សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

17/01/2017 - 09:39

សហប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែន

នគរបាលខេត្តកៀងយ៉ាង បានរៀបចំសន្និបាតបូកសរុបបណ្តោះអាសន្ន អំពីសហប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែន រវាងនគរបាល ខេត្តកៀងយ៉ាង (ប្រទេសវៀតណាម) និងនគរបាល ៣ខេត្ត គឺខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា)។

នគរបាលខេត្តកៀងយ៉ាង (ប្រទេសវៀតណាម) និងនគរ​បាល៣ខេត្ត គឺខេត្តកំពត
កែប និងខេត្តព្រះសីហនុ (ព្រះរា​ជា​ណាចក្រកម្ពុជា) ថតរូបអនុស្សាវរីយ៍នៅអង្គសន្និត

ក្នុងឆ្នាំ២០១៦ កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់នៃភាគីទាំងពីរ បានរៀប ចំពិធីជួបជុំជាច្រើនលើក ដោះដូរព័ត៌មាន និងធ្វើកិច្ចសហការដោះ ស្រាយបញ្ហាសំខាន់ៗមួយ ចំនួនស្តីពីស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែននិងកោះសមុទ្រ ស្វែងយល់ពីសកម្មភាពនៃឧក្រិដ្ឋជន អានុភាពអមិត្តអំពីឧបាយកលបំបែកបំបាក់ចំណង សាមគ្គីបំផ្លិចបំផ្លាញ សន្តិសុខព្រំដែន។ ឆ្លងតាមរយៈនោះ ធ្វើការវិនិច្ឆ័យការចូលប្រទេស ខុសច្បាប់១៣ករណី; វិនិច្ឆ័យមធ្យោបាយរបស់នេសាទករនៃភាគីទាំង ពីរឆ្លងទៅមកធ្វើនេសាទផលសមុទ្រខុសច្បាប់១០៦ករណី។ ចំពោះ ការងារបង្ការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន ក៏បានប្រទះឃើញនិង វិនិច្ឆ័យ៥ករណី និងឃាត់ខ្លួនមុខសញ្ញា៨នាក់។ ធ្វើការឃាត់ខ្លួនមុខ សញ្ញា៣នាក់ ជាជនលួចទោចក្រយាន យន្តលក់ឆ្លងព្រំដែន។ល។

ក្នុងអង្គសន្និបាតនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តការចុះកិច្ចព្រម ព្រៀងសហប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់ព្រំដែន ឆ្នាំ២០ ១៧ ផ្តុំកម្លាំងទៅលើចំណុចសំខាន់ៗ ដូច៖ អនុវត្តជាបន្តការងារស្វែង យល់ដោះដូរព័ត៌មានដែលពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន; ជំរុញយ៉ាងខ្លាំងក្លានូវការងារផ្សព្វផ្សាយ អប់រំពលរដ្ឋឲ្យមានការភ្ញាក់រ លឹកដោយខ្លួនឯង អនុវត្តឲ្យបានម៉ឺងម៉ាត់នូវលក្ខន្តិកៈព្រំដែន តំបន់ស មុទ្រ រឹតចំណងមិត្តភាពរួមចំណែកជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍ ដោយចីរភាព៕

ឡេស៊ាង-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នគរបាលខេត្តកៀងយ៉ាង