អប់រំ អប់រំ

12/07/2016 - 10:02

ភាពជោគជ័យរបស់ផ្នែកសិក្សាអប់រំស្រុកកើ-ដ

ការ​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​វិ​ស័យ​សិក្សា​អប់​រំ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ជា​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​ទាំង​ឡាយ​ដែល​ផ្នែក​អប់​រំ​ស្រុក​កើ​-ដ (ក្រុង​កឹង​ធើ)  អនុ​វត្ត​ក្នុង​រយៈ​ពេល​កន្លង​។

ម៉ោង​រៀន​របស់​សិស្ស​សា​លា​មត្តេយ្យ​ថើយ​ដុង​។ ​

 អ្នក​ស្រី​ង្វៀន​ធី​ហ្វេ អ​នុ​ប្រ​ធាន​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ​-ដ ឲ្យ​ដឹងៈ​" ចាប់​ពី​ដើម​ឆ្នាំ​សិក្សា ផ្នែក​សិក្សា​អប់​រំ​ស្រុក​សំ​ណូម​ពរ​សា​លា​នា​នា ត្រូវ​ធ្វើ​ស្ថិ​តិ​អ​ត្រា​សិស្សា​នុ​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច បែង​ប្រ​ភេទ​សិស្ស​តាម​ទិស​ពូ​កែ គ្រាន់​បើ មធ្យម ខ្សោយ​។ល។ ដើម្បី​រក​វិ​ធី​បង្រៀន​បន្ថែម​ឲ្យ​បាន​សម​ស្រប​។ ចំ​ពោះ​សិស្ស​រៀន​ខ្សោយ​ គ្រូ​បង្រៀន​ត្រូវ​រក​មូល​ហេតុ សហ​ការ​ជា​មួយ​នឹង​គ្រូ​បង្រៀន​ទ​ទួល​បន្ទុក​វិញ្ញា​សា ដើម្បី​បង្រៀន​បន្ថែម​ជូន​ប្អូន​ៗឲ្យ​រៀន​ទាន់​មិត្ត​ភក្តិ​។ ពិ​សេស សា​លា​មួយ​ចំ​នួន​នៅ​ទាំង​រៀប​ចំ​ថ្នាក់​បំ​ពាក់​បំ​ប៉ន​ភា​សា​វៀត ក្នុង​រ​ដូវ វិស្ស​ម​កាល​សម្រាប់​សិស្សា​នុ​សិស្ស​ជន​ជាតិ​ខ្មែរ ពេល​ប្អូន​ៗ​ចូល​រៀន ថ្នាក់​ទី​១ មិន​ងេរ​ងើ​និង​ងាយ​ស្រួល​យល់​មេ​រៀន​"។ អា​ស្រ័យ​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​របស់​ផ្នែក​សិក្សា​អប់​រំ ទើប​គុណ​ភាព​របស់​សិស្សា​នុសិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត មិន​នៅ​គម្លាត​រវាង​គុណ​ភាព​អប់រំ​ទូ​ទៅ​របស់​ស្រុក​។ តាម​ប្រ​សាសន៍​របស់​លោក​ត្រឹង​ភឿក​ចៀង កម្មា​ភិ​បាល​កា​រិ​យា​ល័យ​អប់​រំ​ស្រុក​កើ​-ដ​គិត​ដោយ​ឡែក​​សិស្សា​នុសិស្ស ជន​ជាតិ​ខ្មែរ​ដែល​កា​រិ​យា​ល័យ​អប់​រំ​គ្រប់​គ្រង​ទូ​ទាំង​ស្រុក មាន​ជាង​១.២​០០​រូប ក្នុង​នោះ មាន​សិស្ស​មត្តេយ្យ​ចំ​នួន​១៣៧​រូប សិស្ស​បឋម​សិក្សា​ចំ​នួន​៧០០​រូប និង​សិស្ស​មធ្យម​សិក្សា​មូល​ដ្ឋាន​ចំ​នួន​៣៧០​រូប។ សិស្សា​នុ​សិស្ស​ទាំង​នេះ តែង​ទទួល​បាន​គោល​ន​យោ​បាយ​អា​ទិភាព​យ៉ាង​គ្រប់​គ្រាន់​របស់​រដ្ឋ​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​។

