05/12/2016 - 17:02

ទេស​ចរណ៍​ផ្លូវ​ចិត្ត​និង​ពិ​ធី​បុណ្យ​នៅ​បាក​លីវ

ខេត្ត​បាក​លីវ​មាន​សក្ដា​នុពល និង​ឧត្តម​ភាព​សម្រាប់​អភិ​វឌ្ឍ​វិស័យ ទេស​ចរណ៍ ពិ​សេស​គឺទេស​ចរណ៍​ផ្លូវ​ចិត្ត ត្បិត​អី​នៅ​ទី​នេះ​ជា​តំ​បន់​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​កិញ ខ្មែរ ចិន មួយ​អន្លើ​មាន​កេរ​ដំ​ណែល​សាស​នា​គោល​ជំ​នឿ​និង​បុណ្យ​ប្រ​ពៃ​ណី​ផ្សេងៗ​។

 ទិដ្ឋភាពព្រះវិហារវត្តគម្ពីរសាគរ(ព្រែកជ្រៅ)។

ឋិត​ក្នុង​មណ្ឌល​សម្ព័ន្ធ​ទេស​ចរណ៍​នៃ​តំ​បន់​សេដ្ឋ​កិច្ច សំ​ខាន់​របស់​វាល​រាប​ទន្លេ​គឺវ​ឡុង​ "កន្លែង​មួយ​ទៅ​ដល់​៤​ភូមិ​ភាគ" មាន​ភ្ញៀវ​ទេស​ចរ​ភាគ​ច្រើនជ្រើស​មក​កាន់​ខេត្ត​បាក​លីវ ត្បិត​អី​ក្រៅ​ពី​កន្លែង​ទស្សនា ខេត្ត​បាក​លីវ​នៅ​មាន​សំ​ណង់​ស្ថា​បត្យ​កម្ម ពុទ្ធ​សាស​នា​ប្រ​កប​ដោយ​អត្ថន័យ គោល​ជំ​នឿ​ផ្លូវ​ចិត្ត ដូច​ជា បដិមា​ព្រះ​នាង​គង់​ស៊ី​អ៊ីម វិ​ហារ​បុ​រាណ ថាញ់ ហ្វាង (វត្ត​មិញ) វត្ត​គម្ពីរ​សាគរ (ព្រែក​ជ្រៅ) វត្ត​ក្រ​ពុំ​មាន​ជ័យ វត្ត​យ៉ាក ហ្វា  វិ​ហា​រកា​តូ​លិក​តាក់​សី។ ក្នុង​លើក​ដំ​បូង​មក​កាន់​ខេត្ត​បាក​លីវ លោក​ផាម​ហ៊ុង​ថាយ នៅ​ខេត្ត​ប៊ិញ​ឌិញ ឲ្យ​ដឹង៖ "មណ្ឌល​វត្ត​អា​រាម​នា​នា សុទ្ធ​តែ​មាន​ភាព​សម​រម្យ ទី​ធ្លា​ទូ​លំ​ទូ​លាយ​និង​មាន​ទី​តាំង​ឆ្ងាយ​ពី ផ្សារ​ក្រុង  ម្ល៉ោះ​ហើយ​មាន​ភាព​ស្រ​ឡះ​ស្រ​ឡំ ស្ងប់​ស្ងាត់។ ខណៈ​ពេល ទស្សនា​ទិដ្ឋ​ភាព​ក្នុង​មណ្ឌល​វត្ត ខ្ញុំ​មាន​អា​រម្មណ៍​ដូច​ស្ងប់​ស្ងាត់​និង​ល្ហែ​ល្ហើយ គ្មាន​នៅ​ភាព​ជ្រួល​ជ្រើម អ៊ូ​អរ​ដូច​ជា​ការ​រស់​នៅ​សព្វ​ថ្ងៃ​នោះ​ទេ "។

