សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

20/03/2017 - 15:23

មនោសញ្ចេតនានៅតំបន់ព្រំដែន

ខេត្តតីនីញមានបន្ទាត់ព្រំដែនភ្ជាប់ជាមួយប្រទេសមិត្តកម្ពុជា ប្រវែង ២៦០គីឡូម៉ែត្រ។ កងទ័ពនិងប្រជាជននៅទីនេះ តែងព្រួតដៃគ្នារក្សា ខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់ កសាងចំណងសាមគ្គីមិត្តភាពនៅតំបន់ ជាយដែន។

 កម្មាភិបាលប៉ុស្ត៍ការពារព្រំដែនទ្វារអន្តរជាតិម៉ុកបាយ សំ ណោះសំ
ណាលជាមួយប្រជាជន។
  

លោកវរសេនីយ៍ឯក ង្វៀងហាយឡឺវ ប្រធានស្នងការនយោបាយនៃកងទ័ពការពារព្រំដែនខេត្តតីនីញ ឲ្យដឹងៈ "ដើម្បីគ្រួសារយោធិនទាំងឡាយឆាប់មានភាពលំនឹងអង្គភាពតែងសហការជាមួយនឹងភូមិភាគ ឧបត្ថម្ភទាំងសម្ភារៈទាំងស្មារតី" ។ អង្គភាពក៏បានសហការផ្សារភ្ជាប់នូវចលនា "ទូទាំងប្រជាជនចូលរួមការពារ​អធិបតេយ្យទឹកដី សន្តិសុខប្រទេសជាតិក្នុងស្ថានភាពថ្មី" ជាមួយនឹងកម្មវិធីទិសដៅ អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកសាងជនបទថ្មីរបស់ភូមិភាគ" ។ អនុវត្ត "បីរួម" ជាមួយប្រជាជនឆ្នាំ ២០១៦ កងទ័ពការពារព្រំដែនខេត្ត បានចលនាសប្បុរសជន ឧបត្ថម្ភកសាង ជួសជុលផ្ទះមេត្តាធម៌ ផ្ទះមនោសញ្ចេតនាចំនួន២០ខ្នង ជូនអ្នកក្រ យោធិនមានស្ថានភាពលំបាក; សហការជាមួយកម្លាំងសមត្ថកិច្ចនានា ជួយប្រជាជនធ្វើថ្មី កែលម្អផ្លូវគមនាគមន៍ជនបទប្រវែង៦២គីឡូម៉ែត្រ ស្តារព្រែកប្រឡាយវាលស្រែប្រវែង៨,២គីឡូម៉ែត្រ។ល។ប្រជាជននិងអង្គការ មហាជនភូមិភាគ បានសហការជាមួយកងទ័ពរៀបចំដើរយាមល្បាតបានចំនួន៩១៤លើក ប្រជាជនក៏បានផ្តល់ដំណឹងសន្តិសុខជូនកងទ័ពចំនួន៤៣៩ ជួយអង្គភាពទប់ស្កាត់ឧក្រិដ្ឋកម្មប្រកបដោយប្រសិទ្ធភាព បង្កនូវក្តីជំនឿរបស់ប្រជាជនទៅលើការដឹកនាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅតំបន់​ជាយ​ដែនលំបាកនេះ។

មិនត្រឹមតែប្រជាជននៅភូមិភាគប៉ុណ្ណោះទេ កងទ័ពការពារព្រំដែននៅទាំងយកចិត្តទុកដាក់ជួយប្រជាជនប្រទេសមិត្តកម្ពុជាទៀតផង ។ ក្មួយមលស្រីណា រៀនថ្នាក់ទី៤ ស្នាក់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកម្ពុជា មានឪពុករងជម្ងឺ ស្វិតដៃជើង ម៉្លោះហើយឆ្នាំ២០១៤ ក្មួយក៏ឈប់រៀន។ ដើមឆ្នាំ២០១៥ បានដឹងស្ថានភាពគ្រួសារក្មួយ មលស្រីណា តាមរយៈកងទ័ពការពារព្រំដែនប្រទេសមិត្ត លោកវរសេ នីយ៍ទោត្រឹងវុាំងថួង ស្នងការនយោបាយប៉ុស្ត៍ការពារព្រំដែនទ្វារអន្តរ ជាតិម៉ុកបាយ បានស្នើអង្គភាពឧបត្ថម្ភជាទឹកប្រាក់៥០០ពាន់ដុង/ខែ ជួយឲ្យក្មួយវិលមកកាន់សាលារៀនវិញ។ ក្មួយមលស្រីណា រំភើបឲ្យដឹងៈ "បើប្រសិនគ្មានកងទ័ពការពារព្រំដែនវៀតណាមជួយ ក្មួយគ្មាន លក្ខណៈចូលសាលាវិញទេ" បច្ចុប្បន្ន ប៉ុស្ត៍ការពារព្រំដែនទ្វារអន្តរជាតិ ម៉ុកបាយ ទទួលឧបត្ដម្ភសិស្សប្រទេសមិត្តមានស្ថានភាពលំបាកចំនួន៣រូប។ ប៉ុស្ត៍ការពារព្រំដែនភឿកជី ក៏បានទទួលឧបត្ដម្ភប្អូនជឹងសុខ ទ្រៀតណាម រៀនថ្នាក់ទី៦ សាលាបឋមសិក្សាប្រាសាទ ស្នាក់នៅភូមិប្រាសាទក្រុងបាវិត ជាមួយកម្រិតជំនួយ៥០០.០០០ដុង/ខែ អាស្រ័យដោយកម្មាភិបាល យុទ្ធជនប្រឹតសំចៃបាន។ បច្ចុប្បន្ន កងទ័ពការពារព្រំដែនខេត្តតីនីញ ទទួលឧបត្ថម្ភសិស្សចំនួន៤៦រូប ដែលជាកូនចៅប្រជាជននៅព្រំដែនតីនីញ និងភូមិភាគនានានៅភ្ជាប់ព្រំដែនកម្ពុជា រហូតដល់អាយុ១៨ឆ្នាំ ឬនៅពេលដែលគ្រួសារប្អូនៗ បានចាកផុតពីភាពក្រីក្រ ។ ក្នុងឆ្នាំ២០១៦ អង្គភាពនៅទាំងចលនាសប្បុរសជនជូនសៀវភៅ សំពៀតដល់សិស្សានុសិស្សក្រនៅតំបន់ព្រំដែន សរុបតម្លៃ១៩៦លានដុង ចាក់វ៉ាក់សាំងបើកទូលាយជូនកុមារចំនួន៣.១០០រូប ចលនាសិស្សចំនួន៤១រូបវិលត្រឡប់មកកាន់សាលាវិញ។ កងទ័ពការពារព្រំដែនតីនីញនៅទាំងកសាងដំណាក់សុខាភិបាលកងទ័ពប្រជាជន មិត្តភាពវៀតណាម-កម្ពុជា នៅឃុំព្រំដែន ស្រុកចូវថាញ់ ដើម្បីពិនិត្យ ព្យាបាលជម្ងឺជូនប្រជាជនក្រីក្រនៅតំបន់ព្រំដែន៕

ង្វៀងយ្វីហៀង (QĐND)-​តិន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀងហាយឡឺវ