សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

26/04/2017 - 09:34

ប្តេជ្ញាចិត្តលត់ដំ

រយៈពេលជាងមួយខែចូលបម្រើកងទ័ព យុទ្ធជនថ្មីនៅកងអនុសេនាធំ ហ្វឹកហ្វឺន-ចល័តនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ជាសន្សឹម ៗថ្នឹកនឹងផ្នត់រស់នៅផ្នត់ប្រជុំជីវភាពក្នុងនាមជាយោធិន។

 

 ហ្វឹកហាត់បទបញ្ជា។

ចាប់ពីប៉ុន្មានថ្ងៃដំបូងចូលបម្រើកងទ័ព "យោធិនថ្មី" ទទួលបានការណែ​នាំអំពីខ្លឹមសារក្រៅកម្មវិធីសិក្សាថ្នឹកនឹង របប១១ប្រការ/ថ្ងៃនិងរបប៣ ប្រ​ការ/សប្តាហ៍ ដើម្បីត្រៀមលក្ខណៈឈានចូលដំណាក់កាលហ្វឹកហ្វឺន ជាផ្លូវការ។ អនុសេនីយ៍ឯក បម្រុងហូមិញថៀង ស្នងការនយោបាយ កងអនុសេនាធំហ្វឹកហ្វឺន-ចល័ត ឲ្យដឹង៖ "ការចូលបម្រើកងទ័ពលើក នេះ អង្គភាពមិនត្រឹមតែហ្វឹកហ្វឺនដល់យោធិនថ្មីក្នុងខេត្តប៉ុណ្ណោះទេ ថែមទាំងហ្វឹកហ្វឺនយោធិនរបស់ភូមិភាគផ្សេងៗទៀតផង។ ដើម្បីយោ ធិនថ្មីក្រេបជញ្ជក់បានរាល់ខ្លឹមសារហ្វឹកហ្វឺន កម្មាភិបាលហ្វឹកហ្វឺន នៅ តាមក្រុម និងកងអនុសេនាតូចជាអ្នកហ្វឹកហាត់ផ្ទាល់ណែនាំអំពីសេចក្តី កំណត់នៃការប្រជុំជីវភាព រៀនសូត្រនិងកិច្ចការកងទ័ព។ ផ្តើមពីនោះ យោធិនថ្មីជាសន្សឹមៗបានសមប្រកប និងជំហានដំបូងឆ្លើយតបបាន ទៅនឹងតម្រូវការនិងការកំណត់ដែលបរិស្ថានកងទ័ពដាក់ចេញ"។

ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗ នៃការហ្វឹកហ្វឺនដល់យោ ធិនថ្មី នោះគឺរៀនសូត្រនយោបាយជាដើម។ ពិសេសមេរៀនស្តីពី កសាងជំហរនយោបាយ គុណសម្បត្តិ វិន័យភារកិច្ចយោធិន។ល។  ទោះបី មានការចម្លែកខ្លះៗក៏ដោយ ប៉ុន្តែយោធិនថ្មី  បានផ្តោតការយក ចិត្តទុកដាក់ស្តាប់ កត់ត្រាសព្វគ្រប់ដោយផ្ចិតផ្ចង់។ ក្រៅពីនេះ អង្គភាពបាន ផ្តុំកម្លាំងហ្វឹកហ្វឺនយោធិនថ្មី ក្តាប់ច្បាស់បច្ចេកទេសប្រយុទ្ធខាងទ័ព ថ្មើរជើង ពិសេសគឺស្ទាត់ជំនាញប្រើប្រាស់គ្រឿងអាវុធសម្រាប់ការប្រយុទ្ធ។ ពលទោបាញ់ ង្វៀនក្វាងមិញ (ក្រុម១១ នៃកងអនុសេនាតូច៣) ឲ្យដឹង៖ "ប៉ុន្មានថ្ងៃដំបូងឈានចូលបម្រើកងទ័ព ខ្ញុំនៅមានការចម្លែកពីព្រោះ រាល់ថ្ងៃខ្ញុំធ្លាប់តែប្រជុំជីវភាពដោយខ្លួនឯង។ ឥឡូវអ្វីៗប្រកបដោយភាព ម៉ឺងម៉ាត់និងសណ្តាប់ធ្នាប់ ម្ល៉ោះហើយក៏មានការលំបាកផងដែរ ប៉ុន្តែ ដោយការណែនាំអស់ពីចិត្តរបស់កម្មាភិបាលក្នុងអង្គភាព សន្សឹមៗខ្ញុំ បានសមប្រកប។ ម្យ៉ាងទៀត អង្គភាពតែងរៀបចំពិធីជួបជុំដោះដូរវប្ប ធម៌ និងរៀនសូត្រប្រវេណី រៀបចំទិវាខួបកំណើតរួមជូនដល់យុទ្ធជន ដែលមានថ្ងៃកំណើតក្នុងខែនីមួយៗ ម្ល៉ោះហើយខ្ញុំមានអារម្មណ៍កក់ក្តៅ ខ្លាំងណាស់"។

តាមប្រសាសន៍អនុសេនីយ៍ឯកបម្រុងហូមិញថៀង ឲ្យដឹង៖ ការសម្រប ខ្លួនជាមួយនឹងជីវភាពសណ្តាប់ធ្នាប់ក្នុងកងទ័ព គឺជាមូលដ្ឋានដើម្បីយុវ ជនជាយោធិនពាក់ស័ក្តិខៀវមានភាពរឹងប៉ឹងជាង; ត្រៀមទទួលនិង សម្រេចភារកិច្ចឆ្នើមដែលថ្នាក់លើប្រគល់ជូន ដើម្បីការពារអធិបតេយ្យ សន្តិសុខព្រំដែនមាតុភូមិវៀតណាមសង្គមនិយមក្នុងស្ថានភាពថ្មី៕

លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ហូមិញថៀង