ទន្ទឹម​នឹង​ការ​ទៅ​ទស្សនា​នៅ​មណ្ឌល​កេរ​ដំ​ណែល​ខាង​សាស​នា គោល​ជំ​នឿ​ផ្សេង​ៗ ខណៈ​ពេល​មក​កាន់​ខេត្ត​បាក​លីវ ភ្ញៀវ​ទេស​ចរ​នៅ​ទាំង បាន​ចូល​រួម បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​បុណ្យ​ប្រ​វេណី​ពោរ​ពេញ​ដោយ​តម្លៃ​វប្បធម៌​របស់​បណ្តា​ជន​ជាតិ​កិញ ខ្មែរ ចិន។ លេច​ធ្លោ​បំ​ផុត​គឺ ពិ​ធី​បុណ្យ​អនុស្សាវរីយ៍​វាល​ណុក​ណាង​នៅ​ស្រុក​យ៉ា​រ៉ាយ ប្រា​រព្ធ​ឡើង​ចាប់ ពី​ថ្ងៃ​១៥​ដល់​ថ្ងៃ​១៧ ខែ​២ (ចន្ទ​គតិ​វៀត​ណាម)​ សំ​ដៅ​ទៅ​នឹង​ការ​នឹក​គុណ​ដល់​បុព្វ​ការី​ជន​ដែល​ក្រោក​ឡើង​ប្រ​ឆាំង​ពួក​សក្ដិ​ភូមិ ប្លន់​យក​ដី​ធ្លី របស់​កសិករ​មុន​ពេល​មាន​បក្ស។ ពិ​ធី​បុណ្យ​នេះ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​នាក់​ចូល​រួម​រៀង​រាល់​ឆ្នាំ​។ ពិ​ធី​បុណ្យ​ង៉ិន​អ៊ុង​ហ្គាញ​ហាវ នៅ​ស្រុក​ដុង​ហាយ រៀង​រាល់​ឆ្នាំ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​១០ ខែ​៣ ​(ចន្ទ​គតិ​វៀត​ណាម) ទាក់​ទាញ​មនុស្ស​ចូល​រួម​ជាង​៤០​ពាន់​នាក់ ដោយ​មាន​ចំ​នួន​ទូក​ចូល​រួម​ប្រ​មាណ​៣០០​គ្រឿង​។ ពិ​ធី​បុណ្យ​ព្រះ​នាង​គង់​ស៊ី​អ៊ីម​សមុទ្រ​ខាង​ត្បូង នៅ​ក្រុង​បាក​លីវ រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​២១​ដល់ ២៣ ខែ​៣ (ចន្ទ​គតិ​វៀត​ណាម) ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ចូល​រួម​និង ទស្ស​នា​កម្សាន្ត​ជាង​១០០​ពាន់​លើក​នាក់​។ ពិ​ធី​បុណ្យ​អក​អំ​បុក ប្រា​រព្ធ​ឡើង​នៅ​ថ្ងៃ​ពេញ​បូណ៌​មី​ខែ​កត្តិក​។ ក្នុង​ឱ​កាស​នេះ​ផង​ដែរ ជន​ជាតិ​ខ្មែរ​ នៅ​ទាំង​រៀប​ចំ​ប្រ​ណាំង​ទូក-ង​ប្រ​ពៃ​ណី យ៉ាង​សប្បាយ​រីក​រាយ គគ្រឹក គគ្រេង ដោយ​មាន​ការ​ចូល​រួម​របស់​ប្រ​ជា​ជន​រាប់​ពាន់​នាក់​។ល។ ពិ​សេស ពិ​ធី​បុណ្យ​យ៉ា​កោ​ហ្វាយ​ឡាង ជា​ពិ​ធី​បុណ្យ​សំ​ខាន់​ម្យ៉ាង​ដែល​ តែង​តែ​ប្រា​រព្ធ​រៀង​រាល់​ឆ្នាំ នៅ​ខេត្ត​បាក​លីវ ចាប់​ពី​ថ្ងៃ​១៣​ដល់​១៥ ខែ​៨ (ចន្ទ​គតិ​វៀត​ណាម)​។

លោក​វឿង​ភឿង​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ ឲ្យ​ដឹង​៖ ខេត្ត​បាក​លីវ​មាន​មោទនៈ​ពី​ព្រោះ​នេះ​ជា​កន្លែង កកើត​បទ​ចម្រៀង​យ៉ា​កោ​ហ្វាយ​ឡាង​ និង​ជា​កន្លែង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ស្ពាន តភ្ជាប់​នៃ​ចម្រៀង​ដើង​កា​តាយ​តឺ​ណាម​បូ ជា​ប្រ​ភេទ​សិល្បៈ​ម្យ៉ាង​ត្រូវ បាន​អង្គ​ការ​យូ​ណែ​ស្កូ (UNES CO) ទ​ទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្បធម៌​អរូបី តំ​ណាង​មនុស្ស​ជាតិ​៕

យោងប្រភព៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម-ថាច់សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វឿង​ភឿង​ណាម