ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

20/03/2017 - 15:06

ភាពផ្លាស់ថ្មីនៅហ្វាលឺវ

តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនឃុំហ្វាលឺវ ក្រុងវីថាញ់ (ខេត្ត ហូវ​យ៉ាង) ទូទាំងឃុំមានប្រជាជនចំនួន១.៨២៣គ្រួសារ ក្នុងនោះ មាមីងខ្មែរ​មានចំនួន៤៤៤គ្រួសារ។ អាស្រ័យការខិតខំអភិវឌ្ឍសេដ្ឋកិច្ច គ្រួ សារគួប​ផ្សំជាមួយនឹងការជំនួយរបស់រដ្ឋ ម៉្លោះហើយទើបជីវភាព របស់មាមីងខ្មែរ​ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកែលម្អ។ 

                        ផ្លូវចូលទៅកាន់ភូមិថាញ់ប៊ិញ។

បងស្រីដាវធីស៊ាង នៅភូមិថាញ់ប៊ិញ លក់សារពើភណ្ឌជាច្រើនឆ្នាំនៅ មជ្ឈមណ្ឌលឃុំហ្វាលឺវ រ៉ាយរ៉ាប់ឲ្យដឹង៖ "កាលពីមុន បើចង់ទៅទិញអី វ៉ាន់នៅឯផ្សារវីថាញ់យកមកលក់ នាងខ្ញុំត្រូវជិះទូក-ដខាតពេលអស់មួយព្រឹក។ សព្វថ្ងៃគ្រាន់តែជិះម៉ូតូប្រមាណជាង១៥នាទីគឺដល់ផ្សារវី ថាញ់ ហើយមិនមែនមានតែផ្លូវមួយ ឆ្ពោះទៅផ្សារក្រុងទេ បើចង់ឆាប់ គ្រាន់តែបត់ឡើងជើងស្ពានបន្តិច គឺដល់ផ្លូវជាតិ៦១ជាផ្លូវធំទូលាយ គឺ អាចបើកបរបានដោយសេរី"។ គ្រួសារបងស្រីស៊ាង មានដើមកំណើត នៅហ្វាលឺវ ម៉្លោះហើយភាពផ្លាស់ថ្មីនៅភូមិភាគនេះយ៉ាងណា បងស្រី បានដឹងយ៉ាងច្បាស់ តាំងពីដងផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយបាន ក្រាលបេតុង ចាក់កៅស៊ូរហូតទឹកស្អាតប្រើប្រាស់បានដាក់តបំពង់ចូលដល់រាល់គ្រួសារខ្មែរតាមភូមិនានា។ល។ ចំណែកបងស្រីដាវធីយ៉ាក នៅ ភូមិថាញ់ប៊ិញ ជាមួយបងស្រីស៊ាង ក៏មានភាពសប្បាយរីករាយដែរ ពី ព្រោះមានដងផ្លូវចាក់កៅស៊ូឆ្លងកាត់ពីភូមិថាញ់ប៊ិញ តភ្ជាប់ជាមួយនឹង សង្កាត់៧ទៅដល់កំពង់ចម្លងណឿកត្រុង។ បងស្រីយ៉ាក ឲ្យដឹង៖ "កាល ពីមុន បើចង់ឆ្លងទៅឃុំវិញវៀង ស្រុកឡុងម៉ី មានតែទៅដោយទូកដនិង បង់ពេលវេលាយូរណាស់។ បច្ចុប្បន្ន គ្រាន់តែជិះម៉ូតូរួចចុះស្រឡាងឆ្លង ព្រែកណឿកត្រុង គឺដល់វិញវៀងទិញផ្លែម្នាស់មកលក់ហើយ។ រៀង រាល់ថ្ងៃ នាងខ្ញុំដឹកម្នាស់យកមកលក់បានមួយជើងក៏រកបានប្រាក់ចំ ណូលលំនឹង ដើម្បីមានប្រាក់ចំណូលក្នុងរដូវទំនេរនេះ"។


លោកគឹមទ្រុងយុង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំហ្វា លឺវ ឲ្យដឹង៖ "ប៉ុន្មានឆ្នាំកន្លង នៅហូវយ៉ាងការជ្រាបទឹកប្រៃមានការប្រែ ប្រួលយ៉ាងស្មុគស្មាញ ប៉ុន្តែចំណែកមាមីងនៅហ្វាលឺវគឺគ្មានខាតបង់ធ្ងន់ ធ្ងរឡើយ ពីព្រោះឆ្នាំ២០១៥ ឃុំបានអនុវត្តកម្មវិធី១៣៥ស្តារប្រឡាយកូវ ឡឹម ប្រឡាយរាយរងវាលស្រែ ប្រឡាយនឿកឌុកដើម្បីធានាប្រភពទឹកស្រោចស្រព និងមានផ្លូវទឹកដឹកជញ្ជូនកសិកផលដោយថវិកាសរុប២,៥ ពាន់លានដុង ពីប្រភពទុនថវិការដ្ឋសម្រាប់បង្ការទប់ស្កាត់ទឹកប្រៃ។ ពូ យ័ញមួង នៅភូមិថាញ់ភូ ឲ្យដឹង៖ "អាស្រ័យមានទឹកសាបចេញចូលគ្រប់ គ្រាន់ ទើបខ្ញុំដាំបន្លែបង្ការរកបានប្រាក់ចំណេញគ្រាន់បើនៅក្នុងរដូវទឹក ប្រៃឆ្នាំ២០១៦។ ឆ្នាំនេះ ខ្ញុំបានស្តារប្រឡាយ អណ្តូង ដើម្បីបង្ការការ ជ្រាបទឹកប្រៃចូលចម្ការម្នាស់ដែលខ្ញុំទើបដាំ"។ ចំណែកបងថាច់វ៉ូវភឿង នៅភូមិថាញ់ឡើយបានដាំបន្លែបង្ការសម្រាប់លក់រាល់ថ្ងៃ បងភឿង ឲ្យ ដឹង៖ "ខ្ញុំដាំបន្លែបង្ការបន្តិចបន្តួច ហើយកាត់យកទៅលក់រាល់ថ្ងៃនៅ ផ្សារវីថាញ់ ពីព្រោះរត់ម៉ូតូពីផ្ទះឆ្ពោះទៅកាន់ផ្សារវីថាញ់ចំណាយពេល ប្រមាណពី១០-២០នាទីហើយលក់បានថ្លៃទៀតផង"៕

ហាថាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកគឹមទ្រុងយុង