ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

24/04/2017 - 15:11

ព្រួតដៃកសាងផ្លូវគមនាគមន៍ជនបទ

អភិវឌ្ឍផ្លូវគមនាគមន៍ជនបទ គឺជាលក្ខឋានមួយក្នុងចំណោមលក្ខឋាន ទាំង១៩ នៃកម្មវិធីកសាងជនបទថ្មី។ ថ្វីត្បិតដូច្នោះក្តី ពេលផ្សព្វផ្សាយ អនុវត្តតែងជួបការលំបាកខ្លាំង អាស្រ័យជាប់ជំពាក់ក្នុងការរុះរើ ដកហូត ដីមកវិញ។ ក៏ប៉ុន្តែ នៅខេត្តត្រាវិញ មានកសិករជាច្រើន មិនត្រឹមតែ ស្ម័គ្រចិត្តបរិច្ចាគដីប៉ុណ្ណោះទេ ថែមទាំងចូលរួមទាំងកម្លាំងពលកម្ម ទាំង ថវិកាដើម្បីកសាងផ្លូវគមនាគមន៍ជនបទ។ 

កសិករជាច្រើនរួមកម្លាំងពលកម្ម ដើម្បីកសាងផ្លូវគមនាគមន៍ ជនបទ។

និយាយដល់គំរូលេចធ្លោក្នុងការបរិច្ចាគដី ដើម្បីអនុវត្តទិសដៅកសាង ជនបទថ្មី ចាំបាច់ត្រូវរៀបរាប់ដល់គ្រួសារលោកថាច់យ៉េត និងអ្នកមីង ថាច់ធីថន នៅភូមិផ្សារ ឃុំភឿកហ៊ឹង ស្រុកថ្កូវ។ ក្រោយពីមានគោល ការណ៍ ចលនាប្រជាជនបរិច្ចាគដីធ្វើផ្លូវ និងសំណង់សាធារណៈប្រ យោជន៍ផ្សេងៗទៀត ថ្វីត្បិតតែគ្រួសារលោក យ៉េត មានផ្ទៃដីកសិកម្ម មិនច្រើនប៉ុន្មានក៏ដោយ ប៉ុន្តែដើម្បីការអភិវឌ្ឍន៍រួមរបស់ភូមិភាគ និង ផលប្រយោជន៍សង្គមគ្រួសារ មួយអន្លើដោយប្រជាជនក្នុងភូមិ លោក យ៉េត បានបរិច្ចាគដីស្រែ៥០០ម ដើម្បីធ្វើផ្លូវ។ លោកយ៉េត ឲ្យដឹង៖ "ផលប្រយោជន៍អ្នកណាក៏ត្រូវការ ប៉ុន្តែធ្វើផ្លូវដើម្បីបម្រើមាមីង រួមចំ ណែកអភិវឌ្ឍសេដ្ឋកិច្ចរួមរបស់ភូមិភាគ គឺជាទង្វើប្រកបដោយអត្ថន័យ ។ ពិសេស រដូវភ្លៀងក្មួយៗក្នុងភូមិទៅរៀនមិនលំបាកទៀត ភូមិស្រុក មានផ្លូវធ្វើដំណើរទៅមកបានងាយស្រួល សង្កេតឃើញមានប្រយោជន៍ ដូច្នេះ ខ្ញុំក៏ចូលរួមបរិច្ចាគដី"។ គំនិតសាមញ្ញរបស់លោកយ៉េតនោះ មាន ភាពរីកសាយភាយដល់សហគមន៍ និងមានប្រជាជនក្នុងភូមិជាង២០គ្រួ សារបានស្ម័គ្រចិត្តបរិច្ចាគដី ឈើដំណាំ និងកម្លាំងពលកម្ម ដើម្បីធ្វើ ផ្លូវ។ មិនត្រឹមតែស្ម័គ្រចិត្តបរិច្ចាគដី ជិតមួយខែមកនេះភូមិភាគបានចល នាប្រជាជនព្រួតដៃកសាងស្ពានមួយខែ្សនៅភូមិផ្សារ មានប្រវែងជាង ២៧ម៉ែត្រ ទទឹង២ម៉ែត្រ គ្រួសារលោកយ៉េតចូលរួមកម្លាំងពលកម្ម និង គិតគូរ ម្ហូបអាហារ ភេសជ្ជៈ បម្រើជាងធ្វើស្ពានទៀតផង។

