វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

24/01/2017 - 08:39

ស្តារឡើងវិញវង់ភ្លេងពិណពាទ្យ

រយៈពេលកន្លង ក្រុងកឹងធើបានជំនួយដល់ការអភិរក្សពង្រឹងនិងពង្រីក វង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ។

 ក្រុមភ្លេងពិណពាទ្យសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។

មកទល់ពេលនេះ ក្រុងកឹងធើបានជំនួយភ្លេងពិណពាទ្យសរុបចំនួន៧វង់ ដល់វត្តនានានៅលើភូមិសាស្រ្ត។ ទន្ទឹមនឹង នោះថ្នាក់បង្រៀនភ្លេងពិណ ពាទ្យ ក៏ត្រូវបានរៀបចំឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងនៅតាមភូមិ ស្រុកនានា ដើម្បីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យចេះប្រគំប្រ ភេទភ្លេងប្រពៃណីនេះ។ ដូច្នេះភ្លេងពិណពាទ្យសព្វថ្ងៃ បានក្លាយជាចំ ណីអារម្មណ៍ដ៏សំខាន់មួយ ហើយត្រូវបានព្រះសង្ឃ កម្មាភិបាលនិងជន រួមជាតិខ្មែរចូលចិត្ត។ លោកគ្រូង្វៀន វុាំងត្រេវ នាយកសាលាចំណេះទូ ទៅជនជាតិអន្តេវាសិក ក្រុងកឹងធើ ឲ្យដឹង៖ "នៅពេលសាលាបានក្រុង កឹងធើ ជំនួយភ្លេងពិណពាទ្យមួយវង់ គ្មានសិស្សមួយណាចេះលេងទេ ម្ល៉ោះហើយរូបខ្ញុំនិងសមមិត្តលីសិន អតីតអនុប្រធានគណៈជនជាតិក្រុង កឹងធើ បានចុះទៅខេត្តត្រាវិញ ដើម្បីអញ្ជើញគ្រូភ្លេងពីក្រុមសិល្បៈរស្មី ប្រទីបមកជួយបង្រៀនប្អូនៗ។ ផ្តើមពីនោះ ក្រុមភ្លេងពិណពាទ្យរបស់ សាលា ក៏បានកកើតឡើងនិងមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃ ។"

ក្រុមភ្លេងពិណពាទ្យសាលាចំណេះទូទៅជនជាតិអន្តេវាសិក ក្រុងកឹងធើ គឺជាក្រុមភ្លេងដែលមានសិស្សចូលរួមច្រើនបំផុត  រាប់ទាំងអស់ជាង២០ នាក់ ក្នុងនោះមានប្អូនៗជាយុវតីសិស្ស៥នាក់។ ដោយសារស្នាក់នៅក្នុង សាលា ទើបប្អូនៗមានភាពងាយស្រួលក្នុងការហាត់សមនិងជុំគ្នាប្រគំ ភ្លេង។ ទន្ទឹមនឹងនោះ មានភ្លេងពិណពាទ្យមួយវង់ផ្សេងទៀត ក៏បានធ្វើ សកម្មភាពមមាញឹកផងដែរ នោះគឺក្រុមសិល្បៈជនជាតិខ្មែរចំណុះមជ្ឈ មណ្ឌលវប្បធម៌ស្រុកធើយឡាយ។ ក្រុមច្រើនតែសម្តែងនៅវត្តព្រហ្មមុនី វង្សាទីប្រជុំជនធើយឡាយ។ ក្រៅពីនេះ តាមវត្តនីមួយៗត្រូវបានជំនួយ វង់ភ្លេងពិណពាទ្យផងដែរ ថ្វីត្បិតតែសម្រាប់បម្រើក្នុងឱកាសបុណ្យទាន ក៏ពិតមែន ប៉ុន្តែនៅតែពង្រីកបាននូវមុខវិជ្ជានិងមានតន្រ្តីករចំនួនច្រើន។ ប្អូនដាវសាលី នៅភូមិឌិញភឿក ឃុំឌិញម៉ូង ស្រុកធើយឡាយ សព្វថ្ងៃ ជាសិស្សថ្នាក់ទី១០ ចំណុះក្រុមភ្លេងពិណពាទ្យសាលាចំណេះទូទៅជន ជាតិអន្តេវាសិកក្រុងកឹងធើ ឲ្យដឹង៖ "ទោះបីប្អូនជាស្រី ហើយក្នុងគ្រួ សារគ្មានអ្នកណាម្នាក់ជាអ្នកសិល្បៈក៏ដោយ ប៉ុន្តែដោយសារមានចំ ណូលចិត្ត   ម្ល៉ោះហើយប្អូនក៏សុំម្តាយឪពុកទៅរៀនភ្លេង។ បច្ចុប្បន្ន សិស្សរួមថ្នាក់ជាមួយនឹងប្អូន ទោះបីនៅឆ្ងាយយ៉ាងណាក៏ដោយ ប៉ុន្តែ ក្នុងឱកាសបុណ្យទានម្តងៗ តែងមកជុំគ្នាប្រគំភ្លេងនៅវត្ត មិនដែលខាន ឡើយ។ រីឯនៅសាលា ប្អូនមានឱកាសហាត់សមនិងប្រគំភ្លេងជារឿយ ៗផងដែរ។ គោលបំណងរបស់ប្អូនគឺចង់បានរៀនសូត្របច្ចេកទេស បន្ថែម ដើម្បីផ្សារភ្ជាប់យូរអង្វែងជាមួយនឹងមុខវិជ្ជានេះ ទោះបីក្រោយពី រៀនចប់កម្មវិធីចំណេះទូទៅក៏ដោយ"

លោកលឿងវុាំងទ្រឺ ប្រធានគណៈជនជាតិ ក្រុងកឹងធើ គូសបញ្ជាក់៖ "បច្ចុប្បន្ន ការអភិរក្សពង្រឹងនិងពង្រីកភ្លេងពិណពាទ្យទទួលបានជោគ ជ័យជាក់ស្តែង។ ពិសេសគឺមាមីងខ្មែរអាចទស្សនាឈុតប្រគំភ្លេងពិណ ពាទ្យដោយកូនចៅនៅក្នុងភូមិស្រុករបស់ខ្លួនមាមីងផ្ទាល់"

ថាច់ថាញ់ភូ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ភ្លេងពិណពាទ្យ