វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

29/11/2016 - 13:58

ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​ស្មារ​តី​ជូន​ជនរួម​ជាតិ​ខ្មែរ

រយៈ​ពេល​កន្លង ទន្ទឹម​នឹង​ការ​អនុវត្តន៍​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ ជួយ​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ ពង្រីក​សេដ្ឋ​កិច្ច លើក​ស្ទួយ​ជីវ​ភាព ក្រុង​កឹង​ធើ​នៅ​ទាំង​បង្ក​លក្ខណ​សម្បត្តិ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​រក្សា​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​ឲ្យ​រឹត​តែ​មាន​ភាព​ប្រ​សើរ​។

  ក្រុម​សិល្បៈ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ សម្តែង​របាំ​ប្រ​ជា​ប្រិយ​។

បន្ទាប់​ពី​រៀប​ចំ​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់ កេរ​ដំ​ណែល​វប្បធម៌​អរូបី​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ​ ស្ថា​ប័ន​សមត្ថ​កិច្ច​នា​នា​បាន​ដំ​ណើរ​ការ​ស្តារ​ឡើង​វិញ នូវ​ការ​អភិរក្ស​ទម្រង់​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​ដូច​៖ បង្រៀន បច្ចេក​ទេស​កាត់​ដេរ​ចី​ពរ ពិ​ធី​ដាក់​ទូក​-ង​ចុះ​ទឹក សិល្បៈ​ល្ខោន​យូរ​កេរ បើក​វគ្គ​បង្រៀន​ភ្លេង​ពិណ​ពាទ្យ​និង​របាំ​ជា​ច្រើន​វគ្គ​។ ទន្ទឹម​នឹង​នោះ ក្រុង​កឹង​ធើ​នៅ​ទាំង​បង្ក​លក្ខណ​សម្បត្តិ​ជូន​សិល្បករ ​- ​ការិនី​ចូល​រួម​សម្តែង​
ទម្រង់​សិល្បៈ​ប្រ​ពៃ​ណី នៅ​ក្នុង​មហោ​ស្រព​សិល្បៈ កីឡា ទិវា​វប្បធម៌ ដើម្បី​ផ្សព្វ​ផ្សាយ​ លក្ខណៈ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​តំ​បន់​។

រយៈ​ពេល​កន្លង ក្រុង​កឹង​ធើ​ឧបត្ថម្ភ​ប្រាក់​ចំ​នួន​២១៩​លាន​ដុង​ជូន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​កើ-ដ ដើម្បី​បោះ​ទូក-ង​ថ្មី បច្ចុប្បន្ន​នៅ​ក្រុង​កឹង​ធើ មាន​ទូក-ង​២​គ្រឿង។ ក្រៅ​ពី​នោះ​នៅ​ពេល​ហាត់​សម​និង​ចូល​រួម​ប្រ​ណាំង​ទូក​ម្តង​ៗ​ ក្រុង​នៅ​ទាំង​ឧបត្ថម្ភ​ប្រាក់​ជាង​៥០០​លាន​ដុង ដើម្បី​គិត​គូរ​ការ ហូប​ចុក​ កន្លែង​ស្នាក់​នៅ​សម្រាប់​កី​ឡាករ​នៅ​ពេល​ចូល​រួម​ប្រ​ណាំង​។ ពុំ​នោះ​សោត ក្រុង​កឹង​ធើ​នៅ​ទាំង​រៀប​ចំ​បើក​វគ្គ​បង្រៀន​ភ្លេង​ពិណ​ពាទ្យ បាន​៤​ថ្នាក់​ ព្រមទាំងប្រគេនឧបករភ្លេងពិណពាទ្យដល់វត្តខ្មែរលើភូមិ សាស្រ្តក្រុងចំនួន៧វង់ សរុប​ជា​ទឹក​ប្រាក់​ចំ​នួន​៥០០​លាន​ដុង។ ព្រះ​តេជ ព្រះ​គុណ​យឿង​អាង ព្រះ​ចៅ​អធិ​ការ​វត្ត​សេតុត្តរ ទី​ប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ មាន​ព្រះ​ថេរ​ដី​កា​៖ "វត្ត​សេតុ​ត្តរ ជា​កន្លែង​បាន​គណៈ ផ្នែក​យក​ចិត្ត​ទុក​ដាក់​ប្រ​គល់​ឲ្យ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ទូក​-​ង​។ អា​ស្រ័យ​ហេតុ​នោះ ប៉ុន្មាន​ឆ្នាំ​កន្លង នា​ឱកាស​បុណ្យ​អក​អំ​បុក​ម្តង​ៗ​ មា​មីង​នៅ​ទី​នេះ​តែង​មាន​ភាព​សប្បាយ​រីក​រាយ​។ ក្រៅ​ពី​នោះ​ វត្ត​នៅ​ទាំង​បាន​រដ្ឋ​ឧបត្ថម្ភ​សង់ កុដិ សាលា អគារ​សិក្សា ដើម្បី​ព្រះ​សង្ឃ​និង​កូន​ចៅ​មា​មីង​ពុទ្ធ​បរិស័ទ​ស្នាក់​នៅ​រៀន​សូត្រ​។ ម្យ៉ាង​ទៀត រដ្ឋ​នៅ​ទាំង​គិត​គូរ​ជីវ​ភាព​សម្ភារៈ ស្មារ​តី ជូន​មា​មីង​ខ្មែរ ម៉្លោះ​ហើយ​មា​មីង​ខ្មែរ​នៅ​ទី​នេះ​ អ្នក​ណា​ក៏​មាន​ភាព​សប្បាយ​រីក​រាយ​បញ្ចេញ​កម្លាំង​ពល​កម្ម​ផលិត"។

លោក​ឡឿង​វាំុង​ទ្រឺ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ បញ្ជាក់​៖ "បន្ទាប់​ពី​បាន​អភិ​រក្ស​ទម្រង់​សិល្បៈ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទាក់​ទាញ​យុវ​ជន​ជា​ច្រើន​ចូល​រៀន​កុះ​ករ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ ការ​ទទួល​ផល​សិល្បៈ​របស់​មា​មីង​បាន​ល្អ​។ នៅ​ពេល​ខាង​មុខ ក្រុង​កឹង​ធើ​នឹង​បន្ត​ការ​ពិ​និត្យ​ ស្តារ​លក្ខណៈ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ តួ​យ៉ាង ដូច​៖​ម្ហូប​អា​ហារ​ប្រ​ជា​ប្រិយ និង​ទម្រង់​សិប្ប​-​វិ​ចិត្រ​កម្ម​។ ទន្ទឹម​នឹង​នោះ​ នឹង​បន្ត​ការ​ពង្រឹង​ពង្រីក​តម្លៃ​វប្បធម៌​ដែល​កំ​ពុង​មាន​ភាព ប្រ​សើរ​ឡើង​ជា​បណ្តើរ​ៗ​ ក្នុង​ជន​រួម​ជាតិ​ខ្មែរ មាន​ដូច​៖ ប្រ​ណាំង​ទូក-ង ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ"​៕

ថាច់ថាញ់ភូ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកឡឿងវាំុងទ្រឺ