ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

08/05/2017 - 16:31

ខិតខំកសាងជនបទថ្មី

ទន្ទឹមនឹងការលើកកម្ពស់គុណភាពឃុំជនបទថ្មី ដែលបានទទួលស្គាល់ រួចហើយ ស្រុកថើយឡាយ ក្រុងកឹងធើ កំពុងផ្តុំកម្លាំងវិនិយោគទុន ប្តេជ្ញាខិតខំធ្វើឲ្យឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ចំនួន២បន្ថែមទៀត គឺឃុំឌិញម៉ូង និងឃុំទ្រឿងថាញ់ បានសម្រេចបទដ្ឋានជាឃុំជនបទថ្មីក្នុង ឆ្នាំ២០១៧។ 

 

 ស្ពានបេតុងត្រូវបានកសាងនៅឃុំឌិញម៉ូង។

មកដល់ដំណាក់កាលនេះ ឃុំឌិញម៉ូងនិងទ្រឿងថាញ់ អនុវត្តសម្រេចបានលក្ខឋានចំនួន១៥/១៩ តាមក្រមលក្ខឋានជាតិស្ដីពីជនបទថ្មី។ នៅ លក្ខឋានចំនួន៤ មិនទាន់សម្រេចនោះគឺ៖ ផ្លូវគមនាគមន៍ មូលដ្ឋាន សម្ភារៈវប្បធម៌ សាលារៀន និងប្រាក់ចំណូល។ បច្ចុប្បន្ន ភូមិភាគនានា កំពុងខិតខំអនុវត្តនូវលក្ខឋានដែលមិនទាន់បានសម្រេច ព្រមទាំងផ្តុំ កម្លាំងបង្កើនគុណភាពរាល់លក្ខឋានដែលបានទទួលស្គាល់ ប៉ុន្តែមិន ទាន់រឹងមាំ។ លោកង្វៀនវាំុងសេីុង លេខាគណៈកម្មាធិការបក្សឃុំឌិញ ម៉ូង ឲ្យដឹង៖ "គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំឌិញម៉ូង កំពុងរួម ជាមួយនឹងគណៈ ផ្នែក អង្គការមហាជនភូមិភាគ ចលនាសប្បុរសជន អាជីវកម្មក្នុងនិងក្រៅទីក្រុង ជួសជុលនិងធ្វើឲ្យប្រសើរឡើងផ្ទះសម្បែង ជូនគ្រួសារកំពុងជួបការលំបាកខាងផ្ទះនៅ។ អំពីប្រាក់ចំណូលរបស់ប្រ ជាជន ទោះបីសម្រេចបានតាមកម្រិតប្រាក់ចំណូល ប៉ុន្តែមិនទាន់លំនឹង ពេលខាងមុខ ភូមិភាគនឹងចង្អុលការអនុវត្តបង្កើនប្រាក់ចំណូលដោយវិ ធីពង្រីកទម្រង់រូបភាពផលិតកម្មមានប្រសិទ្ធភាព បើកទូលាយបន្ថែមទម្រង់រូបភាពផ្ទៃដី វាលស្រែធំ ខិតខំសម្រេចបទដ្ឋានឃុំជនបទថ្មីក្នុង ត្រៃមាសទី២ឆ្នាំ២០១៧"។

ចំណែកនៅឃុំត្រឿងថាញ់ លោកត្រឹងវាុំងហូ ប្រធានគណៈកម្មាធិការ ប្រជាជនឃុំ បានដាក់ចេញដំណោះស្រាយអនុវត្តមានដូច៖ "ចាប់ពី ពេលនេះដល់ចុងឆ្នាំ យើងខ្ញុំត្រូវតែខិតខំបង្កើនគុណភាពលក្ខឋានដែលសម្រេចបាន និងលក្ខឋានដែលមិនទាន់សម្រេចចំនួន៤ ពិសេសគឺបើក ទូលាយបង្កើនកម្រិតជួសជុលអគារវប្បធម៌ ឃុំឡើងវិញ និងកសាងអ គារវប្បធម៌ចំនួន១០នៅតាមភូមិដែលមិនទាន់មានអគារវប្បធម៌។ ចំ ពោះប្រាក់ចំណូល ទិសដៅរបស់ឃុំមធ្យមភាគសម្រេចបាន៣៧លាន ដុង/ម្នាក់/ឆ្នាំ យើងខ្ញុំបន្តការអនុវត្តន៍ការងារផ្សព្វផ្សាយចលនាប្រជាជន អនុវត្តការងារបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្ម ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី ផ្លាស់ប្តូរពូជដំណាំ សត្វចិញ្ចឹម ពង្រីកឡើងវិញនូវ បណ្ដាក្រុមសហការសហករណ៍និងក្រុមផលិតកសិកម្ម។ សហការជា មួយនឹងសាលាមធ្យមសិក្សាវិជ្ជាជីវៈ ស្រុករៀបចំបើកវគ្គបណ្តុះបណ្តាល របរដោះស្រាយការងារធ្វើជូនពលករជនបទ ធានាប្រាក់ចំណូលរបស់ ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង"។

លោកដាវអាញ់យុង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចង្អុលការដល់គណៈកម្មការកសាងជនបទថ្មី ស្រុកថើយឡាយ គប្បីប្រមូលផ្តុំរាល់ប្រភពកម្លាំងឃោសនា ចលនាធ្វើយ៉ាងណាឆ្លងរយៈ ការផ្សព្វផ្សាយនេះ នឹងធ្វើឲ្យមានការវិវឌ្ឍន៍នូវការយល់ដឹងចាប់ពីកម្មាភិ បាលរហូតដល់ប្រជាជន ដើម្បីកសាងសម្រេចបទដ្ឋានជនបទថ្មីជូនឃុំ ទាំងពីរដែលបានចុះកិច្ចសន្យា។ ពិសេសចំពោះសំណង់រាយរងដែល បានចែកចាយទុនគឺ ត្រូវតែប្រញាប់ប្រញាល់ផ្សព្វផ្សាយអនុវត្ត។ ស្នើ រាល់មន្ទីរ ផ្នែកពាក់ព័ន្ធពិសេសគឺមន្ទីរហិរញ្ញវត្ថុ ត្រូវតែត្រួតពិនិត្យឡើង វិញនូវសំណង់រាយរងដែលត្រូវបំពេញបន្ថែម ដើម្បីភូមិភាគអនុវត្តបាន សម្រេចយ៉ាងឆាប់រហ័សនូវរាល់លក្ខឋាន ឈានដល់ការចេញមុខឃុំ ជនបទថ្មីត្រូវតាមដំណើរការ"៕

កុសល-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកដាវអាញ់យុង