22/02/2016 - 14:47

បរិមាណផលស្បៀងនៅខេត្តត្រាវិញ សម្រេចផលខ្ពស់បំផុត ដែលមិនធ្លាប់មានតាំងពីមុនមក

បន្ទាប់​ពី​ផលិត​ស្រូវ​៣​រដូវ​ឆ្នាំ​២០១៥ (រដូវ​ដើម​ឆ្នាំ រដូវ​សម្រក​និង​រដូវ​ឆ្នាំ​) កសិ​ករ​នៅ​ខេត្ត​ត្រា​វិញ សាប​ព្រោះ​បាន​ជាង​២៣៧​.០០០​ហិ​កតា ក្នុង​នោះ ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់​មាន​ជាង​១២១.​៥០០​ហិកតា​។ ទិន្ន​ផល មធ្យម​ភាគ​សម្រេច​៥,៧៧​តោន​/ហិក​តា/​រដូវ កើន​០,១៥​តោន​/ហិក​តា/ រ​ដូវ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ឆ្នាំ​២០១៤។ ស​រុប​ប​រិ​មាណ​ផល​ស្រូវ​ក្នុង​ឆ្នាំ​សម្រេច​ជាង​១​លាន​៣៦៩​ពាន់​តោន កើន​ជិត​៤៣.០០០​តោន បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ឆ្នាំ​២០១៤ គឺ​ប​រិ​មាណ​ផល​សម្រេច​ខ្ពស់​បំ​ផុត​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​មុន​មក​។

ប្រ​មូល​ផល​ស្រូវ​នៅ​ខេត្ត​ត្រា​វិញ​។

តាម​ការ​វាយ​តម្លៃ​របស់​មន្ទីរ​ក​សិ​កម្ម និង​អភិ​វឌ្ឍ​ជន​បទ​ខេត្ត​ត្រា​វិញ លទ្ធ​ផល​សម្រេច​បាន​ទាំង​នេះ អា​ស្រ័យ​ផ្នែក​ក​សិ​កម្ម​ស​ហ​ការ​ជា​មួយ​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​ខាង​ធា​រា​សាស្រ្ត អនុ​វត្ត​វិ​ទ្យា​សាស្រ្ត បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ផ​លិត​កម្ម ពង្រីក​ទម្រង់​រូប​ភាព​ផលិត​កម្ម​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ដូច​ជា​ទម្រង់​រូប​ភាព "បន្ថយ​៣ បង្កើន​៣​" "ត្រូវ១​ បន្ថយ​៥​"" វាល​ស្រែ​គំ​រូ​ធំ​" ...។

បង្អែក​លើ​លក្ខណៈ​ធម្ម​ជាតិ​របស់​តំ​បន់​នី​មួយ​ៗ នៅ​តាម​រដូវ​នី​មួយ​ៗ ផ្នែក​ក​សិ​កម្ម​តែង​ផ្សព្វ​ផ្សាយ​ឯក​សារ​ចង្អុល​ការ​ផលិត​ជូន​ដំ​ណឹង​រ​ដូវ​កាល​សាប​ព្រោះ​ព្រម​ៗ​គ្នា តំ​បន់​នី​មួយ​ៗ​សាប​ព្រោះ​ឲ្យ​បាន​រួច​រាល់​តាម​ទិស​ដៅ "បញ្ចៀស​"  ដង្កូវ​ក្រា​រាំង​រឹះ​ទឹក​ប្រៃ​បំ​ផ្លិច​បំ​ផ្លាញ​ស្រូវ​។ ការ​ងារ​ផ្ទេរ​ជូន​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​។ នៅ​ឆ្នាំ​២​០១៥ ផ្នែក​ក​សិ​កម្ម​បាន​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​បាន​១៣០​ថ្នាក់​ជូន​ក​សិ​ករ​ជិត​១.៧០០​លើក​នាក់ អំ​ពី​កម្ម​វិ​ធី​"បន្ថយ​៣ បង្កើន​៣​""ត្រូវ​១​បន្ថយ​៥​" បច្ចេក​ទេស​ផលិត​ស្រូវ​តាម​ប្រ​ព័ន្ធ​ប្រ​ពល​វប្ប​កម្ម​ជឿន​លឿន​ (SRI)​ ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​តាម​បទ​ដ្ឋាន​ VietGap​ ...។

