13/12/2016 - 09:43

ភូមិ​របរ​តម្បាញ​សំ​ពត់​ចរ​បាប់​ខ្មែរ​វុាំង​យ៉ាវ

បង​ហូ​វុាំង​ឌឹក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​វុាំង​យ៉ាវ (ស្រុក​តិញ​បៀង ខេត្ត​អាង​យ៉ាង) អំ​ណួត​ជា​មួយ​នឹង​យើង​ខ្ញុំ" ភូមិ​របរ​តម្បាញ​សំ​ពត់​ចរ​បាប់​ខ្មែរ​វុាំង​យ៉ាវ សព្វ​ថ្ងៃ​មាន​ការ​វិវឌ្ឍន៍​បង្គួរ​ហើយ"។

 បងស្រីនាងសម័យកំពុង

បង​ស្រី​លី​ធី​យីម​ហុង នា​យិកា​សហ​ករណ៍​តម្បាញ​សំ​ពត់​ចរ​បាប់​វុាំង​យ៉ាវ ឲ្យ​ដឹង​៖ "ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​សិ​រី​ស្គោត​បាន​ចាក់​កៅ​ស៊ូ​រួច​រាល់ ម៉្លោះ​ហើយ​ភ្ញៀវ​ទេស​ចរ អញ្ជើញ​មក​ទស្សនា ទិញ​ផលិត​ផល​សំ​ពត់​ចរ បាប់​វុាំង​យ៉ាវ​មាន​ភាព​កុះ​ករ"។ តាម​ប្រ​សាសន៍ បង​ឌឹក បច្ចុប្បន្ន នៅ​ស្រុក​តិញ​បៀង​ មាន​តែ​ឃុំ​វុាំង​យ៉ាវ​ប៉ុណ្ណោះ​ទេ​ដែល​ជា​ឃុំ​លំ​បាក​ពិ​សេស ដូច្នេះ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​នៅ​មាន​កម្រិត។ ទោះ​បី​ជា ដូច្នេះ​ក៏​ដោយ  ក្នុង​ដើម​អាណត្តិ​កាល​នេះ រដ្ឋ​អំ​ណាច​ឃុំ​ប្រ​មូល​ផ្តុំ​ទៅ លើ​ការ​អភិ​វឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ភូមិ​សិ​រី​ស្គោត​ដើម្បី​ពង្រីក​ភូមិ​របរ តម្បាញ​សំ​ពត់​ចរ​បាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។ អា​ស្រ័យ​ហេតុ​នោះ ដង​ផ្លូវ​កៅ​ស៊ូ​ពី​ផ្លូវ​ខេត្ត​លេខ​៩៤៨   ចូល​ទៅ​កាន់​ភូមិ​សិ​រី​ស្គោត​បាន​បើក​ទូ លាយ​និង​ចាក់​កៅ​ស៊ូ​មាន​ប្រ​វែង​១.៥០០​ម៉ែត្រ ទ​ទឹង​៧​ម៉ែត្រ ជា​មួយ​ថវិ​កា​១,៥​ពាន់​លាន​ដុង​ពី​កម្ម​វិធី​១៣៥  សម្រាប់​ជូន​ឃុំ​ដែល​លំ​បាក​ពិ​សេស​បាន​សម្រេច​រួច​រាល់​។ បង​ស្រី​យីម​ហុង ឲ្យ​ដឹង​បន្ថែម​៖ "កន្លង​ហើយ ខេត្ត​បាន​ផ្តល់​ថវិ​កា​ចំ​នួន​៥០០​លាន​ដុង ដើម្បី​សង់​រោង​ដាក់​តាំង​ផលិត​ផល​សំ​ពត់​ចរ​បាប់​វុាំង​យ៉ាវ ប៉ុន្តែ​រយៈ​កាល​ជិតៗ​នេះ រោង​ដាក់​តាំង មិន​បាន​បើក​ទ្វារ​ទៀង​ទាត់ ពី​ព្រោះ​ផលិត​ផល​ធ្វើ​បាន​លក់​អស់ មិន មាន​ផលិត​ផល​សម្រាប់​ដាក់​តាំង"​។

