វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

07/11/2016 - 17:24

ត្រៀម​បម្រុង​ឲ្យ​ការ​ប្រ​ណាំង​ទូក​-​ង ប្រ​ពៃ​ណី

ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​-​ង ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​២​ថ្ងៃ (១៣​និង​១៤ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៦ ត្រូវ​នឹង​ថ្ងៃ​១៤​និង​១៥​កើត ខែ​កត្តិក ឆ្នាំ​វក អដ្ឋ​ស័ក)​។ ដើម្បី​ត្រៀម​បម្រុង ឲ្យ​ពិ​ធី​ប្រ​ណាំង​ទូក-ង វត្ត​នា​នា​ក្នុង​ខេត្ត​សុក​ត្រាំង កំ​ពុង​រៀប​ចំ​ការ​ហ្វឹក​ហាត់ ប៉ង​បំ​ណង​ដណ្តើម​បាន​ពាន​រង្វាន់​ខ្ពស់​ក្នុង​ពិ​ធី​ប្រ​ណាំង​ឆ្នាំ​នេះ​។  

 វត្ត​ដែល​មាន​ទូក​-​ង​តែង​រៀប​ចំ​ការ​ហ្វឹក​ហាត់​យ៉ាង​មមា​ញឹក ។

បច្ចុប្បន្ន រៀង​រាល់​ថ្ងៃ​រសៀល​នៅ​វត្ត​បឹង​ក្រ​ចាប់​ថ្មី ឃុំ​តឹង​ហឹង ស្រុក​ឡុង​ភូ តែង​មាន​កី​ឡាករ​ជាង​១០០​នាក់​មក​ហ្វឹក​ហាត់​នៅ​លើ​បន្ទារ​ឈើ ហើយ​មាន​មា​មីង​មក​ទស្សនា​គាំ​ទ្រ​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​កុះ​ករ​។ កី​ឡា​ករ​ហ្វឹក​ហាត់​ប្រ​មាណ​២​ម៉ោង ប្រ​កប​ដោយ​បរិយា​កាស​សប្បាយ​រីក​រាយ​។ បង​យ័ញ​ង៉ា គ្រូ​បង្វឹក​របស់​ក្រុម​កី​ឡាក​រទូក​-​ង ឲ្យ​ដឹងៈ បង​ប្អូន​ដែល​មក​ហ្វឹក​ហាត់​នៅ​ទី​នេះ កាល​ពី​មុន​ ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​ធើ្វ​ការ​ឈ្នួល និង​មួយ​ចំ​នួន​ទៀត​ធ្វើ​ការ​ងារ​រក​ស៊ី​នៅ​ស្រុក​ឆ្ងាយ ម៉្លោះ​ហើយ​ឆ្នាំ នេះ​យើង​ខ្ញុំ​បាន​ជម្រើស​កី​ឡា​ករ​ថ្មី​ប្រ​មាណ​ជិត​៥០​%​។ ទោះ​ជា​ដូច្នោះ តែ​ដោយ​ការ​ប្តេ​ជ្ញា​ចិត្ត​និង​ស្មារ​តី​សា​មគ្គី បង​ប្អូន​បាន​មក​ជួប​ជុំ​តាម​ការ​កំ​ណត់ ដើម្បី​ក្តោប​ក្តាប់​បច្ចេក​ទេស​អុំ​ឲ្យ​បាន​រហ័ស​ផង និង​ហ្វឹក​ហាត់ ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ផង​។ ទោះ​បី​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ​ក្រុម​កី​ឡាករ ទុក​-​ង យើង​ខ្ញុំ​នៅ​តែ​មាន​ទំ​នុក​ចិត្ត​ចូល​រួម​សប្បាយ​ជា​មួយ​នឹង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​យើង"។

នៅ​វត្ត​បទុម​រង្សី​ទំ​នប់ ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ ឲ្យ​តែ​ដល់​ម៉ោង​៥​រសៀល​នៅ​ទី​ធ្លា​វត្ត តែង​មាន​កី​ឡាករ​មក​ប្រ​មូល​ផ្តុំ​ហ្វឹក​ហាត់​យ៉ាង​ច្រើន​កុះ​ករ​។ ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ហ៊ីប ព្រះ​ចៅ​អធិ​ការ​វត្ត​បទុម​រង្សី​ទំ​នប់  មាន​ថេរ​ដី​កាៈ" កី​ឡាករ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កសិករ អ្នក​ធ្វើ​ការ​ឈ្នួល ម៉្លោះ​ហើយ ប្រ​កប​កិច្ច​ការ​រួច​ហើយ​ទើប​មក​ប្រ​មូល​ផ្តុំ​គ្នា​ហ្វឹក​ហាត់​នៅ​ក្នុង​វត្ត​។ វត្ត​គ្រាន់​តែ​ឧបត្ថម្ភ​គ្រឿង​ភេសជ្ជៈ ប៉ុន្តែ​កី​ឡាករ​តែង​មក​ចូល​រួម ហ្វឹក​ហាត់​គ្រប់​ៗ​គ្នា​ដោយ​មាន​កី​ឡាករ​ចំ​នួន​ជិត​១០០​នាក់/​ថ្ងៃ"។  ការ​ប្រ​ណាំង​ទូក-ង ជា​វិញ្ញា​សា​កី​ឡា​ប្រ​ពៃ​ណី​ដែល​បាន​មា​មីង​ខ្មែរ​ចូល​ចិត្ត ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ។ បង​ក្វាច់​ថាញ់​ម៉ឹង កី​ឡាករ​ទូក​-​ង វត្ត​បទុម​រង្សី​ទំ​នប់ ឲ្យ​ដឹងៈ" ខ្ញុំ​បាន​ចូល​រួម​ហ្វឹក​ហាត់​និង​ចូល​រួម​ប្រ​ណាំង​បាន​៥​ឆ្នាំ​ហើយ ឲ្យ​តែ​ដល់​រដូវ​ហ្វឹក​ហាត់ គឺ​ខ្ញុំ​តែង​មក​ចុះ​ឈ្មោះ​ចូល​រួម​។ រៀង​រាល់​ថ្ងៃ ខ្ញុំ​ទៅ​ធ្វើ​ជាង​កំ​បោរ​លុះ​សម្រេច​កិច្ច​ការ​ងារ ទើប​ខ្ញុំ​ចូល មក​វត្ត​ហ្វឹក​ហាត់ ពី​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​វិញ្ញា​សា​ប្រ​ណាំង​ទូក​-​ង​នេះ​តាំង​ពី ក្មេង​មក​ម៉្លេះ។ ម៉្លោះ​ហើយ​ពេល​បាន​ចូល​រួម​ក្រុម​អុំ​ទូក​-​ង ខ្ញុំ​មាន​ការ​សប្បាយ​រីក​រាយ​និង​មោទ​នៈ​ណាស់"​។

បច្ចុប្បន្ន ជា​ដំ​ណាក់​កាល​ដែល​វត្ត​នា​នា​មាន​ទូក​-​ង​នោះ កំ​ពុង​តែ​មមា​ញឹក​ហ្វឹក​ហាត់​ទាំង​កាយ​សម្ប​ទា និង​យុទ្ធ​សាស្រ្ត ដើម្បី​ត្រៀម​បម្រុង​ឲ្យ បាន​ល្អ​មុន​នឹង​ចូល​រួម​ប្រ​ណាំង។ តាម​ប្រ​សាសសន៍​លោក​ឡឹម​វិញ​ភឿង នា​យក​រង​មន្ទីរ​វប្ប​ធម៌-កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក​-​ង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ សុក​ត្រាំង​ឆ្នាំ​នេះ មាន​ទូក​-​ងប្រ​មាណ​៤៥​ទូក ទាំង​ទូក-ង​បុរស និង​ទូក​-​ងនារី​របស់​ខេត្ត​សុក​ត្រាំង និង​ទូក​-​ង​មក​ពី​ខេត្ត​នា​នា ដូច​ជា​ត្រា​វិញ បាក​លីវ កា​ម៉ាវ វិញ​ឡុង កៀង​យ៉ាង ហូវ​យ៉ាង និង​ក្រុង​កឹង​ធើ​ក៏​បាន​ចូល​រួម​ប្រ​ណាំង​ផង​ដែរ៕

លីធាន-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ឡឹម​វិញ​ភឿង