ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

20/06/2017 - 08:26

រីកចម្រើនអាស្រ័យគោលនយោបាយជនជាតិ

ក្រោយរយៈពេលច្រើនឆ្នាំអនុវត្តគោលនយោបាយជនជាតិ របស់បក្ស និងរដ្ឋ ឃុំអាងថាញណាម ស្រុកកូវឡៅយ៉ុង ខេត្តសុកត្រាំង  មានជំ ហានរីកចម្រើនបង្គួរ។ ជីវភាពរបស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបានលើកស្ទួយ ប្រព័ន្ធគមនាគមន៍ជនបទមានភាពសុក្រឹតជា បណ្តើរៗ។ល។ 

 

 អាស្រ័យបានរដ្ឋជំនួយសង់ផ្ទះ ឧបត្ថម្ភដើមទុន ពូជសត្វចិញ្ចឹម ម្ល៉ោះហើយគ្រួសារបងថាច់ហោង នៅភូមិវ៉ថាញវាំុង ឃុំអាងថាញណាម លំនឹងចិត្តធ្វើការរកស៊ីដើម្បីចាកផុតពី ភាពក្រីក្រ។

តាមប្រសាសន៍របស់លោកង្វៀនឡុកបាំងស្វឹង អនុប្រធានគណៈកម្មាធិ ការប្រជាជនឃុំអាងថាញណាម ឲ្យដឹង៖ ពីមុននេះ ប្រជាជនភាគច្រើន គឺធ្វើដំណើរទៅមកដោយទូក  ដាំអំពៅ១រដូវ/ឆ្នាំ ម្ល៉ោះហើយជីវភាពនៅ ជួបលំបាក។ ប៉ុន្មានឆ្នាំជិតៗនេះ អាស្រ័យរដ្ឋបានវិនិយោគទុនតាម គោលនយោបាយជនជាតិ មានដូច៖ កម្មវិធី១៣៥ គម្រោងស្ថិរនិវេសន៍ ស្ថិរវប្បកម្ម គម្រោងចិញ្ចឹមគោ។ល។  បានជាសព្វថ្ងៃផ្លូវគមនាគមន៍ជន បទ ធារាសាស្រ្ត ត្រូវបានកសាងសុក្រឹតបង្គួរ ឆ្លើយតបតម្រូវការផលិត កម្មនិងធ្វើដំណើរទៅមករបស់ប្រជាជន។ ខណៈពេលអនុវត្តគ្រោងការ បង្វែររចនាសម្ព័ន្ធកសិកម្មតាមទិសដៅអភិវឌ្ឍលើគ្រប់វិស័យ  ក្រៅពីដាំ អំពៅ ប្រជាជនពង្រីកតំបន់ចិញ្ចឹមបង្កង ចិញ្ចឹមគោ ដាំដំណាំរួមផ្សំ។ល។ ជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ។ ជាពិសេស គម្រោងស្ថិរនិវេសន៍ស្ថិរវប្បកម្ម ឃុំត្រូវបានរដ្ឋវិនិយោគទុនជាង១០ពាន់ លានដុង សម្រាប់សាងសង់ផ្ទះ៥០ខ្នងជូនគ្រួសារមាមីងខ្មែរក្រីក្រ។ មក ទល់សព្វថ្ងៃ គម្រោងបានអនុវត្តសម្រេចរួចរាល់ មាមីងមានផ្ទះនៅ ស្រួលបួល។ បងថាច់ហោង នៅភូមិវ៉ថាញ់វាំុង ឲ្យដឹង៖ "ពីមុននេះ គ្រួ សារខ្ញុំនៅផ្ទះស្លឹក ហើយបានរដ្ឋអំណាចពិនិត្យសង់ជូនផ្ទះមេត្តាធម៌១ ខ្នង ខ្ញុំត្រេកអរខ្លាំងណាស់។ កាលពីឆ្នាំទៅមិញ ខ្ញុំបានរដ្ឋផ្ដល់គោនិង ឧបត្ថម្ភបុលទុន៣០លានដុងសម្រាប់ធ្វើដើមទុនរកស៊ី។ សព្វថ្ងៃ ខ្ញុំមាន ផ្ទះរស់នៅស្រួលបួល និងមានដើមទុនសម្រាប់ដាំអំពៅ៣កុង ចិញ្ចឹមគោ ឆ្លៀតពេលទំនេរពីការងារ ពីរនាក់ប្តីប្រពន្ធខ្ញុំទៅធ្វើការឈ្នួលក្នុងភូមិ ភាគរកប្រាក់ចំណូលបន្ថែម និងប្រឹងប្រែងធ្វើការងាររកស៊ីដើម្បីចាកផុត ពីភាពក្រីក្រ"

ចំណែកលោកហាវាំុងលុង លេខាសាខាបក្សភូមិវ៉ថាញវាំុង ឲ្យដឹង៖ "រយៈពេល៥ឆ្នាំមកអាយ ក្នុងភូមិមានការរីកចម្រើនបង្គួរ ផ្លូវថ្នល់ត្រូវ បានចាក់បេតុង សាលារៀន ដំណាក់សុខាភិបាលត្រូវបានកសាងសម រម្យ; អគ្គិសនីត្រូវបានអន្ទងដល់ផ្ទះប្រជាជន។ រីឯគ្រួសារមាមីងខ្មែរក្រីក្រ ត្រូវបានរដ្ឋផ្ដល់ជូនផ្ទះ ដីផលិតកម្ម ឧបត្ថម្ភដើមទុន ពូជដំណាំ សត្វ
ចិញ្ចឹម។ល។ ម្ល៉ោះហើយ នរណាក៏តែងតែខិតខំធ្វើការរកស៊ី។ ជាពិ សេស មាមីងមិនរួញរាក្នុងការបង្វែរពីដាំអំពៅមកដាំដំណាំរួមផ្សំចិញ្ចឹម គោ។ល។ ដើម្បីបង្កើនប្រាក់ចំណូលចាកផុតពីភាពក្រីក្រ"


តាមប្រសាសន៍របស់លោក ង្វៀនឡុកបាំងស្វឹង ឲ្យដឹង៖ រយៈពេលខាង មុខ ផ្ដើមពីប្រភពទុនឧបត្ថម្ភរបស់រដ្ឋ ឃុំនឹងផ្ដុំកម្លាំងកសាងផ្លូវគមនា គមន៍ជនបទ បង្វែររចនាសម្ព័ន្ធកសិកម្មតាមទិសដៅគ្រប់វិស័យ។ ទន្ទឹម នឹងនោះ ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹមដល់គ្រួសារក្រីក្រ  ពិនិត្យឲ្យបុល ទុនអាទិភាព។ល។សម្រាប់មាមីងអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល ៕

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកហាវាំុងលុង