សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

07/11/2016 - 17:18

សហការស្វែងរក ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ យុទ្ធជនពលី វៀតណាមនៅកម្ពុជា

កន្លង​ហើយ នៅ​ខេត្ត​កណ្តាល​កម្ពុជា តំ​ណាង​គណៈ​ចង្អុល​ការ​យោធ​ភូមិ​ភាគ​៩​របស់​វៀត​ណាម និង​តំ​ណាង​គណៈ​ជំ​នាញ​ការ​ការ​ងារ​ខេត្ត កណ្តាល​បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ការ​សហ​ប្រតិ​បត្តិ​ការ ស​កម្ម​ភាព​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​២០១៦​-២០១៧ បន្ត​នូវ​ដំ​ណើរ​ការ​ស្រាវ​ជ្រាវ ស្វែង​រក​និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍ អដ្ឋិ​ធាតុ​យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត​វៀត​ណាម ដែល​ពលី​ក្នុង​ស​ម័យ​សង្គ្រាម​នៅ​កម្ពុជា​។ នេះ​ជា​ជំ​ហាន​ស្វែង​រក​លើក​ទី​១៦ គិត​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ទល់​នឹង​ពេល​នេះ។ ចូល​រួម​ពិ​ធី​ចុះ​ហត្ថ​លេ​ខា មាន​លោក​ឧត្តម​សេ​នី​ត្រី ផាង​ហ្វាង​ថូ ស្នង​ការ​ន​យោ​បាយ​រង អ​នុ​ប្រ​ធាន​គណៈ​ចង្អុល​ការ​១២៣៧ នៃ​យោធ​ភូមិ​ភាគ​៩; អ​ភិ​បាល​ខេត្ត​កណ្តាល ឯក​ឧត្តម ម៉ៅ​ភិ​រុណ ប្រ​ធាន​ផ្នែក​ជំ​នាញ​ការ​ខេត្ត​កណ្តាល; ឧត្តម​សេ​នី​ទោ មុំ​សុ​ភាព មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ ពិ​សេស (កង​យោធ​ពល​ខេមរ​ភូ​មិន​) ជា​មួយ​នឹង​តំ​ណាង​ជា​ច្រើន​ឯ​ទៀត​នៅ​ខេត្ត​កណ្តាល ​។

 ពិធីចុះហត្ថលេខានៅទីស្នាក់ការខេត្តកណ្តាល។

ក្នុង​អង្គ​ប្រ​ជុំ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច ខេត្ត​កណ្តាល​មុន​ពេល​ចុះ​ហត្ថ​លេ​ខា ឧត្តម​សេ​នី​ត្រី ផាង​ហ្វាង​ថូ មាន​ប្រ​សាសន៍​ថា ឆ្លង​កាត់​១៥​លើក​ស្វែក​រក​នៅ​លើ​ភូមិ​សាស្រ្ត​១០​ខេត្ត ក្រុង​នៃ​ប្រ​ទេស​កម្ពុជា​​ក្នុង​រង្វង់​យោធ​ភូមិ​ភាគ​៩ បាន​ប្រ​គល់​ភារៈ​ចូល​រួម ស្វែង​រក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី ក្រុម​ជំ​នាញ​ការ​ចំ​នួន​៤​នៃ​យោធ​ភូមិ​ភាគ​៩ បាន​រក​ឃើញ​អដ្ឋិ​ធាតុ​កង​ទ័ព​ស្មគ្រ​ចិត្ត និង​ជំ​នាញ​ការ​វៀត​ណាម​ចំ​នួន​៦.៦០៤ ក្នុង​នោះ ដោយ​ឡែក​នៅ​ខេត្ត​កណ្តាល កង​K៩០ របស់​យោធ​ភូមិ​ភាគ​៩ បាន​រក​ឃើញ​អដ្ឋិ​ធាតុ​របស់​យុទ្ធ​ជន​ពលី​ចំ​នួន​១.០៨១​។ បច្ចុប្បន្ន នៅ​សល់​អដ្ឋិ​ធាតុ​យុទ្ធ​ជន ពលី​កង​ទ័ព​ស្មគ្រ​ចិត្ត​និង​ជំ​នាញ​ការ​វៀត​ណាម​ដែល​ពលី​កាយ​នៅ​រាល់​សម័យ​សង្រ្គាម លើ​ទឹក​ដី​កម្ពុជា​ប្រ​មាណ​៤.៥០០ មិន​ទាន់​រក​ឃើញ។ ឧត្តម​សេនី​ត្រី ផាង​ហ្វាង​ថូ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​រដ្ឋ កង​កម្លាំង​សមត្ថ​កិច្ច​និង​ប្រ​ជា​ជន​កម្ពុជា ឈរ​លើ​ស្មារតី​សហ​ប្រតិ​បត្តិ​ការ មិត្ត​ភាព​និង​សីល​ធម៌ "តប​ស្នង​សង​គុណ​" បាន​សហ​ការ​ស្អិត​ល្មួត ខ្នះ​ខ្នែង ឧបត្ថម្ភ​​ជំនួ​យ​ការ​ក្នុង​ការ​ផ្តល់ បញ្ជាក់​ព័ត៌​មាន ការ​ពារ​សុ​វត្ថិ​ភាព និង​នាំ​ផ្លូវ​កង​ជំ​នាញ​ការ​របស់ យោធ​ភូមិ​ភាគ​៩ សម្រេច​ភារ​កិច្ច​ឆ្នើម​។ ស្រប​ឱ​កាស​នេះ បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ជូន​បណ្ណ​សរ​សើរ​ដល់​សមា​ជិក​មួយ​ចំ​នួន​នៃ​កង​ជំ​នាញ​ការ​កម្ពុជា ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​សហ​ការ ស្វែង​រក​អដ្ឋិ​ធាតុ យុទ្ធ​ព​លី​កង​ទ័ព​ស្មគ្រ​ចិត្ត​វៀត​ណាម​។

