30/05/2017 - 08:47

កាត់បន្ថយភាពក្រីក្រនៅប៊ិញមិញ

ពីមុនខ្ញុំគ្មានរបររកស៊ីលំនឹង ហេតុនោះអ្នកណា ជួលធ្វើអ្វីធ្វើហ្នឹង ប្រាក់ចំណូលមិនលំនឹង។ ចាប់ពីបានចូលរៀនរបរជាង កំបោរនៅឃុំ រួចបានផ្ដល់លិខិតប្រកបរបររកស៊ី ម៉្លោះហើយការងារមាន ភាពលំនឹង។ ឃុំក៏បានពិនិត្យសង់ផ្ទះមហាសាមគ្គីជូនខ្ញុំមួយខ្នង ព្រម ទាំងឧបត្ថម្ភខ្ញុំនូវគោមួយក្បាល។ អាស្រ័យការឧបត្ថម្ភទាន់ពេលរបស់ រដ្ឋ ទើបសេដ្ឋកិច្ចគ្រួសារខ្ញុំមានការអភិវឌ្ឍន៍ និងមានកន្លែងរស់នៅសុខ ស្រួល ឥឡូវគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រហើយ"។ ដុងប៊ិញ គឺជា ភូមិសាស្រ្តមួយក្នុងចំណោមភូមិសាស្រ្តទាំងឡាយ ដែលមានជនរួម ជាតិខ្មែររស់នៅកុះកររបស់ក្រុងប៊ិញមិញ ហេតុនោះ មាមីងនៅទីនេះ បានទទួលផលច្រើនពីគោលនយោបាយ ដោយឡែករបស់រដ្ឋសម្រាប់ តំបន់មានជនជាតិភាគតិចរស់នៅកុះករ។ លោកស្រីង្វៀនធីថា អនុប្រ ធានគណៈកម្មាធិការប្រជាជនឃុំដុងប៊ិញ ឲ្យដឹង៖ "ឃុំបានអនុវត្តយ៉ាង ប្រសិទ្ធភាពនូវកម្មវិធីគម្រោងផ្សេងៗរបស់រដ្ឋ ម៉្លោះហើយគ្រួសារក្រីក្រ ជាច្រើនលើភូមិសាស្រ្តមានលក្ខណសម្បត្តិចាកផុតពីភាពក្រីក្រ ឈាន ឡើងធូរធារ។ គិតដោយឡែកតែឆ្នាំ២០១៦ ឃុំបានឧបត្ថម្ភគ្រួសារក្រីក្រ នូវសត្វគោចំនួន៨ក្បាល ដោយសារការអនុវត្តន៍សម្រេចកម្មវិធី ១៣៥ ផ្លូវគមនាគមន៍ជនបទនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ ផ្ដល់ នូវភាពងាយស្រួលជូនប្រជាជនធ្វើដំណើរទៅមក និងដោះដូរទំនិញ។ អាស្រ័យហេតុនោះ ឆ្នាំកន្លងហើយ មានគ្រួសារខ្មែររាប់សិបគ្រួសារបាន ចាកផុតពីភាពក្រីក្រ មកទល់ពេលនេះ ចំនួនគ្រួសារក្រីក្រទូទាំងឃុំនៅ មានប្រមាណតែ៥៩គ្រួសារប៉ុណ្ណោះ"។

 ផ្លូវទៅកាន់ភូមិដុងហូវ ឃុំប៊ិញដុងបានក្រាលបេតុងរួចរាល់។

លោកសេីុងហ្វាងយ្វី ឲ្យដឹងបន្ថែម៖ "ក្រុងប៊ិញមិញ មានជនរួមជាតិខ្មែរ រស់នៅជាង១.៦០០នាក់ ក្នុងនោះ មានគ្រួសារក្រីក្រ១១%។ ព្រោះហេតុ នោះ ការិយាល័យជនជាតិក្រុងតែងខិតខំសហការជាមួយនឹងភូមិភាគ ដើម្បីអនុវត្តបានល្អនូវគោលនយោបាយ ដោយឡែករបស់រដ្ឋសម្រាប់ ជនជាតិភាគតិច។ ក្រៅពីនោះ ការិយាល័យជនជាតិក៏បានដាក់សំណើ អនុវត្តសង្គមូបនីយកម្ម ដើម្បីឧបត្ថម្ភគ្រួសារក្រីក្រ។ ឆ្នាំ២០១៦ ទូទាំង ក្រុងមានគ្រួសារខ្មែរក្រីក្រ៩២គ្រួសារ បានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ដែលអាស្រ័យដោយស្ថានីយវិទ្យុ និងទូរទស្សន៍វិញឡុងធ្វើហិរញ្ញប្ប ទាន"។ ការិយាល័យជនជាតិក្រុងប៊ិញមិញ ក៏បានសហការស្អិតល្មួតជា មួយនឹងមជ្ឈមណ្ឌលបង្រៀនរបរទីរួមខេត្ត រៀបចំបើកវគ្គបង្រៀនរបរ ជាច្រើនវគ្គសម្រាប់បណ្តុះបណ្តាលរបរជូនពលករជនបទ។ មកទល់ ពេលនេះ ពលករខ្មែររាប់រយនាក់មានការងារធ្វើលំនឹងនៅមណ្ឌល ឧស្សាហកម្មហ្វាភូ ខេត្តវិញឡុង។ ចំពោះអ្នកហួសអាយុពលកម្មធ្ងន់ កា រិយាល័យជនជាតិបានសហការជាមួយ នឹងធនាគារគោលនយោបាយ សង្គម ជួយគ្រួសារជាច្រើនបានបុលទុនអនុគ្រោះ ដើម្បីចិញ្ចឹមសត្វនិង មានដើមទុនសម្រាប់ទិញវត្ថុធាតុ ដើមយកមកត្បាញរបស់របរប្រើ ប្រាស់៕

ហាថាញ់-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សេីុងហ្វាងយ្វី