វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

16/08/2016 - 10:04

វត្ត​សិ​រី​វង្សា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​-​វប្ប​ធម៌

វត្ត​សិ​រី​វង្សា (ចេក​មាស) នៅ​ភូមិ​ថាញ់​សើុង ឃុំ​វិញ​ប៊ិញ ស្រុក​ហ្វា​ប៊ិញ ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ចាត់​ចំ​ណាត់​ថ្នាក់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​-​វប្ប​ធម៌​ថ្នាក់​ខេត្ត​កាល​ពី​ឆ្នាំ​២០១២​។

 ព្រះ​តេជ​ព្រះ​គុណ​យ៉ឿង​លឿង​ បង្ហាញ​សាលា​ទាន​និង​រូង ចិញ្ចឹម​លាក់​បំ​ពួន​កម្មា​ភិ​បាល​បដិ​វត្តន៍​។

វត្ត​សិ​រី​វង្សា  កសាង​នៅ​ឆ្នាំ​១៩០៣ ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ស្រុក​ហ្វា​ប៊ិញ ប្រ​មាណ​៩គ.ម មាន​បរិ​វេណ​ផ្ទៃ​ដី​ជាង​២៦.០០០​ម៉ែត្រ​កា​រ៉េ។ ក៏​ដូច​ជា​វត្ត​ខ្មែរ​នា​នា​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ដែរ វត្ត​សិ​រី​វង្សា​ត្រូវ​បាន​កសាង​តាម​ស្ថា​បត្យ​កម្ម​ប្រ​វេ​ណី​នៃ​ព្រះ​ពុទ្ធ​សាស​នា​ខ្មែរ​។ រួម​មាន​សំ​ណង់​ដូច​៖ ព្រះ​វិហារ កុដិ សាលា ព្រះ​ពុទ្ធ​បដិ​មា​និង​សាលា​ធម្ម​វិ​ន័យ​។ល។ នេះ​គឺ​ជា​កន្លែង​អភិ​រក្ស​ ពង្រឹង​និង​ពង្រីក​នូវ​តម្លៃ​កេរ​ដំ​ណែល​វប្ប​ធម៌​អរូបី​របស់ ជន​ជាតិ​ខ្មែរ មាន​ដូច​៖ ភាសា អក្សរ​សាស្រ្ត ទំ​នៀម​ទម្លាប់​និង​ពិ​ធី​បុណ្យ ប្រ​ពៃ​ណី​ផ្សេងៗ​។ បង​ង្វៀន​វុាំង​ងៀន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វិញ​ប៊ិញ ឲ្យ​ដឹង​៖ "ក្នុង​សង្គ្រាម​ត​ស៊ូ​ប្រ​ឆាំង​អា​ណា​និ​គម​បា​រាំង​និង ចក្រ​ពត្តិ​អា​មេ​រិក វត្ត​សិ​រី​វង្សា គឺ​ជា​មូល​ដ្ឋាន​សម្រាប់​កម្មា​ភិ​បាល​បដិ​វត្តន៍ បោះ​ជំ​រំ​និង​ធ្វើ​សកម្ម​ភាព​។ ទោះ​បី​វត្ត​ទ​ទួល​រង​ការ​បំ​ផ្លិច​បំ​ផ្លាញ​ដោយ​គ្រាប់​រំ​សេវ ក្នុង​វត្ត​មាន​ព្រះ​សង្ឃ​ពុទ្ធ​បរិ​ស័ទ​និង​កម្មា​ភិ​បាល​ជា​ច្រើន​ត្រូវ​ជាប់​ឃុំ​ឃាំង​ទទួល​រង​ការ​ជិះ​ជាន់ ប៉ុន្តែ​នៅ​តែ​ចិត្ត​មួយ​ថ្លើម​មួយ​តាម​បក្ស។ ពិ​សេស​គឺ ព្រះ​តេជ​ព្រះ​គុណ​តាំង​នៀង អតីត​ព្រះ​ចៅ​អធិ​ការ​វត្ត​សិ​រី​វង្សា បាន​ដឹក​នាំ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិ​ស័ទ​ស្មោះ​ត្រង់​នឹង​បក្ស កសាង វត្ត​អា​រាម​ក្លាយ​ជា​មូល​ដ្ឋាន​បដិ​វត្តន៍ គឺ​ជា​ចំ​ណុច​ចាប់​ផ្តើម​នៃ​ការ​ធ្វើ​បាតុ​កម្ម​ត​ស៊ូ​ប្រ​ឆាំង​ទ័ព​ខ្មាំង​ដែល​ចូល​ចាប់​មនុស្ស​ឲ្យ​ទៅ​ធ្វើ​ទា​ហាន និង​ធ្វើ បាប​សម្លាប់​ប្រ​ជា​ជន​ស្លូត​ត្រង់"​។

កាល​ពី​ឆ្នាំ​២០០៣ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ បាន​ជំ​នួយ​ថវិ​កា​ចំ​នួន​៣៥០​លាន​ដុង ដើម្បី​ជួស​ជុល​កសាង​វត្ត​។ ព្រះ​តេជ​ព្រះ​គុណ​យ៉ឿង​លឿង ព្រះ​ចៅ​អធិ​ការ​វត្ត​សិ​រី​វង្សា មាន​ថេរ​ដី​កា" "បើ​ប្រៀប​ធៀប​នឹង​ពី​មុន​នេះ វត្ត​បាន​កសាង​ព្រះ​វិហារ កុដិ សាលា ឈា​បន​ដ្ឋាន និង​ពង្រាប​ទី​ធ្លា​ថ្មី​ឡើង​វិញ​។ល។ ដូច្នេះ បច្ចុប្បន្ន​វត្ត​ត្រូវ​បាន​ក​សាង​រឹង​មាំ​។ ដោយ​មាន​បរិ​វេណ​ធំ​ទូ​លាយ​រាប​ស្មើ​ ម្ល៉ោះ​ហើយ​តែង​មាន​ភាព​ងាយ​ស្រួល ដើម្បី​វត្ត​រៀប​ចំ​រាល់​សកម្ម​ភាព​វប្ប​ធម៌ ប្រ​ពៃ​ណី​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ផ្សេង​ៗ"​។ នាំ​យើង​ខ្ញុំ​ដើរ​ទស្ស​នា​ក្នុង​វត្ត ព្រះ​តេជ​ព្រះ​គុណ យ៉ឿង​លឿង បាន​ឧទ្ទេស​នាម​អំ​ពី​សាលា​ទាន​ដែល​កសាង​ជិត​នឹង​បាន​សម្រេច​រួច​រាល់​ដោយ​មាន​រូប​គំ​នូរ​ល្អ​វិ​ចិត្រ បើ​តាម​ព្រះ​តេជ​ព្រះ​គុណ​យ៉ឿង​លឿង​ ខាង​ក្រោម​សាលា​ទាន គឺ​ជា​រូង​សម្ងាត់​-​កន្លែង​ចិញ្ចឹម​លាក់ បំ​ពួន​កម្មា​ភិ​បាល​បដិវត្តន៍ ក្នុង​សម័យ​សង្គ្រាម​ត​ស៊ូ​ទាំង​ពីរ​លើក​ប្រ​ឆាំង អា​ណា​និ​គម​បា​រាំង​និង​ចក្រ​ពត្តិ​អា​មេ​រិក​។ ទាល់​មុខ​នឹង​សាលា​ទាន គឺ​ព្រ​លាន​បាល់​ទះ កន្លែង​សម្រាប់​យុវ​ជន​ខ្មែរ​ទាំង​ឡាយ​លត់​ដំ​សុខ​ភាព​។ ព្រះ​តេជ​ព្រះ​គុណ​យ៉ឿង​លឿង មាន​ថេរ​ដី​កា​៖ "បន្ត​ស្នង​ប្រ​ពៃ​ណី​របស់​វត្ត អា​ត្មា​ភាព​រួម​ជា​មួយ​នឹង​ពុទ្ធ​បរិ​ស័ទ​បាន​ និងកំពុងកសាងវត្តពីមួយ  ថ្ងៃទៅមួយថ្ងៃឲ្យកាន់តែស្អាតស្អំជាងទៀត រួមចំណែករក្សាខ្ជាប់កិត្តិនាម ជា​ឃុំ​ជន​បទ​ថ្មី ហើយ​ជា​កន្លែង​សកម្ម​ភាព​វប្ប​ធម៌​ជំ​នឿ​សាស​នា​យ៉ាង​សំ​ខាន់​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ឃុំ"​៕

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