នៅ​ក្នុង​អង្គ​ប្រ​ជុំ​អភិ​បាល​ខេត្ត ឯកឧត្តម ម៉ៅ​ភិ​រុណ ឲ្យ​តម្លៃ​ខ្ពស់​ដល់​ការ​ខិត​ខំ និង​លទ្ធ​ផល​សម្រេច​បាន​របស់​កង​ជំ​នាញ​ការ​ទាំង​សង​ខាង​ក្នុង​ការ​ស្វែង​រក​អដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី​វៀត​ណាម​ក្នុង​រយៈ​កាល​កន្លង​។  ដើម្បី​សកម្ម​ភាព​ស្វែង​រក​ទទួល​បាន​ប្រ​សិទ្ធ​ភាព ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ខ្ពស់ អភិ​បាល​ខេត្ត ឯកឧត្តម ម៉ៅ​ភិ​រុណ បាន​សំ​ណូម​ពរ​បណ្តា​ស្ថា​ប័ន សមត្ត​កិច្ច​ក្នុង​ខេត្ត​បន្ត​ការ​ប្រ​កាស​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ក្នុង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ អំ​ពី​សន្ធិ​សញ្ញា​បាន​ចុះ​ហត្ថ​លេ​ខា​ជា​ស្រេច រវាង​រដ្ឋា​ភិ​បាល​វៀត​ណាម​និង​កម្ពុជា និង​កម្ម​វិ​ធី​ស​កម្ម​ភាព​របស់​គណៈ​កម្មា​ធិ​ការ​ជំ​នាញ​ការ រវាង​ប្រ​ទេស​ទាំង​ពីរ​អំ​ពី​ការ​ងារ​នេះ។​ តំ​ណាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ខេត្ត​កណ្តាល អ​ភិ​បាល​ខេត្ត ឯក​ឧត្តម ម៉ៅ​ភិ​រុណ ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​បក្ស រដ្ឋា​ភិ​បាល​កង​ទ័ព​ស្មគ្រ​ចិត្ត​និង​ប្រ​ជា​ជន​វៀត​ណាម ដែល​បាន​ជួយ​កម្ពុជា ផ្តួល​រំ​លំ របប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត នាំ​មក​នូវ​សន្តិ​ភាព លំ​នឹង​សម្រាប់​ប្រ​ទេស​កម្ពុជា រ​ហូត​មក​ដល់​បច្ចុប្បន្ន​៕

ត្រឿងសើង(កាសែតញ៉ឹនហ្សិន)

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឯកឧត្តម ម៉ៅ​ភិ​រុណ