ពូជ​ស្រូវ​ថ្មី​ពូជ​លំ​ដាប់​ថ្នាក់​បរិ​សុទ្ធ គុណ​ភាព​អង្ក​រ​ល្អ ត្រូវ​បាន​នាំម​ក​ផលិត​ជា​ទូ​ទៅ​ស្រូប​អត្រា​ជាង​៧០​%​នៃ​ផ្ទៃ​ដី​ផលិត​។ល។ ពិ​សេស  មន្ទី​កសិ​កម្ម​និង​អភិ​វឌ្ឍ​ជន​បទ​ខេត្ត​ត្រា​វិញ បាន​ចាត់​បុគ្គ​លិក​ក​សិ​កម្ម​ជាង​២០០​រូប ចុះ​ទៅ​តាម​ឃុំ​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​អនុ​វត្ត​ស​កម្ម​ភាព ផ្សព្វ​ផ្សាយ​ផ្តល់​អនុ​សាសន៍​ត្រួត​ពិ​និត្យ​ស្ថាន​ភាព​ដង្កូវ​ក្រា ជំ​ងឺ​បំផ្លិច​បំ ផ្លាញ​ស្រូវ ដើម្បី​ស្វែង​រក​វិ​ធាន​ការ បង្ការ​កម្ចាត់​ទាន់​ពេល​។

ទូ​ទាំង​ខេត្ត មាន​វាល​ស្រែ​គំ​រូ​ធំ​២​៧​កន្លែង ដោយ​មាន​ក​សិ​ករ​ចូល​រួម​អនុ​វត្ត​ជិត​៤.៣០០​គ្រួ​សារ ប្រ​មូល​ផ្តុំ​នៅ​ស្រុក​កាង​ឡុង ចូវ​ថាញ់ ទីវ​កឹង ថ្កូវ កូវ​ង៉ាង​និង​កូវ​កែ ជា​មួយ​នឹង​ផ្ទៃ​ដី​អនុ​វត្ត​ស​រុប​ជិត​៤.៣៣០​ហិក​តា។​ គ្រួ​សារ​ដែល​ចូល​រួម​អនុ​វត្ត​ទម្រង់​រូប​ភាព​បាន​ឧបត្ថម្ភ​ពូជ​ស្រូវ​លំ​ដាប់​បរិ​សុទ្ធ​ឬ​បញ្ជាក់​ចំ​នួន​៤​០​% នឹង​បាន​កម្មា​ភិ​បាល​បច្ចេក​ទេស​នា​យក​ដ្ឋាន​ដាំ​ដុះ​ និង​ការ​ពារ​រុក្ខ​ជាតិ​ខេត្ត ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជី​ប៊ិញ​ឌៀង ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ការ​ពារ​រុក្ខ​ជាតិ​អាង​យ៉ាង​។ល។ លក់​តម្លៃ​ដើម​តាម​រូប​ភាព​សង​រំ​លស់​។ ក្រៅ​ពី​នោះ ក្រុម​ហ៊ុន​ស្បៀង​ត្រា​វិញ​បាន​ចុះ​កិច្ច​សន្យា​ប្រ​មូល​ទិញ​ផ​លិត​ផល​។ អា​ស្រ័យ​ហេតុ​នោះ ក​សិ​ករ​ផ​លិត​ស្រូវ​ខិត​ជិត​ប្រ​ភព​ពូជ សម្ភារៈ​មាន​ប្រ​ភព​ច្បាស់​លាស់ តម្លៃ​ថោក​សមត្ថ​ភាព​ផលិត​ត្រូវ បាន​បង្កើន​កម្រិត​ពិត​ប្រា​កដ ផ​លិត​ផល​បាន​ប្រ​មូល​ទិញ​ជា​មួយ​នឹង​តម្លៃ​សម​ស្រប​...៕

ហ្វីហ្វាង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី

 

ចែករំលែកអត្ថបទ