សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

07/03/2017 - 10:12

សកម្មកសាងជំហរយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជន

ក្នុងបុព្វហេតុគ្រប់គ្រងនិងការពារព្រំដែនជាតិ ជនរួមជាតិបណ្តាជនជាតិ ជាចំណែកមួយយ៉ាងសំខាន់ដោយផ្ទាល់ ជាកម្លាំងដ៏ធំធេង។ អាស្រ័យហេតុនោះ ការកសាងជំហរយុទ្ធសាស្រ្ត ការពារព្រំដែនទូទាំងប្រជាជនបាននិងកំពុងផ្សព្វផ្សាយ អនុវត្តគ្រប់ទិសទី យោងលើស្មារតីនៃសេចក្តីសម្រេចមហាសន្និបាតXII របស់បក្សបានដាក់ចេញ។
 

 កងកម្លាំងសមត្ថកិច្ច រួមជាមួយប្រជាជនសន្យាការពារបង្គោល ព្រំដែន។

កសាងផែនមហាសាមគ្គីទូទាំងជនជាតិ និងប្រពន្ធនយោបាយមូលដ្ឋាន នៅតំបន់ការពារព្រំដែន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ មានតួនាទីយ៉ាងសំខាន់ គឺជាគ្រឹះធារដើម្បីកសាងជំហរយុទ្ធសាស្រ្តការពារព្រំដែនទូទាំងប្រជាជន។ តាមមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ប៉ុន្មានឆ្នាំកន្លង កងទ័ពការពារព្រំដែន អនុវត្តបានល្អនូវតួនាទីធ្វើសេនាធិការនិងជាស្នូលក្នុងការសហការជាមួយនឹងថ្នាក់ គណៈ ផ្នែកនិងអង្គមហាជន គ្រប់លំដាប់ថ្នាក់; ឆ្លងតាមរយៈនៃការចលនា សកម្មភាពជួរក្រោយឆ្ពោះទៅរកជួរមុខ ដើម្បីពង្រឹងនិងពង្រីកកងកម្លាំងរួមចូលរួមកសាងគ្រប់គ្រងការពារព្រំដែន។ ពិសេសសហការនឹងរដ្ឋអំណាចភូមិភាគ អង្គភាពកងកម្លាំងប្រដាប់អាវុធ កងប្រជាស្វ័យត្រាណ ជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយ ចលនាប្រជាជន កសាងបំផុសចលនាមហាជន ការពារបន្ទាត់ព្រំដែន បង្គោលព្រំដែន រក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិ ស្រុក  រួមចំណែកពង្រឹងការស្រុះស្រួលទូទាំងសង្គម; ផ្សព្វផ្សាយគ្រោងការ" បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ជូនកម្មាភិបាលប្រជាជនតំបន់ព្រំដែន កោះសមុទ្រ" និងរៀបចំបានល្អពិធីប្រឡងស្វែងយល់ច្បាប់ព្រំដែនជាតិ ទូទាំងប្រទេសរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកអំពីព្រំដែនជាតិ ជូនប្រជាជនគ្រប់ជាន់ស្រទាប់; ពង្រីកប្រសិទ្ធភាពតួនាទីកងជួរកម្មាភិបាលឃុំបង្កើនបន្ថែម បក្ខជនប្រជុំជីវភាពក្នុងសាខាបក្សនៅភូមិ ស្រុក តំ បន់ព្រំដែន; បានប្រទះឃើញ និងបំពាក់បំប៉នមហាជនឆ្នើម កសាង មូលដ្ឋាននយោបាយនៅឃុំ សង្កាត់តំបន់ព្រំដែន កោះ សមុទ្រ។ សកម្មចូលរួមរាល់កម្មវិធីគ្រោង ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ចលនា "កងទ័ពការពារព្រំដែន សាមគ្គីរួមកម្លាំងកសាងជនបទថ្មី" ចលនា "ទ្រនំសុខជូន អ្នកក្រតំបន់ព្រំដែន កោះសមុទ្រ" កម្មវិធី "គោបន្តពូជជួយអ្នកក្រតំបន់ ព្រំដែន"។ល។ រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពជនរួមជាតិតំបន់ព្រំដែន ពង្រឹងទំនុកចិត្តរបស់ប្រជាជនបណ្តាជនជាតិចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជន។ល។ ឆ្លងតាមរយៈនោះ រូបភាពយុទ្ធជនការពារព្រំដែន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ មានភាពជិតស្និទ្ធ ផ្សារភ្ជាប់សាច់ឈាម ជាមួយនឹងប្រជាជន; ជនរួមជាតិ បណ្តាជនជាតិ ក៏បានចាត់ទុកភារកិច្ចរបស់ប៉ុស្តិ៍ការពារព្រំដែនជាកិច្ចការរបស់ខ្លួនផងដែរ។

ចូលរួមជាមួយកងទ័ពការពារព្រំដែន មានព្រឹទ្ធាចារ្យភូមិ ប្រធានភូមិ អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍បណ្តាជនជាតិ ក៏បានសកម្មចលនាមាមីងចូលរួមគ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន។ បច្ចុប្បន្ន មានប្រជាជនរាប់ពាន់គ្រួសារ បានចុះឈ្មោះស្វ័យ គ្រប់គ្រង បង្គោលព្រំដែនជាតិជិត២.៥០០បង្គោល ដោយការខិតខំប្រឹង ប្រែងទាំងនោះ បានរួមចំណែកដ៏ធំធេងក្នុងការកសាងតំបន់ព្រំដែនរឹងមាំ បង្កបានជាកម្លាំងរួបរួម ដើម្បីធានាសន្តិសុខការពារប្រទេសយើងនាបច្ចុប្បន្ន៕

ថាញ់ផុង-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កងទ័ពការពារព្រំដែន