10/01/2017 - 11:05

បើកយុទ្ធនាការចំណុចខ្ពស់ធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំសាកល

នាយកដ្ឋានប៉ូលិសចរាចរណ៍បើកយុទ្ធនាការចំណុចខ្ពស់ ដើម្បីធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតាមផ្លូវគោក ផ្លូវរថភ្លើងនិងផ្លូវទឹកក្នុងស្រុក នាឱកាសបុណ្យតេតនិងពិធីបុណ្យនានានៅដើមឆ្នាំ២០១៧។

 

 

 កម្លាំងសមត្ថកិច្ចបើកយុទ្ធនាការធានាសណ្តាប់ធ្នាប់សុវត្ថិ​ភាពចរាចរណ៍

នាឱកាសបុណ្យចូលឆ្នាំសាកល។ 

នាយកដ្ឋាននឹងចង្អុលការផ្ទាល់ ចាត់ចែងកម្លាំងប៉ូលិសចរាចរណ៍ មធ្យោ បាយ សម្ភារៈ បច្ចេកទេស អាវុធ ឧបករណ៍ជំនួយ ដើម្បីផ្តុំកម្លាំងដើរល្បាតនឹងត្រួតមើលសភាពការណ៍តាមដងផ្លូវជាតិ១A ចាប់ពីខេត្តឡាងសើុងរហូតដល់កាម៉ាវ។ នៅ​តាមក្រុងចំណុះមជ្ឈិមនិងតាម​ក្រុង​ចំ​ណុះ ខេត្ត ប៉ូលិសចរាចរណ៍នឹងផ្ដុំកម្លាំងវិនិច្ឆ័យបទល្មើសចរាចរតាម​សេចក្តី កំណត់ស្ដីពីជាតិស្រវឹង។

ក្នុង​ឱកាសចំណុចខ្ពស់ កងកម្លាំងប៉ូលិសចរាចរណ៍ផ្តុំកម្លាំងផ្សព្វផ្សាយ វិធានការការងារសំដៅធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម លើវិស័យគមនាគមន៍សម្រាប់បម្រើ តម្រូវការធ្វើដំណើរទៅមកកម្សាន្តសប្បាយ ដឹកនាំភ្ញៀវ និងដឹកជញ្ជូនទំនិញរបស់ប្រជាជន នាឱកាសបុណ្យតេត និងពិធីបុណ្យផ្សេងៗ នៅដើមឆ្នាំ បង្ការនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ មិនឲ្យកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ កាត់បន្ថយការស្ទះចរាចរណ៍នៅតាមក្រុងធំៗ ទប់ស្កាត់ទាន់ពេលនិងវិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់នូវការប្រមូលផ្តុំប្រណាំងម៉ូតូខុសច្បាប់។ កម្លាំងប៉ូលិសចរាចរណ៍ បង្កើនការទប់ស្កាត់ រាល់ឧក្រឹដ្ឋកម្ម ជួញដូរដឹកជញ្ជូនកាំជ្រួច គ្រឿងអាវុធ គ្រឿងផ្ទុះ ឧបករណ៍ ជំនួយទំនិញគេចពន្ធ ទំនិញនាំចូលហាមឃាត់និងទង្វើល្មើសច្បាប់ផ្សេង ៗទៀត នៅតាមផ្លូវគោក ផ្លូវរថភ្លើង និងផ្លូវទឹកក្នុងស្រុក។

លើវិស័យគមនាគមន៍ផ្លូវគោក  កម្លាំងប៉ូលិសចរាចរណ៍វិនិច្ឆ័យម៉ឺងម៉ាត់ ចំពោះករណីបទល្មើសសេចក្តីកំណត់ពីជាតិស្រវឹង រត់ហួសល្បឿនកំណត់ រត់មិនត្រូវតាមគំនូសផ្លូវកំណត់ ឌុបមនុស្សហួសចំណុះ គ្មាន ប័ណ្ណបើកបរឬប័ណ្ណបើកបរមិនត្រឹមត្រូវតាមកំណត់ មិនអនុវត្តតាម សញ្ញាចរាចរណ៍ សញ្ញាបង្អង់ សំចតទទួលភ្ញៀវមិនចំកន្លែងកំណត់ មិន ពាក់មូកសុវត្ថិភាពតាមកំណត់ ជិះម៉ូតូឆាបឆ្វែល រត់ប្រណាំងខុសច្បាប់ ។ ព្រមជាមួយនោះ វិនិច្ឆ័យចំពោះរថយន្តដឹកទំនិញហួសចំណុះលើស ការកំណត់  រថយន្តដែលដឹកប្រភេទគ្រឿងបរិភោគកខ្វក់បំពានសេចក្តី កំណត់ពីបរិស្ថាន។

លើស័យគមនាគមន៍ផ្លូវទឹកក្នុងស្រុក កម្លាំងប៉ូលិសចរាចរណ៍ផ្លូវទឹក សហការយ៉ាងជិតស្និទ្ធជាមួយនឹងកម្លាំងសមត្ថកិច្ច រដ្ឋអំណាចគ្រប់លំ ដាប់ថ្នាក់ ដំណើរការព្រមៗគ្នាក្នុងការអនុវត្តន៍វិធានការធានាសណ្តាប់ ធ្នាប់សុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ មុនតេត ង្វៀងដាង ប៉ូលិសចរាចរណ៍ផ្តុំកម្លាំងទៅលើមុខសញ្ញាដឹកជញ្ជូនទំនិញ សកម្មភាពទាញយកផល ធនធានរ៉ែដឹកភ្ញៀវឆ្លងព្រែកតាមផ្លូវកំណត់ នៅតាមដងផ្លូវដឹកជញ្ជូនសំខាន់ៗ មណ្ឌលទេសចរណ៍ កន្លែងធ្វើពិធី បុណ្យ។ ក្រោយពីតេតង្វៀងដាង  នឹងវិនិច្ឆ័យមុខសញ្ញានិងភូមិសាស្រ្ត ដែលមានសកម្មភាពឆ្លងទន្លេ តាមបណ្តោយទន្លេ តាមផ្លូវកំណត់ ស កម្មភាពទេសចរណ៍ ពិធីបុណ្យ ការកម្សាន្តសប្បាយ តាមផ្លូវទឹកក្នុង ស្រុក រៀបចំកងកម្លាំងនៅតាមចំណតនៃភូមិសាស្រ្តសំខាន់ៗ នៅពេល ចំណុចខ្ពស់ ដែលមានចំនួនអ្នកចូលរួមចរាចរណ៍ច្រើន  ប្តេជ្ញាចិត្ត បញ្ឈប់សកម្មភាព ចំពោះចំណតមធ្យោបាយណាដែលមិនធានាលក្ខ ណៈសុវត្ថិភាព ពិសេសគឺអនុវត្តមិនត្រឹមត្រូវនូវសេចក្ដីកំណត់ក្នុងការ សង្រោ្គះជីវិត  សង្រ្គោះការលិចលង់។ល។ ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម-សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នាយកដ្ឋាន