ប្តីប្រពន្ធលោកថាច់យ៉េត មិនត្រឹមតែបរិច្ចាគដី ថែមទាំងចូល រួមវិភាគទាន សម្ភារៈធ្វើផ្លូវទៀតផង។

បងគឹមង៉ុកម៉ាញ់ ប្រធានសមាគមអតីតយុទ្ធជនឃុំភឿកហឹុង ឲ្យដឹង៖ "គ្រួសារលោកថាច់យ៉េត មិនត្រឹមតែចូលរួមបរិច្ចាគដីប៉ុណ្ណោះទេ លោក ថែមទាំងចូលរួមកម្លាំងពលកម្ម៣០ថ្ងៃទៀតផង ដើម្បីពង្រាបផ្ទៃផ្លូវ និង កសាងស្ពាន។ទង្វើរបស់លោកគឺជាគំរូលេចធ្លោសម្រាប់គ្រួសារកសិករ ជាច្រើនទៀតនៅលើភូមិសាស្រ្ត ក្នុងការស្ម័គ្រចិត្តបរិច្ចាគដីធ្វើផ្លូវ រួមចំ ណែកកាត់បន្ថយថវិកាកសាងស្ពាន ផ្លូវគមនាគមន៍ជនបទ។ ទន្ទឹមនឹង នោះ ជំរុញការចលនាកសាងផ្លូវគមនាគមន៍ជនបទតាមគោលលំនាំ៖ "រដ្ឋ និងប្រជាជនរួមគ្នាធ្វើ" ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកសាយភាយ លើភូមិសាស្រ្តឃុំភឿកហ៊ឹង។

លោកគឹមស្វឹង នៅឃុំលឿងហ្វាAស្រុកចូវថាញ់ ក៏ជាគំរូមួយរូបក្នុងចំ ណោមគំរូលេចធ្លោទាំងឡាយ ដែលចូលរួមអនុវត្តគោលការណ៍កសាង ជនបទថ្មី។ សមមិត្ត ត្រឹងមិញថៀង អនុប្រធានគណៈកម្មាធិការប្រជា ជនឃុំលឿងហ្វាAស្រុកចូវថាញ់ ឲ្យដឹង៖ "លោកគឹមស្វឹងធ្លាប់ចូលរួមបំ ពេញការងារនៅភូមិភាគ ដោយមានតួនាទីជាលេខាសាខាបក្ស នឹងជា ប្រធានភូមិសម្តេច។ លោកតែងខ្វល់ខ្វាយពេលឃើញផ្លូវភក់ជ្រាំនៅរដូវ ភ្លៀងនិងធូលីហុយទ្រលោមនៅរដូវប្រាំង បណ្តាលឲ្យលំបាកធ្វើដំណើរ ទាំងប្រាំងវស្សា។ គាត់ក៏ដូចជាគ្រួសារកសិករជាច្រើនទៀត នៅភូមិ សម្តេចដែរ តែងប្រាថ្នាចង់បានផ្លូវរាបរលូន ជ្រះស្អាត ងាយស្រួលធ្វើដំ ណើរទៅមក។ ផ្តើមពីឆន្ទៈនោះ លោកចាប់ផ្តើមប្រិតសំចៃតាំងពីប្រាក់ ស្រស់់ស្រូបអាហារប្រចាំថ្ងៃ សន្សំបន្តិចម្តងៗ ដើម្បីទិញដែក ក្រួស កសាងផ្លូវ។ ទោះបីបច្ចុប្បន្នលោកផ្អាកការងារនៅភូមិភាគក៏ដោយ ប៉ុន្តែ ពេលឃុំលឿងហ្វា ជ្រើសភូមិសម្តេចកសាងទម្រង់រូបភាព "ភូមិគំរូជន បទថ្មី" លោកស្វឹងបានឈានមុខ រួមវិភាគទានប្រាក់ជិត១០លានដុង ដើម្បីធ្វើផ្លូវ។ ទន្ទឹមនឹងនោះ លោកថែមទាំងចលនា ប្រជាជនក្នុងភូមិ ចូលរួមបរិច្ចាគដី ដើមឈើទាំង១០០%ដើម្បីធ្វើផ្លូវ។ ឃើញផ្ទាល់នូវទង្វើ ប្រកបដោយមនុស្សធម៌របស់លោក គណៈបំពេញការងាររណសិរ្សភូមិ សម្តេច បានរៀបចំការប្រជុំប្រជាជន៣លើកនៅផ្ទះ លោកស្វឹង ដើម្បីពិ ភាក្សាឯកច្ឆ័ន្ទយោបល់។ លទ្ធផលគឺចលនាប្រជាជនដែលរស់នៅសង ខាងផ្លូវបាន១៥គ្រួសារ គ្រួសារនីមួយៗរួមវិភាគទានប្រាក់៤លានដុង។ ក្នុងអំឡុងពេលកសាងផ្លូវជាង១០ថ្ងៃក៏សម្រេចរួចរាល់ ដោយមានការ រួមកម្លាំងពលកម្មពីសំណាក់ប្រជាជនជាង១០០លើកនាក់ ទីបំផុតផ្លូវក៏ បានសម្រេចរួចរាល់ ដោយមានប្រវែងជាង២៣០ម៉ែត្រ ទទឹង៣ម៉ែត្រ។

