វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

02/08/2016 - 10:08

សិល្បករដាវស៊ិន

"របរ​របស់​ខ្ញុំ​គឺ​កាត់​សក់ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​នឹង​វិស័យ​សិល្បៈ​។ រយៈ​កាល​ជាង​៤០​ឆ្នាំ​កន្លង ខ្ញុំ​ចាប់​អា​ជីព​កាត់​សក់ ប៉ុន្តែ​នៅ​តែ​ចិញ្ចឹម​ក្តី​ប្រាថ្នា សិល្បៈ​" -សិល្ប​ករ​ដាវ​ស៊ិន​រំ​ភើប​ចិត្ត​ពេល​រំ​លឹក​ដល់​ជី​វិត​សិល្បៈ​របស់​ខ្លួន​។ ឋិត​ក្នុង​ជន្មា​យុ​៦១​ឆ្នាំ សិល្ប​ករ​ខ្មែរ​មួយ​រូប​ដែល​មាន​ស្រុក​កំ​ណើត​នៅ​ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ  នៅ​តែ​បង្ហាញ​រូប​រាង​សម​សួន​កាយ​វិ​ការ​ក្រ​មិច​ក្រ​មើម​នៅ​លើ​ឆាក​សម្តែង​។

 សិល្ប​ករ​ដាវ​ស៊ិន​(ខាង​ឆ្វេង)​ហាត់​សម​ជា​មួយ​នឹង​សិល្ប​ករ ចម្រៀង​តាយ​តឺ​របស់​ក្រុង​កឹង​ធើ​។  
  

នៅ​មហោ​ស្រព​សិល្បៈ​កំ​ប្លែង​មិន​ជំ​នាញ​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​២០១៦ ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​ហ្វេ​កន្លង​ហើយ ក្រុម​សិល្បៈ​មហា​ជន​ក្រុង​កឹង​ធើ លើក​យក​រឿង "ឌឹក​ហ្គយ" (Đất gọi) ចូល​រួម​សម្តែង​ទ​ទួល​បាន​មេ​ដាយ​មាស​១​គ្រឿង មេ​ដាយ​ប្រាក់​២​គ្រឿង​។ សិល្ប​ករ​ដាវ​ស៊ិន ជា​អ្នក​ដឹក​នាំ​រឿង និង​ដើរ​តួ​សៅ​-​ក (Sáu Cò) រួម​ចំ​ណែក​ដ៏​សំ​ខាន់​ឲ្យ​ក្រុម​សិល្បៈ​មហា​ជន​ក្រុង​កឹង​ធើ " យក​កណ្តឹង​ទៅ​រោទ៍​នៅ​ស្រុក​នាយ"​។ រំ​លឹក​ពី​តួ​សម្តែង​សៅ​-​ក សិល្ប​ករ​ដាវ​ស៊ិន ឲ្យ​ដឹង​៖ "ដើរ​តួ​សៅ​-​ក​ដូច​បេះ​បិទ​ជី​វិត​សិល្បៈ​របស់​ខ្ញុំ​។ អ៊ី​ចឹង​ខ្ញុំ​ច្រៀង​និង​សម្តែង​តាម​សម្រួល"​។  ដោយ​ការ​ចូល​ចិត្ត​សិល្បៈ ញុាំង​ឲ្យ​សិល្ប​ករ​ដាវ​ស៊ិន​ "ភ្លេច​អស់​រឿង​ជី​វិត​ភ្លេច​ទាំង​របរ​កាត់​សក់​ដែល​ជា​ចំ​ណូល​សំ​ខាន់​របស់​ខ្លួន​ទៀត​ផង"​។

