អប់រំ អប់រំ

28/07/2015 - 09:51

វត្តសិលាទ្រ(ថ្មទល់)បរិច្ចាគដីកសាងសាលារៀននិងដំណាក់សុខាភិបាល

វត្ត​សិ​លា​ទ្រ​(ថ្ម​ទល់​) ឋិត​នៅស​ង្កាត់​៩ ក្រុង​ត្រា​វិញ បាន​បរិច្ចាគ​ដី​ជាង​៤,០០០ ម៉ែត្រ​កា​រ៉េ ជូន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សង់​សា​លា​រៀន​និង​ដំ​ណាក់​សុ​ខា​ភិ​បាល​។

ថ្នាក់​បង្រៀន​បា​លី​នៅ​វត្ត​សិ​លា​ទ្រ​ថ្ម​ទល់​។

ទោះ​បី​ឋិត​នៅ​មជ្ឈ​មណ្ឌល​ក្រុង​ត្រា​វិញ ប៉ុន្តែ​សង្កាត់​៩ នៅ​ខ្វះ​សំ​ណង់​សំ​ខាន់​ៗ ជា​ច្រើន​ដូច​៖ ដំ​ណាក់​សុខា​ភិ​បាល​ សា​លា​មត្តេយ្យ សា​លា​បឋម​សិក្សា ពី​ព្រោះមូល​និ​ធី​ដី​របស់​សង្កាត់​៩​នៅមា​ន​កម្រិត​។ នៅ​ចំ​ពោះ​មុខ​ស្ថាន​ភាព​ខាង​លើ ព្រះ​តេជ​ព្រះ​គុណ​គឹម​ត្រុង ព្រះ​ចៅ​អធិ​ការ​វត្ត​សិ​លា​ទ្រ បាន​ប្រ​ជុំ​ពិ​ភាក្សា​ជា​មួយ​នឹ​ង​គណៈ​ក​ម្មកា​រ​អា​ចារ្យ​វត្ត​ឯក ភាព​បរិច្ចាគ​ដី​ជាង​៤,០០០​ម៉ែត្រ​កា​រ៉េ ជូន​រ​ដ្ឋ​អំ​ណាច​ភូមិ​ភាគ ធ្វើ​កន្លែង​សាង​សង់​សា​លា​រៀន​ដំ​ណាក់​សុ​ខា​ភិ​បាល​។ ដី​ដែល​បរិច្ចាគ​ឋិត​នៅ​ជាប់​ផ្លូវ​ខេត្ត​ត្រង់​មជ្ឈម​ណ្ឌលសង្កាត់​៩ ម្ល៉ោះ​ហើយ​ងាយ​ស្រួល​ដល់​មា​មីង​ទៅ​ពិ​និត្យ​ជំ​ងឺ​និង​ក្មួយ​ៗ​ទៅ​រៀន​សូត្រ​។ ព្រះ​តេ​ជ​ព្រះ​គុណ​គឹម​ត្រុង មាន​ព្រះ​ថេរ​ដី​កា៖ "ការ​ប្រើ​ប្រាស់​ដី​សម្រាប់​សង់​សា​លា​រៀន​ដំ​ណាក់​សុ​ខា​ភិ​បាល ដើម្បី​អ្នក​រាល់​គ្នា​បាន​ថែ​ទាំ​សុខ​ភាព​និង​រៀន​សូត្រជា​ការ​ងារ​គប្បី​ធ្វើ។ ដំ​ណាក់​សុ​ខាភិបា​ល សា​លា​រៀន​នៅ​ជាប់​ថ្នល់​ជាប់​ផ្លូវ​ជាតិ មាន​លក្ខណៈ​ល្អ​សម្រាប់​សិស្សទៅ​រៀន​ប្រ​ជា​ជន​ទៅ​ពិ​និត្យ​ជំ​ងឺ​ក៏​មាន​ភាព​ងាយ​ស្រួល​។ ដោយ​ឃើញ​ច្បាស់​ពី​ទង្វើ​ប្រ​កប​ដោយ​អត្ថ​ន័យ ម្ល៉ោះ​ហើយ​មា​មីង​ពុទ្ធ​បរិ​ស័ទ គណៈ​កម្ម​ការ​អា​ចារ្យ​វត្ត​ស្រ​ប​គំ​និត​គាំ​ទ្រ​ដោយ​ពេញ​ទំ​ហឹង​"។