លោកគឹមស្វឹង ឲ្យដឹង៖ "ពីមុនផ្លូវនេះគ្រាន់តែជាច្រកតូចមួយ ពេល ភ្លៀងម្តងៗបែកភក់ជ្រាំនិងរអិល។ ខ្ញុំមានវ័យចំណាស់រាល់ថ្ងៃធ្វើដំណើរ ទៅមកតាមផ្លូវនេះ ឃើញថាមានការលំបាកខ្លាំងណាស់។ ហេតុដូច្នោះ បានជាខ្ញុំពិភាក្សាជាមួយនឹងគណៈបំពេញការងាររណសិរ្ស ភូមិសម្តេច ចលនាប្រជាជនចូលរួមធ្វើផ្លូវ។ ក្រោយពីប្រជុំពិភាក្សាប្តូរយោបល់ប្រជា ជនជាច្រើនលើក មានគ្រួសារជាច្រើន បានឯកច្ឆ័ន្ទរួមវិភាគទានប្រាក់ តាមការស្ម័គ្រចិត្ត។ នេះជាផ្លូវអាស្រ័យរដ្ឋនិងប្រជាជនរួមគ្នាធ្វើ គ្រួសារ ប្រជាជនដែលរស់នៅភូមិនេះខ្លះ រួមវិភាគទានប្រាក់ខ្លះ រួមកម្លាំងពល កម្ម ដើម្បីទិញខ្សាច់ ក្រួស និងជួលគ្រឿងចក្រជាដើម។ រដ្ឋឧបត្ថម្ភ ស៊ីម៉ងត៍៣៥០បាវ។ អាស្រ័យប្រជាជនក្នុងភូមិមានការស្រុះចិត្តស្រុះគំ និត ហេតុនោះផ្លូវដំណើរការកសាងមានភាពរលូន។ រយៈពេលកសាង ជាង១០ថ្ងៃ ផ្លូវបានសម្រេចរួចរាល់សមរម្យ ជ្រះស្អាត សងខាងផ្លូវនៅ ទាំងបានអន្ទងអគ្គិសនី អុជបំភ្លឺមាមីងក្នុងភូមិ អ្នកណាក៏មានសេចក្តី ត្រេកអរទាំងអស់"

សឺនម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងគឹមង៉ុកម៉ាញ់