សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

14/02/2017 - 10:30

គិតគូរជូនអ្នកក្រនៅតំបន់ព្រំដែន

ជាច្រើនឆ្នាំកន្លង កងទ័ពការពារព្រំដែនបានផ្សព្វផ្សាយកម្មវិធីការងារ ជាក់ស្តែងជាច្រើន ឆ្ពោះទៅកាន់ជនរួមជាតិក្រីក្រនៅតំបន់ព្រំដែន កោះ សមុទ្រ ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែកនិងភូមិភាគនានាគាំទ្រយ៉ាងពេញទំហឹង។ ផ្តើមពីនោះ បានរួមចំណែកសម្រាលបាននូវការលំបាកមួយភាគណាក្នុងជីវភាព ជួយឲ្យមាមីងនៅតំបន់ព្រំដែនពីមួយថ្ងៃកាន់តែលំនឹង ។ 
 

 ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិហាតៀង ចលនាសប្បុ រសជនជូនអំ
ណោយដល់អ្នកក្រឃុំមីុឌឹក។

ក្នុងនោះយើងក៏មិនអាចមិនរៀបរាប់ដល់កម្មវិធីធំៗ មានដូច៖ ទ្រនំសុខសម្រាប់អ្នកក្រតំបន់ព្រំដែន កោះ សមុទ្រ; បំបាត់ផ្ទះទ្រេតទ្រោត; ជំនួយ ទុនសម្រាប់មាមីងដាំដុះចិញ្ចឹមសត្វ; បង្កលក្ខណសម្បត្តិឲ្យប្អូនៗ បានទៅកាន់សាលា; យុទ្ធជនការពារព្រំដែនរួមចំណែកជាកម្លាំងជួយសង់ ផ្ទះមហាសាមគ្គី ។ល។ ទាំងនេះសុទ្ធតែជាកម្មវិធីការងារជាក់ស្តែង។ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងអង្គភាពទាំងមូលមកទល់នឹងពេលនេះ មានផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី ដំបូលផ្ទះជាយដែនបានសាងសង់ឡើង ពាសពេញនៅតំបន់ព្រំដែន កោះសមុទ្រ រហូតដល់តំបន់ជ្រៅ តំបន់ឆ្ងាយ; ជួយប្អូនៗមានជីវភាពលំបាកចំនួន១០០រូបបានទៅកាន់សាលាបន្ត។ អង្គភាពនានាជួយជាកម្លាំងរាប់សិបពាន់ថ្ងៃធ្វើការ រួមជាមួយនឹង ភូមិភាគ គ្រួសារ សាងសង់ផ្ទះថ្មីរាប់រយខ្នង ជួសជុលបង្កើនកម្រិតផ្ទះរាប់ពាន់ខ្នង ជួយអ្នកក្រលំនឹងជីវភាព។

គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានចង្អុលការអង្គភាពនានា សហការជាមួយគណៈកម្មាធិការរណសិរ្ស និងអង្គការមហាជននានា ផ្តើមពិនិត្យ បើកចំហប្រជាធិបតេយ្យ ជ្រើសចំមុខសញ្ញា ដើម្បីផ្តល់មូលនិធិសង់ផ្ទះ។ សហការជាមួយនឹងឃុំនានា បញ្ជូនកម្មាភិបាលត្រួតពិនិត្យក្នុងដំណាក់ការសាងសង់។ អង្គភាពនានា ក៏បានជ្រើសកម្មាភិបាល យុទ្ធជន មាជំនាញចេះជាងកំបោរ ជាងឈើចូលរួមការងារសង់ផ្ទះ។ ទង្វើនេះកាត់បន្ថយបានប្រាក់ឈ្នួល ប្រាក់ដឹក ជញ្ជូនសំចៃបានពី៣ដល់៥លានដុងក្នុងមួយខ្នង។

វរសេនីយឯកបំរុង ង្វៀនតៀងសឺ ប្រធានប៉ុស្តិ៍ការពារព្រំដែនភូមីុ ស្រុកយ៉ាងថាញ់ ឲ្យដឹង៖ អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ជាច្រើនឆ្នាំកន្លង អង្គភាពបាន អនុវត្តដោយប្រសិទ្ធភាព បណ្តាការចលនា ឆ្ពោះទៅកាន់ជនរួមជាតិក្រីក្រ។ ក្នុងនោះ អង្គភាពបំបាត់ទាំងស្រុងភូមិមួយគ្មាននៅផ្ទះទ្រេតទ្រោត លេចស្រក់; សង់ផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គី បានជាង៦០ខ្នង; ឧបត្ថម្ភដល់ប្អូនៗសិស្សក្រីក្រចំនួន១៧រូប គិតជាទឹកប្រាក់ក្នុងមួយខែប្អូនម្នាក់ៗ ឧបត្ថម្ភ៥០០ពាន់ដុង។ល។ ក្រៅពីនេះ អង្គភាពនៅទាំងបញ្ជូនកម្មាភិបាល យុទ្ធជនចូលរួមជួយប្រជាជនប្រមូលផលស្រូវ ជួសជុលផ្ទះ ធ្វើសំណង់ជនបទ ណែនាំមាមីងអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វ។ល។ អស់រយៈកាលជាង៣ឆ្នាំ ជម្រុញមាំបណ្តាសកម្ម ភាពទាំងនោះ ជាសារវន្តភូមិភាគគ្មាននៅគ្រួសារអត់ឃ្លាន គ្រួសារក្រីក្រ កាត់បន្ថយនៅក្រោម១០%។ មានគ្រួសារជាច្រើន ផ្តើមពីគ្រួសារក្រីក្រ បានការជំនួយកម្លាំងរបស់អង្គភាពនិងភូមិភាគ បាចាកផុតភាពក្រីក្រ ឈានឡើងគ្រាន់បើ៕

ឡេស៊ាង

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនតៀងសឺ