិត្ត​រួម​អា​ជីព​ជិត​ស្និទ្ធ​។ ឆ្លង​តាម​រយៈ​នោះ បង្ក​កម្លាំង​ជំ​រុញ​ឲ្យ​រាល់​កម្មា​ភិ​បាល យុទ្ធ​ជន​គ្រប់​រូប ជម្នះ​ការ​លំ​បាក ឧប​សគ្គ អនុ​វត្ត​សម្រេច​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។

"ប្រ​ការ​ដែល​យើង​ខ្ញុំ​ចាប់​អា​រម្មណ៍ ដក​ពិ​សោធន៍​បាន​ក្នុង​រយៈ​ពេល​បំ​ពេញ​ការ​ងារ​រស់​នៅ​ជិត​ដិត​ជា​មួយ​សម​មិត្ត​ង្វៀន​វុាំង​ហ៊ីវ នោះ​គឺ​៖ ស្មារ​តី​អស់​ពី​ចិត្ត​និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ងារ ទោះ​បី​ការ​ងារ​លំ​បាក ឧប​សគ្គ​យ៉ាង​ណា​ក៏​តែង​តែ​រក​វិ​ធី​ជម្នះ ឆ្លង​កាត់​និង​អនុ​វត្ត​សម្រេច​ល្អ​នូវ​ភារ​កិច្ច; លើក​កម្ពស់​ស្មារ​តីសាម​គ្គី​ផ្ទៃ​ក្នុង​ម៉ឺង​ម៉ាត់​អនុ​វត្ត​ទិះ​ទៀន និង​ស្វ័យ​ទិះ​ទៀន​លើ​ស្មារ​តី​ស្រ​ឡាញ់​រាប់​អាន សាម​គ្គី កសាង​សម​មិត្ត មិត្ត​រួម​អា​ជីព​ឲ្យ​បាន​ជឿន​លឿន​ទាំង​អស់​គ្នា​"។ នោះ​គឺ​ពាក្យ​វាយ​តម្លៃ​របស់​មិត្ត​រួម​អា​ជីព បំ​ពេញ​ការ​ងារ​រួម​ជា​មួយ​នឹង​វរសេ​នីយ៍​ឯក ង្វៀន​វុាំង​ហ៊ីវ​។

សម​មិត្ត​ង្វៀន​វុាំង​ហ៊ីវ ត្រូវ​បាន​បក្ស រដ្ឋ និង​ផ្នែក​ជូន​នូវ​កិត្តិ​យសខ្ពង់​ខ្ពស់​ជា​ច្រើន មាន​ដូច៖ គ្រឿង​ឥស្ស​រិយ​យស​ការ​ពារ​ប្រ​ទេស​លេខ​៣ មេ​ដាយ​ពី​ព្រោះ​សន្តិ​សុខ​មាតុ​ភូមិ; មេ​ដាយ​យុទ្ធ​ជន​ត្រ​ចះ​ត្រ​ចង់​លេខ​១ លេខ​២ លេខ​៣; គ្រឿង​ឥស្ស​រិយ​យស​អា​ស្រ័យ​ព្រះ​មហា​ក្សត្រ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រ​ទាន​ជូន​។  កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ទូ​ទាំង​ផ្នែក​។ល។ ស្រប​ឱ​កាស​ អនុ​ស្សាវ​រីយ៍​ខួប​៧០​ឆ្នាំ ទិ​វា​ប្រ​វេ​ណី​កង​កម្លាំង​សន្តិ​សុខ​ប្រ​ជា​ជន​ សម​មិត្ត​ត្រូវ​បាន​ក្រ​សួង​នគរ​បាល​ជូន​ប័ណ្ណ​សរ​សើរ​៕

វ៉ថាញ់សើុង (កាសែតវិញឡុង) បកប្រែ៖ ថាច់សេរី 

 

ចែករំលែកអត្ថបទ