លោក​ដាវ​ស៊ិន កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​ពោរ​ពេញ​ដោយ​ប្រ​វេ​ណី​សិល្បៈ​នៅ​អូរ​ម៉ូង​។ អាយុ​ជាង​១០​ឆ្នាំ លោក​ដាវ​ស៊ិន​មាន​ឱ​កាស​ចូល​រួម​ក្រុម​សិល្បៈ​ចម្រៀង​តាយ​តឺ​ជា​មួយ​នឹង​តន្រ្តី​ករ សិល្ប​ករ​ល្បី​ឈ្មោះ​ជំ​នាន់​នោះ តួ​យ៉ាង​ដូច​សៅ​លុង ណាំ​ថើម ថាញ់​ដៀង​។ល។ ហើយ លោក​ក៏​ចេះ​ច្រៀង​បទ​ខ្លីៗ​មួយ​ចំ​នួន​ផង​ដែរ​។ លុះ​ដល់​អាយុ​១៨​ឆ្នាំ លោក​ដាវ​ស៊ិន បាន​បង​របស់​គាត់​បង្រៀន​របរ​កាត់​សក់ ដើម្បី​ប្រ​កប​របរ​ចិញ្ចឹម​ជី​វិត ប៉ុន្តែ​ពេល​ទំ​នេរ​លោក​តែង​ឆ្លៀត​ទៅ​ទស្ស​នា​សិល្បៈ​។ "រា​ត្រី​ណា​មាន​សម្តែង​សិល្បៈ​ ខ្ញុំ​តាម​ដាន​ទស្ស​នា​លុះ​ចប់​កម្ម​វិធី  ព្រឹក​ឡើង ធ្វើ​ការ​មិន​កើត​សឹង​តែ​មាន" លោក​ដាវ​ស៊ិន បាន​រំ​លឹក​ឡើង​ដូច្នេះ ។

បច្ចុប្បន្ន ក្រៅ​ពី​អា​ជីព​កាត់​សក់ សិល្ប​ករ​ដាវ​ស៊ិន​នៅ​ទាំង​ជា​សហ​ការី នៃ​មជ្ឈ​មណ្ឌល​វប្ប​ធម៌-កីឡា​ស្រុក​ថើយ​ឡាយ ជា​មួយ​នឹង​ភារ​កិច្ច តម្លើង​រឿង និង​ជា​តួ​សម្តែង​របស់​ក្រុម​ឃោស​នា​ការ​ចល័ត​។ លោក​ល្បី​ឈ្មោះ​ពី​យូរ​មក​ហើយ​ជា​មួយ​នឹង​តួ​កំ​ប្លែង​។ លោក​មាន​សម្លេង​ពី​រោះ​រណ្តំ​។ លោក​ដាវ​ស៊ិន គឺ​ជា​សិល្ប​ករ​ម្នាក់​ក្នុង​ចំ​ណោម​សិល្ប​ករ​ដែល​មាន​សម្លេង​ពី​រោះ​ខាង​ចម្រៀង​តាយ​តឺ​របស់​កឹង​ធើ​។ ពិ​សេស​ការ​ប៉ិន​ប្រ​សប់​ច្រៀង និង​សម្តែង​កាយ​វិ​ការ​របស់​សិល្ប​ករ​ដាវ​ស៊ិន បាន​មជ្ឈ​ដ្ឋាន​ចម្រៀង​តាយ​តឺ​ណាម​បូ​កោត​សរ​សើរ​។ លោក​ដាវ​ស៊ិន ចែក​រំ​លែក​៖ ពី​ព្រោះ​ចម្រៀង​កាយ​វិ​ការ​ គឺ​ជា​ឈ្នាន់​នៃ​ការ​រីក​ចម្រើន​របស់​ចម្រៀង​តាយ​តឺ និង​ជា​លំ​នាំ​នៃ​ល្ខោន កៃ​លឿង ដូច្នេះ ចម្រៀង​មិន​ត្រឹម​តែ​ពី​រោះ​ រណ្តំ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រៀប​រាប់​បញ្ចេញ​ទឹក​មុខ គួប​ផ្សំ​នឹង​ការ​សម្តែង​កាយ​វិ​ការ​ឲ្យ​សម​ស្រប​។ ឈុត​សម្តែង​ជា​ច្រើន ក្នុង​នោះ​មាន​រឿង"​យុទ្ធ​ជ័យ​បន្ត​បន្ទាប់"​ជា​ដើម អា​ស្រ័យ​សិល្ប​ករដាវ​ស៊ិន​សម្តែង បង្ក​បាន​នូវ​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ទស្ស​និករ​ជន៕

ឌាំងហ្វិញ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ដាវ​ស៊ិន