​បង​ថាច់​សាង ទើប​តែ​ជូន​កូន​ទៅ​រៀន​សា​លា​មត្តេយ្យ អំ​នួត​៖ "មុន​នេះ ផ្លូវ​ចូល​ទៅ​សា​លា​មត្តេយ្យ​ចាស់​លំ​បាក​ធ្វើ​ដំ​ណើរ​ខ្លាំង​ណាស់ ប​រិ​វេណ​បន្ទប់​រៀន​ចង្អៀត​ចង្អល់​។ សព្វ​ថ្ងៃ ខ្ញុំ​នាំ​កូន​ទាំង​ពី​រ​នាក់​ទៅ​រៀន​មាន​ភាព​ងាយ​ស្រួល កូន​ម្នាក់​រៀន​សា​លា​មត្តេយ្យ ម្នាក់​ទៀត​រៀន​សា​លា​បឋម​សិក្សា​។ ពេល​កូន​ឈឺ​ថ្កាត់​ឬ​ក៏​ចាក់​ថ្នាំ​បង្ការ​គឺមាន​ដំ​ណាក់​សុ​ខា​ភិ​បាល​នៅ​ក្បែរ​។ មា​មីង​នៅ​ទី​នេះ មាន​កា​ររំ​ភើប​ចិត្ត​ខ្លាំង​ណាស់​ចំ​ពោះ​ការ​សម្រេច​ចិត្ត​របស់​ពុទ្ធ​បរិ​ស័ទ​ គណៈ​កម្ម​ការ​អា​ចារ្យវត្ត​និង​ព្រះ​ចៅ​អធិ​ការ​វត្ត​"។ ក្រៅ​ពី​នោះ នា​ឱ​កាស​វិ​ស្ស​ម​កាល វត្ត​នៅ​ទាំង​ខ្ចី​បន្ទប់​រៀន​របស់​សា​លា​បឋម​សិក្សា ដើម្បី​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ ដូច្នេះ​ការ​បរិច្ចាគ​ដី​នេះ ថែម​ទាំង​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ។​​ លោក​គ្រូ​គឹម​សី កម្មា​ភិ​បាល​សង្កាត់​និង​ជា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​របស់​វត្ត​សិ​លា​ទ្រ ឲ្យ​ដឹង​៖"មុន​នេះ​ការ​បង្រៀន​អក្សរ​ខ្មែរ នា​ឱ​កាស​វិ​ស្សម​កាល​តែង​រៀប​ចំ​បង្រៀន​ក្នុង​វត្ត វត្ត​មាន​បន្ទប់​រៀន​តិច​ពេក​សិស្ស​មាន​ចំ​នួន​ច្រើន ម្ល៉ោះ​ហើយ​ការ​រៀប​ចំ​បើក​ថ្នាក់​រៀន​មាន​ការ​លំ​បាក​ច្រើន។ សព្វ​ថ្ងៃ​មាន​សា​លា​បឋម​សិក្សា កសាង​ថ្មី​ពេល​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ វត្ត​ក៏​ខ្ចី​បន្ទប់​រៀន​របស់​សា​លា​បឋម​សិក្សាតែម្តង​។ បន្ទប់​រៀន​កសាង​ថ្មី មាន​ភាព​ស្អាត់​ស្អំ អគ្គិ​ស​នី កង្ហារ​ត្រូវ​បាន​ផ្គត់​ផ្គង់​គ្រប់​សព្វ​ជួយ​ឲ្យ​ប្អូន​ៗ ទ​ទួល​យក​មេ​រៀន​ឆាប់​រហ័ស​និង​ងាយ​ស្រួល​"។

​មិន​ត្រឹម​តែ​បរិច្ចាគ​ដី​កសាង​មូល​ដ្ឋាន​សម្ភារៈ​ប៉ុណ្ណោះ​ទេ វត្ត​សិ​លា​ទ្រ​នៅ​ទាំង​ជួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្សព្វ​ផ្សាយ​អនុ​វត្តន៍​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​ទៀត​ផង វត្ត​បាន​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​ចំ​នួន​៦​គ្រួ​សារ  ទិញ​ដី​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​២៩ ជា​មួយ​នឹង​តម្លៃ​សម​ល្មម​។ ក្នុង​មួយ​គ្រួ​សារ​ត្រូវ​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​មួយ​ធារ​សង់​នៅ​លើ​ដី​វត្ត​។ លោក​ថាច់​ជិន ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ វាយ​តម្លៃ​៖ ​"ទន្ទឹម​នឹង​ការ​បរិច្ចាគ​ដី ជួយ​រដ្ឋ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គោល​ន​យោ​បាយ ព្រះ​តេជ​ព្រះ​គុណ​គឹម​ត្រុង និង​គណៈ​កម្ម​ការ​អាចារ្យ​វត្តសិ​លាទ្រ​  នៅ​ទាំង​ជួយ​រ​ដ្ឋ​អំ​ណាច​ផ្សព្វ​ផ្សាយ​ច្បាប់​ជា​សា​ធារ​ណៈ​ជូន​ដល់​ជន​រួម​ជាតិ​ខ្មែរ។ ឲ្យ​តែ​មាន​ការ​ងារ​អ្វី​ដែល​មាន​ប្រ​យោជន៍​ដល់​សហ​គមន៍ គឺ​ព្រះ​ចៅ​អធិ​ការ​គណៈ​កម្ម​ការ​អា​ចារ្យ​វត្ត​និង មា​មីង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​តែង​ខ្នះ​ខ្នែង​ចូល​រួម​"៕

ថាច់ថាញ់ភូ-សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​បង​ថាច់​សាង