ប្រ​ការ​គួរ​ឲ្យ​ត្រេក​អរ ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន​របស់​រដ្ឋ របស់​ផ្នែក​សិក្សា​អប់​រំ​បាន​បណ្តុះ​បណ្តាល​កង​ជួរ​កម្មា​ភិ​បាល គ្រូ​បង្រៀន​ជា​ជន​ជាតិ​ភាគ​តិច ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​។ លោក​ត្រឹង​ង៉ុក​ង៉ី ប្រធាន​ការិ​យា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ​-ដ ឲ្យ​ដឹងៈ​" បច្ចុប្បន្ន ស្រុក​មាន​កម្មា​ភិ​បាល គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ចំ​នួន​២៩​រូប មុខ​ជំ​នាញ​សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​និង​លើស​បទ​ដ្ឋាន​។ ម្ល៉ោះ​ហើយ​តែង​សម្រេច​ភារ​កិច្ច​បាន​ល្អ​ដែល​ប្រ​គល់​ឲ្យ​រៀង​រាល់​ឆ្នាំ"​។ ស​មិទ្ធ​ផល​នេះ គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​ក្រុម​ប្រឹក្សា​គ​រុ​កោ សល្យ​នៅ​តាម​សា​លា ជួយ​ដល់​គ្រូ​បង្រៀន​ឲ្យ​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ លើក​កម្ពស់​កម្រិត​វិជ្ជា​។ តាម​ប្រ​សាសន៍​ អ្នក​គ្រូដាវ​ធី​ម៉ាយ​ត្រឹម គ្រូបង្រៀន​សា​លា​មត្តេយ្យ​ថើយ​ហ៊ឹង​ ឲ្យ​ដឹង​ មិត្ត​រួម​អា​ជីព​ក្នុង​សា​លា តែង​តែ​ជួយ​សម្រាល​ការ​ងារ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​នាង​ខ្ញុំ​រៀន​ម​ហា​វិ​ទ្យា​ល័យ មត្តេយ្យ​សម្រេច​សុក្រឹត​ការ​។ ចំ​ណែក​លោក​ដោ​ដាក​ក្វាង នា​យក​សា​លា​បឋម​សិក្សា​ថើយ​ស្វឹង​១ ឲ្យ​ដឹង​ ឧត្តម​ភាព​គ្រូ​បង្រៀន​ជន​​ជាតិ​ខ្មែរ នៅ​ពេល​បង្រៀន​ក្នុង​សា​លា​ដែល​មាន​សិស្សា​នុសិស្ស​ខ្មែរ​កុះ​ករ​មាន​ភាព​ងាយ​ស្រួល​ជាង​។ អាស្រ័យ​ហេតុ​នោះ កម្រិត​វិជ្ជា​គ្រូ​បង្រៀន​​ជន​ជាតិ​ខ្មែរ មាន​ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​សិស្ស​ជន​ជាតិ​ភាគ​តិច របស់​សា​លា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែល្អ​ប្រ​សើរ​។

តា​ម​ប្រ​សាសន៍​លោក​ង៉ី នេះ​ជា​ដំ​ណាក់​កាល​ដែល​ផ្នែក​អប់​រំ​ស្រុក​កើ​-ដ ទទួល​បាន​លទ្ធ​ផល​ជោគ​ជ័យ នោះ​គឺ​គុណ​ភាព​អប់​រំ​ជន​ជាតិ​ភាគ​តិច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ អា​ស្រ័យ​មាន​ដំ​ណើរ​ការ​វិ​និ​យោគ ចាប់​ផ្តើម​ពី​មូល​ដ្ឋាន​សម្ភារៈ​រហូត​ដល់​កង​ជួរ​គ្រូ​បង្រៀន​។ ផ្តើម​ពី​នោះ ក៏​ជា​ជំ​ហាន ដើម្បី​គុណ​ភាព​អប់​រំ​ជន​ជាតិ​ភាគ​តិច​នៅស្រុក​កើ​-ដ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ល្អ​ប្រ​សើរ​៕

 

ហាថាញ់-សុផល

ចែករំលែកអត្ថបទ