កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

27/12/2016 - 14:21

កោះហងដាបាក - កន្លែងទេសចរណ៍ទាក់ទាញអារម្មណ៍

នេះ​គឺ​ជា​ប្រ​ជុំ​កោះ​ដ៏​ស្រស់​ស្អាត និង​ជា​ទី​ចំ​ណាប់​អា​រម្មណ៍​បំ​ផុត រួម​មាន​កោះ​ចំ​នួន​បី ឋិត​នៅ​ក្បែរ​ឆ្នេរ​ស​មុទ្រ​ខាង​លិច គឺ​កោះ​ត្រយ កោះ​អុង​ង៉ោ​និង​កោះ​ដា​បាក មាន​ផ្ទៃ​ដី​ប្រ​ហែល​៦,​៤​ហិក​តា។​ ឋិត​នៅ​ចម្ងាយ ពី​ក្រុង​កាមា​វ​ប្រ​មាណ​៤៥​គីឡូម៉ែត្រ ចំ​ណុះ​ភូមិ​កិញ​ហង ឃុំ​ខាញ់​ប៊ិញ​ តី ស្រុក​ត្រឹង​វុាំ​ង​ថើយ ខេត្ត​កាមា​វ។​ កោះ​ហង​ដា​បាក ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌​កី​ឡា និង​ទេស​ចរណ៍​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រវត្តិ​សាស្រ្ត​ ថ្នាក់​ជាតិ​ឆ្នាំ​២០០៩​។ 

 ភ្ញៀវ​ទេស​ចរ​ទស្ស​នា​កោះ​ដា​បាក​។

ឋិត​នៅ​គម្លាត​ពី​ដី​គោក​ប្រ​មាណ​៤៥០​ម៉ែត្រ ភ្ញៀវ​ទេស​ចរ​អាច​ធ្វើ​ដំ​ណើរ​ដោយ​បាទ​ចរណ៍ ឬជិះ​សេ​វារ​ថយន្ត​ក៏​បាន​ដោយ​តម្លៃ​១០.០០០/​លើក​ភ្ញៀវ ឆ្លង​ស្ពាន​អាកាស​ចូល​ទៅកាន់​មណ្ឌល​កោះហង​ដាបា​ក ភ្ញៀវ​ទេស​ចរ​នឹង​បាន​ប្រទះឃើញ​ទិដ្ឋ​ភាព​ប្រ​ចាំ​ថ្ងៃរ​បស់នេ​សា​ទ​ករ តំ​បន់​ស​មុទ្រ​  ក្មេង​ៗ​ស្ទូច​ត្រី អ្នក​នេ​សាទ​អុំ​ទូក​ចេញ​ទៅ​ស​មុទ្រ​ស្ទូច​ត្រី​មឹក ត្រី​ត្នោត ដាប​ថ្ម​ចាប់​ងាវ​ដែល​ជាប់​នៅ​នឹង​ប្រ​លោះ​ថ្ម​ក្រោម​ទឹក​។ មក​កាន់​កោះ​ដា​បាក ក្រៅ​ពី​ទេស​ភា​ព​នៅ​មាន​ភាព​សាម​ញ្ញ ស្ងប់​ស្ងាត់ បន្តិច​និង​រូប​ភាព​នៃ​បណ្តុំ​កោះ​ទាំ​ង​បី  ដែល​ភ្ញៀវ​ទេស​ចរ​នឹង​បាន​ឃើញ ដុំថ្ម​ក្រានីត​ជា​ច្រើន តម្រៀប​គង​លើគ្នា​តាក់​តែង​ដោយ​ធម្ម​ជាតិ និង​ការ​លុញ​ច្របាច់​ដោយ​វិចិត្រ​ករ​ធម្ម​ជាតិ ធ្វើ​ឲ្យ​ក្លាយ​ជា​រូប​ភាព​ដ៏​អស្ចារ្យ មាន​ដូច​៖ សួន​ទេវ​តា ស្រះ​ទេវ​តា ស្នាម​ព្រះ​បាទ​ព្រះ​ហស្ថ​ទេវ​តា។​ល ។ ពិ​សេស​ជាង​ទៀត ទី​នេះ​ថែម​ទាំង​ជាក​ន្លែង​ប្រ​ជុំ​ទៅ​ដោយ​តម្លៃ​វប្ប​ធម៌ ខាង​ផ្លូវ​ចិត្ត​នៃ​អ្នក​នៅ​តំ​បន់​សមុ​ទ្រ ដូច​ជា​៖ ផ្នូរ​ត្រី​បា​ឡែន ស​មុទ្រ​ខាង​ត្បូង-កន្លែង​តម្ក​ល់​គ្រោង​ឆ្អឹង​ត្រី បា​ឡែន និង​កំ​ណត់​ត្រា​នូវ​រឿង​រ៉ាវ ដ៏​មហស្ចារ្យ​អំ​ពី​ត្រី​បាឡែ​ន​ជួយ​សង្រ្គោះ​មនុស្ស​នៅ​លំ​ហសមុទ្រ​ ។ ទន្ទឹម​នឹង​នោះ កោះ​ដា​បាក​នៅ​មាន​ទាំង​ប្រ​ព័ន្ធ​អេ​កូ​ព្រៃ​ចម្រុះ​យ៉ាង​សម្បូរ​បែប និង​ស្រ​ទាប់​រុក្ខ​ជាតិ​កម្រ​មាន​ជា​ច្រើន​។  នេះ​ជាស្នាម​គំ​នូស​ដ៏អស្ចារ្យ​ដែល​ធម្ម​ជាតិ​ប្រ​ទាន​សម្រាប់​ខេត្ត​កាមា​វ​។ ជាង​នេះ​ទៅ​ទៀត កន្លែង​នេះ​ថែម​ទាំង​ដិត​ជាប់​នូវ​ស្លាក​ស្នាម​ប្រវត្តិ​សាស្រ្ត។​ ក្នុង​អំ​ឡុង​សង្រ្គាម​ត​ស៊ូ​ប្រ​ឆាំង​អា​មេ​រិក សង្រ្គោះ​ជាតិ ខ្មាំង​បាន​ជ្រើស​កោះ​ដា​បាក​ធ្វើជា​ទី​តាំង​បោះ​ជំ​រំ​កង​អនុ​សេ​នា​តូច​ កាំ​ភ្លើង​ធំ​១០៥ ដើម្បី​គ្រប់​គ្រង​តំ​បន់​មូដ្ឋាន​បដិវត្តន៍​ខាញ់​ប៊ិញ​តី​និង​តំប​ន់​ឆ្នេរ សមុទ្រ​ខាង​លិច​កាមា​វ​។ ទី​នេះ​នៅ​ទាំង​ជា​ទី​តាំង​កើត​ឡើង​ករណី​ពិ​សេសC​M12- វាយ​កម្ទេច​ខ្មាំ​ង ជ្រៀត​ចូល​លុក​លុយ បំ​ផ្លិច​បំ​ផ្លាញ​ក្នុង​គោល​បំ​ណង​ផ្តួល​រ​លំ​របប​លទ្ធិ​សង្គម​និ​យម​អា​ស្រ័យ​ឡេ​ក្វឹក​ត្វី​និង​ម៉ាយ​វុាំង​ហាញ់​នាំ​មុខ​។

ក្រៅ​ពី​ចំ​ណាប់​អារ​ម្មណ៍ពី​ទេស​ភាព​ធម្ម​ជាតិ កោះ​ដា​បាក​នៅទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ដោយ​ធន​ធាន​ជល​ផល​សម្បូរ​បែប​។ មក​ទី​នេះ ភ្ញៀវ​ទេស​ចរ​អាច​ច្នៃ​នូវ​មុខ​ម្ហូប​ដែល​ខ្លួន​ស្ទូច​ឬ​ចាប់​បាន​ដូច​៖ ត្រី​ម៉ឹក ងាវ ។ល។ ក្រោយ​មក​ភ្ញៀវ​ទេស​ចរ​នឹង​បាន​ភ្លក់​រស​ជាតិ​ឆ្ងាញ់​ពិ​សាក​ម្រ​មាន​នៃ​តំ​បន់​សមុទ្រ​ខាង​លិច​នេះ​។

ជា​មួយ​នឹង​ទេស​ភាព​គួរ​ជា​ទី​ម​នោ​រម្យ ដោយ​ជ្រោះ​ជ្រលង​ព្រៃ​ភ្នំ​ក្រ​មថ្ម ស​មុទ្រ​ធំ​ល្វឹង​ល្វើយ​។ កោះ​ដា​បាក ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរ​ច្រើន​ជាង ហើយ​កាន់​តែ​អះ​អាង​នូវ​ឋានៈ​តួ​នា​ទី​ រប​ស់​ខ្លួន ក្នុង​ការ​រីក​ចម្រើន​ខាង​វិ​ស័យ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​និង​សង្គម​។ ជា ពិសេស គឺ​វិ​ស័យ​ទេសចរណ៍ បច្ចុប្បន្ន​កាម៉ា​វ​សន្សឹម​ៗ​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​នាំ​មុខ​ត្រូវ​បាន​រំ​ឭក​ក្នុង​កូន​សៀវ​ភៅ​នៃ​ភ្ញៀវ​ទេស​ចរ​។ បើ​បាន​មក​កាន់​កា​មាវ ភ្ញៀវ​ទេស​ចរ​គួរ​ឆៀង​ទៅ​កាន់​កោះ​ដា​បាក ដើម្បី​បាន​ឃើញ​​បាន​ស្តាប់​នូវ​សម្លេង​ខ្សឹប​ខ្សៀវ​នៃ​រលក បាន​ស្តាប់​ការ​និ​ទាន អំពី​ស្លាក​ស្នាម​សង្រ្គាម​ប្រ​វត្តិ​សាស្រ្ត​និង​រឿង​ត្រី​បា​ឡែន​សង្គ្រោះ​មនុស្ស​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្រ​ឡាញ់​ជាង​ទៀត​នូ​វតំ​បន់​ដី​កាមា​វ-កន្លែង​​ចុង​ប៉ូច​នៃ​មាតុ​ភូមិ​៕

វ៉ាន់​តឹន

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កោះ​ដា​បាក​