ពេល​យើង​ខ្ញុំ​ទៅ​ដល់​ផ្ទះ បង​ស្រី​នាង​សម័យ កំ​ពុង​ត្បាញ​ក្រមា បង​ស្រី រាយ​រាប់​៖ "ប៉ុន្មាន​ឆ្នាំ​មុន នាង​ខ្ញុំ​ចោល​របរ​តម្បាញ ទៅ​ធ្វើ​ការ​ឈ្នួល ពី​ព្រោះ​កី​ត្បាញ​វា​មាន​ការ​ទ្រុឌ​ទ្រោម​មិន​អាច​ត្បាញ​បាន​ទៀត​។ ក្រោយ​មក រដ្ឋ​បាន​ផ្តល់​កី​ត្បាញ​នេះ  នាង​ខ្ញុំ​បាន​ចាប់​ផ្តើម​របរ​នេះ​ឡើង​វិញ ប្រ​សិន​បើ​មិន​បាន​ត្បាញ​ទេ នាង​ខ្ញុំ​អផ្សុក​ណាស់។ សព្វ​ថ្ងៃ​នាង​ខ្ញុំ​ត្បាញ មិន​គ្រប់​លក់​ផង។ លើក​មុន ឃុំ​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​របរ​ជូន​បង​ប្អូន ក្នុង​ឃុំ ហើយ​ក៏​អញ្ជើញ​នាង​ខ្ញុំ​ចូល​រួម​បង្រៀន​ដែរ។ អា​ស្រ័យ​របរ តម្បាញ​នេះ បាន​ជា​នាង​ខ្ញុំ​បាន​ទៅ​គ្រប់​ទិស​ទី​កន្លែង​ដើម្បី​សម្តែង បង្ហាញ​ដូច្នេះ ធ្វើ​ឲ្យ​នាង​ខ្ញុំ​កាន់​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ​នេះ​យ៉ាង​ស្អិត​ល្មួត​ជាង​ទៀង"។ ចំ​ណែក​បង​ស្រី​នាង​សា​ម៉ន កំ​ពុង​រៀប​ចំ​កី​ត្បាញ រីក​រាយ​ឲ្យ​ដឹង​៖ "ដំ​ណាក់​កាល​រៀប​ចំ​កី​ត្បាញ​ជា​ដំ​ណាក់​កាល​បង់​ពេល​យូរ រៀប​ចំ​កី​ត្បាញ ប្រ​ហាក់​ប្រ​ហែល​នឹង​យើង​ធ្វើ​កី​ពី​សរ​សៃ​សូត្រ ក្រោយ​មក​ទើប​ត្បាញ"។ បង​ស្រី​សា​ម៉ន​ជា​ជាង​តម្បាញ​មួយ​រូប ក្នុង​ចំ ណោម​ជាង​តម្បាញ​ទាំង​ពីរ​រូប​របស់​ឃុំ​វ៉ាំង​យ៉ាវ ដែល​បាន​ប្រ​ទាន​កិត្តិ​នាម​ជា​សិប្បករ បង​ស្រី​ក៏​ជា​អ្នក​ច្នៃ​ប្រ​តិដ្ឋ​នូវ​ផ្ទាំង​ក្រ​មា​រំ​លេច​រូប​ភាព​ដ៏​ស្រស់​ដោយ​ឆើត​ឆាយ បង​ស្រី​ឲ្យ​ដឹង​បន្ថែម​៖ "បើ​ចង់​ត្បាញ​ក្រ​មា​រំ​លេច​រូប​ភាព​និង​ផ្កា​គឺ ត្រូវ​ការ​ពេល​វេលា​យូរ ពី​ព្រោះ​ចង់​ឲ្យ​រំ​លេច​រូប ភាព​វា​ជួប​នឹង​ការ​លំ​បាក​ណាស់ មិន​មែន​នរ​ណា​ក៏​ធ្វើ​បាន​នោះ​ទេ ប៉ុន្តែ​នាង​ខ្ញុំ​រីក​រាយ​ណាស់ ពេល​មាន​បង​ប្អូន​នារី​ចង់​រៀន​សូត្រ​ពី​នាង​ខ្ញុំ ដើម្បី​ត្បាញ​ក្រ​មា​ប្រ​ភេទ​នេះ"​។

តាម​ប្រ​សាសន៍​បង​ឌឹក ដើម្បី​អភិ​វឌ្ឍ​ភូមិ​របរ ខេត្ត​ជំ​នួយ​កី​ត្បាញ​ចំនួន​៤០​ជូន​ដល់​ជាង​ត្បាញ​កី​នី​មួយៗ​តម្លៃ​១២​លាន​ដុង។  បច្ចុប្បន្ន ភូមិ​របរ​តម្បាញ​សំ​ពត់​ចរ​បាប់​វុាំង​យ៉ាវ​មាន​សមា​ជិក​ចំ​នួន​៦៣​នាក់ ដោយ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ពី​២-៣​លាន​ដុង/ខែ។  ក្រៅ​ពី​នោះ  ឃុំ​នៅ ទាំង​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ពាក់​ព័ន្ធ រៀប​ចំ​ផ្សព្វ​ផ្សាយ​ផលិត​ផល និង​កែ​ច្នៃ​ម៉ូដ​បន្ថែម​ទៀត ដើម្បី​ផលិត​ផល​សំ​ពត់​ចរបាប់​វ៉ាំង​យ៉ាវ​កាន់​តែ​មាន​អ្នក​ពេញ​និ​យម​ចូល​ចិត្ត​៕

ហាថាញ់-សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រីលីធីយីមហុង