03/01/2017 - 17:09

អ្នករក្សាព្រលឹងសិល្បៈរបាំ

នោះគឺ អ្នកមីងឡឹមធីហឿង ប្រធានក្រុមសិល្បៈរបាំបឹងចុង ឃុំតាយវុាំង ស្រុកត្រឹងដេ ខេត្តសុកត្រាំង។ សម្រាប់អ្នកមីង សិល្បៈរបាំគឺជាមនោសញ្ចេតនាហារ ដូចបាយទឹកដែលពុំអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ។ 

អ្នកមីងហឿង(ជួរមុខខាងឆ្វេង)។

អ្នកមីងហឿង ចែករំលែក៖ "របាំខុសប្លែកពីទម្រង់សិល្បៈយូរកេរ្តិ៍ ក្នុងការសម្តែងមិនចាំបាច់មានភ្លេង ច្រៀងគួបផ្សំនឹងកាយវិការរាំ អាច បង្ហាញពីលំនាំរឿង។ របាំជាទម្រង់សិល្បៈបុរាណ រឿងដែលលើកយក មកសម្តែង គឺជារឿងទេវកថា រឿងព្រេង។ល។ ម៉្លោះហើយ លំបាកទាក់ ទាញយុវវ័យ។ ព្រោះហេតុនោះ ប៉ុន្មានឆ្នាំជិតៗនេះ របាំហាក់ដូចជា បាត់ស្រមោលមួយរយៈក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ"

មិនត្រឹមតែជាអ្នករក្សាសិល្បៈរបាំប៉ុណ្ណោះទេ ប្តីប្រពន្ធអ្នកមីងហឿងនៅ ទាំងជាសិប្បករ ច្នៃម្កុដឲ្យក្រុមរបាំទៀតផង។ អ្នកមីងហឿង ឲ្យដឹង បន្ថែម៖ "ម្កុដសំខាន់គឺធ្វើអំពីដី និងសំណប៉ាហាំង ប៉ុន្តែត្រូវមានការប៉ិន ប្រសប់ទើបធ្វើបាន"។ អ្នកមីងចែករំលែក៖ ជីដូន ជីតា ឪពុកម្តាយរបស់ អ្នកមីងគឺសុទ្ធតែជាអ្នករបាំ ម៉្លោះហើយ កាលគាត់អាយុ១០ឆ្នាំក៏ចេះរាំ ទៅហើយ។ លុះអាយុ១៣ឆ្នាំ គាត់ចូលរួមសម្តែងលើឆាក អាយុ១៥ឆ្នាំ ដើរតួឯក។ ជាមួយនឹងរូបរាងសមសួន កាយវិការទន់ភ្លន់ សំឡេងពី រោះរណ្តំ ម្ល៉ោះហើយពេលទៅសម្តែងនៅទីណាក៏ដោយ អ្នកមីងតែង បានទស្សនិកជនគាំទ្រពេញទំហឹង។ ពីមុន នៅខេត្តសុកត្រាំងមាន ក្រុមសិល្បៈរបាំ៥ក្រុម ក្នុងនោះ នៅភូមិបឹងចុងមាន២ក្រុម បច្ចុប្បន្ន នៅ តែក្រុមសិល្បៈរបាំបឹងចុងតែមួយគត់។ សម័យនេះ អាចបញ្ជាក់៖ នៅ ខេត្តសុកត្រាំង បច្ចុប្បន្ន វង្សត្រកូលរបស់អ្នកមីងហឿង ត្រូវបានចាត់ ទុកថាជាវង្សត្រកូលមួយក្នុងចំណោមវង្សត្រកូលរក្សា "សិល្បៈ របាំ" និ យាយអំពីរបរ អ្នកមីងហឿងរៀបរាប់មិនចេះចប់ ជារៀងរាល់ឆ្នាំ ឲ្យតែ ដល់រដូវប្រាំងក្រុមសិល្បៈរបាំបឹងចុង ចេញទៅសម្តែងនៅតាមភូមិ ស្រុក និងវត្តអារាម។ល។ លុះដល់រដូវវស្សាទើបវិលមកផ្ទះវិញ។ មាន យប់ខ្លះ ភ្លៀងកក់ខែស្រិចៗ មាមីងនៅតែអង្គុយទស្សនាតាមដានរឿង លុះត្រាចប់។ សម្រាប់អ្នកមីងហឿង នោះគឺជាអនុស្សាវរីយ៍ពុំអាចបំ ភ្លេចបាន។

ឆ្នាំ២០០៧ អ្នកមីងហឿងរួមនឹងសមាជិកក្នុងក្រុម៣នាក់មានកិត្តិយស តំណាងឲ្យប្រទេសវៀតណាមចូលរួមសម្តែង "មេគង្គដងទន្លេតភ្ជាប់ ខឿនវប្បធម៌" នៅក្នុងពិធីជួបជុំជីវភាពប្រជាប្រិយ Smithsonina នៅរដ្ឋ Washington D.C (អាមេរិក) ។ បច្ចុប្បន្ន កូនៗរបស់អ្នកមីងហឿងចេះ ច្រៀង រាំស្ទាត់ជំនាញ។ ប្រការនេះ ញុាំងឲ្យអ្នកមីងហឿង មានមោទន ភាពខ្លាំងណាស់។ អ្នកមីងហឿង ឲ្យដឹង៖ "ឥឡូវកូនស្រីទី៥អាចជំនួស ខ្ញុំដើរតួឯកបាន។ បច្ចុប្បន្ន  កំពុងបម្រើការងារនៅក្រុមសិល្បៈខ្មែរខេត្ត សុកត្រាំង។ ឪពុកម្តាយខ្ញុំ កាលនៅរស់គាត់ផ្តាំឲ្យខ្ញុំខំប្រឹងរក្សាសិល្បៈ​របាំ ម៉្លោះហើយ ខ្ញុំតែងតែបង្ហាត់បង្រៀនក្មួយៗក្នុងភូមិពីទម្រង់សិល្បៈ​ពិសេសនេះ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ តរៀងទៅ"៕

លីធាង-មុនី

ចែករំលែកអត្ថបទ