26/04/2017 - 09:14

ផ្ដោតការយកចិត្តទុកដាក់ដល់ជីវភាពជនរួមជាតិខ្មែរ

ខេត្តវិញឡុង មានជនរួមជាតិខ្មែរ២៥.៨៩៦នាក់ រស់នៅប្រមូលផ្ដុំនៅ ក្រុងវិញឡុង ទីរួមស្រុកប៊ិញមិញ និងស្រុកនានា ដូចតាមប៊ិញ ត្រាអូង វ៉ុងឡីម។ល។  ប៉ុន្មានឆ្នាំកន្លង ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិ ខ្មែរ មានភាពប្រសើរឡើង អាស្រ័យដោយកម្មវិធីវិនិយោគទុនរបស់រដ្ឋ ពង្រីកប្រសិទ្ធភាព។

 

 ផ្លូវគមនាគមន៍ឆ្លងកាត់ភូមិតាមោង - មីអាង ឃុំតឹងមី។

តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង  ខេត្តតែងផ្ដោតការយកចិត្តទុកដាក់ចំពោះជីវភាពស្មារតី ជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងហើយ ខេត្តបានចាត់ចែងក្រុមចុះទៅ សួរសុខទុក្ខដល់ព្រះសង្ឃ គណៈកម្មការវត្ត គ្រួសារគោលនយោបាយ វីរៈមាតាវៀតណាមជាជនជាតិខ្មែរ។ ទន្ទឹមនឹងនោះ ដើម្បីបង្កលក្ខណ សម្បត្តិដល់ជនរួមជាតិខ្មែរ ជួបជុំកម្បាន្តសប្បាយ អភិរក្សនូវតម្លៃវប្ប ធម៌ប្រពៃណី ឆ្នាំ២០១៦ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ សហការជា មួយនឹងគណៈជនជាតិខេត្ត រៀបចំទិវាវប្បធម៌-កីឡាជនរួមជាតិខ្មែរខេត្ត វិញឡុងលើកទី៧ ដោយមានខ្លឹមសារកម្មវិធីដ៏សម្បូរបែប ដូចជាៈ ម ហោស្រពសិល្បៈមហាជន ជនរួមជាតិខ្មែរ; ពិធីប្រឡងតាំងពិព័រណ៍ជា មួយបធានបទ" ជនរួមជាតិខ្មែរខេត្តវិញឡុង ផ្ដុំកម្លាំងអភិរក្សអត្ត សញ្ញាណវប្បធម៌ជនជាតិ និងកសាងជនបទថ្មី"; រៀបចំពិព័រណ៍ឧទ្ទេស នាមសៀវភៅស្ដីពីវប្បធម៌ជនជាតិខ្មែរ និងសកម្មភាពសមយុទ្ធកីឡា យ៉ាងពុះពោរជាមួយនឹងវិញ្ញាសាកីឡាប្រពៃណី និងសម័យទំនើបរួម មានៈ ប្រណាំងទូកផ្កាចារ រុញឈើ  បាល់ទាត់ បាល់ទះ។ល។ លោក ថាច់យឿង ឲ្យដឹងៈ "អាស្រ័យដោយការចាត់ចែងយ៉ាងជោគជ័យ ពាន រង្វាន់ចលនានៅភូមិភាគ ដើម្បីបង្កប្រភពពីនោះទៅទើបខេត្តវិញឡុង បង្កើតបានក្រុមទូក-ងនារីរបស់វត្តព្រែកឈូក (ស្រុកតាមប៊ិញ)។ ក្រុម ទូក-ង នារីចូលរួមនិងដណ្ដើមបានពានរង្វាន់កម្រិតតំបន់និងទូទាំងប្រ ទេសដោយឡែកពានរង្វាន់ប្រណាំងទូក-ង របស់ជនរួមជាតិខ្មែរឆ្នាំ២០ ១៦នៅខេត្តសុកត្រាំង ក្រុមទូក-ងនារីវត្តព្រែកឈូក ជាប់ចំណាត់ថ្នាក់ លេខ៣។

លោកឡេទ្រីតង  អនុប្រធានគណៈជនជាតិខេត្តវិញឡុង ឲ្យដឹងបន្ថែម   ជនរួមជាតិខ្មែរខេត្តវិញឡុង រស់នៅប្រមូលផ្ដុំច្រើននៅតាមភូមិតំបន់ ជ្រៅ  តំបន់ឆ្ងាយរបស់ស្រុកទីរួមស្រុក ទើបជីវភាពសេដ្ឋកិច្ចនៅជួបលំ បាក។ ហេតុដូច្នេះ រយៈពេលថ្មីៗនេះ ខេត្តបានធ្វើសេនាធិការដើម្បី គណៈកម្មាធិការប្រជាជនផ្សព្វផ្សាយអនុវត្ត និងសហការត្រួតពិនិត្យជា ប្រចាំក្នុងការអនុវត្តន៍កម្មវិធី គម្រោងនានារបស់រដ្ឋសម្រាប់ជនរួមជាតិ ភាគតិច។ ទង្វើនេះនឹងមានប្រសិទ្ធភាពជាក់ស្ដែង ដូចជាៈ កម្មវិធី១៣៥ ដងផ្លូវត្រូវបានក្រាលបេតុង ចាក់កៅស៊ូស្ទើរគ្រប់កន្លែងដែលមានជន រួមជាតិខ្មែររស់នៅ; អនុវត្តសេចក្ដីសម្រេចលេខ ១០២/QĐ-TTg របស់នា យករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាជនឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ នៅតំបន់លំបាកជិត២.៨០០គ្រួសារ។ បង ស្រីថាច់ធីធឿង ភូមិត្រកៀត ឃុំតឹងម៉ី ស្រុកត្រាអូង ឲ្យដឹងៈ "ចំនួនថវិ កាឧបត្ថម្ភដោយផ្ទាល់របស់រដ្ឋ ថ្វីត្បិតមិនបានច្រើនក៏ពិតមែន ប៉ុន្តែគឺជា ការលើកទឹកចិត្តប្ដីប្រពន្ធខ្ញុំ ដើម្បីខិតខំឈានឡើងចាកផុតភាពក្រីក្រ"។ តាមប្រសាសន៍លោកថាច់ថាញ់កុង កម្មាភិបាលស្ថិតិឃុំតឹងម៉ី ប្ដីប្រពន្ធ បងស្រីថាច់ធីធឿង ទើបទទួលបានការឧបត្ថម្ភបុលទុនដោយប្រាក់ការ ទាបពីប្រភពទុនបង្វែរមុខរបរ ដើម្បីទិញម៉ូតូមួយគ្រឿងជាមធ្យោបាយ ធ្វើដំណើរទៅធ្វើការសំណង់នៅកន្លែងឆ្ងាយ ម្ល៉ោះហើយប្ដីប្រពន្ធបង ស្រី បានកំណត់ទិសដៅនឹងចាកផុតភាពក្រីក្រក្នុងឆ្នាំ២០១៧៕

ហាថាញ់-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកថាច់យឿង