27/12/2016 - 14:17

ធានាសន្តិសុខ-ការពារប្រទេសតំបន់តីណាមបូ

នោះគឺជាការប្ដេជ្ញាចិត្តបានដាក់ចេញក្នុងមហាសន្និបាតបូកសរុប ធានា សន្តិសុខ-ការពារប្រទេសតំបន់តីណាមបូ ឆ្នាំ២០១៦ ផ្សព្វផ្សាយទិស ដៅភារកិច្ចឆ្នាំ២០១៧ អាស្រ័យដោយគណៈចង្អុលការតីណាមបូ សហ ការជាមួយនឹងក្រសួងនគរបាលរៀបចំឡើង។

 

 សមមិត្តសើុងមិញថាំង អនុប្រធានប្រចាំការនៃគណៈចង្អុល ការតីណាមបូ

ជូនប័ណ្ណសរសើរដល់សមូហភាពបុគ្គល ដែលសម្រេចស្នាដៃឆ្នើម។

យោងតាមគណៈចង្អុលការតីណាមបូ ឆ្នាំ២០១៦ គ្រប់ភូមិភាគនិងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តតីណាមបូ បានម្ចាស់ការក្ដាប់សភាពការណ៍ ធ្វើកិច្ចសហការជិតដិតជាមួយនឹងរដ្ឋអំណាច កងកម្លាំងប្រដាប់អាវុធជាប់ព្រំដែន ដោះស្រាយករណីជាច្រើនដែលបង្កអសន្តិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្ត ប្រកបដោយប្រសិទ្ធភាព មិនទុកឲ្យអានុភាពអមិត្តឆ្លៀតឱកាសបំប្លែងការពិត។ គណៈចង្អុលការតីណាមបូ បានចេញសេចក្ដីណែនាំ  សហការជាមួយនឹងភូមិភាគដែល មានព្រំដែន សមុទ្រ កោះ ធ្វើការត្រួតពិនិត្យនិងក្រើនរំឭកកិច្ចការងារ ក្ដាប់សភាពការណ៍ មិនទុកឲ្យស្ថានការណ៍ចៃដន្យកើតមានឡើងជាយ ថាហេតុ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ អំពីភារកិច្ច អភិវឌ្ឍសេដ្ឋកិច្ច ផ្សារ ភ្ជាបជាមួយនឹងសន្តិសុខ-ការពារប្រទេស។ បង្កើនកិច្ចការការពារនិងកសាងខឿនការពារប្រទេសទូទាំងប្រជាជន ផ្សារភ្ជាប់ជាមួយនឹងជំហរយុទ្ធសាស្រ្ត សន្តិសុខប្រជាជនរឹងមាំ។ កម្លាំងសមត្ថកិច្ចនៅតាមបណ្ដា ខេត្តក្នុងតំបន់ បានម្ចាស់ការ ផ្តល់ព័ត៌មានទៅវិញទៅមក ធ្វើកិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយនឹងភាគីប្រទេសជាមិត្ត ដោះស្រាយករណីដែលជាប់ពាក់ព័ន្ធដល់កិច្ចការការពារប្រទេស - សន្តិសុខសណ្ដាប់ ធ្នាប់លើភូមិសាស្រ្ត ខេត្តនានាដែលមានព្រំដែនជាប់គ្នា។ ការកំណត់ បោះបង្គោលព្រំដែនដីគោករវាងវៀតណាម-កម្ពុជា នឹងបន្តការអនុវត្ត។ ខេត្តនានាដែលនៅជាប់ព្រំដែននៅលើភូមិសាស្រ្ត មានគោលនយោបាយ និងធ្វើគម្រោងសមស្រប សំដៅរៀបចំលំនឹងជីវភាពប្រជាជន នៅតាមឃុំព្រំដែន ផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី អនុវត្តល្អកម្ម វិធី១៣៤,១៣៥,១៦៧របស់រដ្ឋាភិបាលនិងកម្មវិធីជំនួយអភិវឌ្ឍសេដ្ឋ​កិច្ច-សង្គម។

ក្នុងអង្គសន្និបាត  ប្រចាំការគណៈចង្អុលការតីណាមបូ តំណាងថ្នាក់ដឹកនាំភូមិភាគនានា បានពិភាក្សានិងឯកភាពលើភារកិច្ចចម្បងៗក្នុងឆ្នាំ ២០១៧ គឺបន្តកិច្ចចង្អុលការកម្លាំងសមត្ថកិច្ចនៅតាមខេត្តនានាលើភូមិ សាស្រ្តតីណាមបូ ជម្រុញការងារក្ដាប់សភាពការណ៍ ម្ចាស់ការកសាង ផែនការ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់ស្ថានការណ៍ លំនឹងសន្តិសុខសណ្ដាប់ធ្នាប់ និងទំនាក់ទំនងជិតខាងមិត្តភាព ប្រពៃណីរវាងរដ្ឋអំណាច ប្រជាជននៅជាប់ព្រំដែននៃប្រទេសទាំងពីរ។ មានប្រសាសន៍ក្នុងអង្គសន្និបាត អនុរដ្ឋមន្រ្តីក្រសួងនគរបាលផាមយុង សង្ឃឹមថា ជាមួយនឹងតួនាទី ភារកិច្ចដែលបានប្រគល់ឲ្យគ្រប់អង្គភាព ក្រសួងនគរបាលនឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធនឹងមានប្រសិទ្ធភាពជាងទៀត ជាមួយនគរបាលនៅតាមភូមិភាគនានា ជាពិសេសគឺ ជាមួយនឹងកម្លាំងកងទ័ពប្រជាជន គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចភូមិភាគខេត្ត ក្រុងនានាតំបន់តីណាមបូ បញ្ជ្រាបនិងអនុវត្តយ៉ាងមុឺងម៉ាត់ កម្មវិធីសកម្មភាពរបស់ក្រសួងនគរបាលនិងរបស់ អង្គភាព ភូមិភាគនានាខិតខំអនុវត្តសម្រេចភារកិច្ចយ៉ាងល្អប្រសើរ៕

ថាញ់ផុង-ពេជ្រសឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមមិត្តសើុងមិញថាំង