អប់រំ អប់រំ

31/08/2016 - 09:50

ថើយឡាយឈានចូលឆ្នាំសិក្សាថ្មី

ប៉ុន្មាន​ថ្ងៃ​ជិត​ៗ​នេះ កម្មា​ភិ​បាល​គ្រប់​គ្រង​និង​គ្រូ​បង្រៀន​នៅ​តាម​សា​លា​រៀន លើ​ភូមិ​សាស្រ្ត​ស្រុក​ថើយ​ឡាយ (ក្រុង​កឹង​ធើ​) កំ​ពុង​ម​មា​ញឹក​ ត្រៀប​បម្រុង​ឆ្នាំ​សិក្សា​ថ្មី​។ 

គ្រូ​និង​សិស្ស​សា​លា​មត្តេយ្យ​ថើយ​ថាញ់​ កំ​ពុង​ស្វែង​យល់​អំ​ពី​កុំ​ព្យួ​ទ័រ​។

តាម​លោក​ង្វៀន​វុាំង​ជី ប្រ​​ធាន​កា​រិ​យា​ល័យ​អប់​រំ​​និង​បណ្តុះ​បណ្តាល​ស្រុក​ថើយ​​ឡាយ ឲ្យ​ដឹង​ មក​ដល់​ដំ​ណាក់​កាល​នេះ ការ​ងារ​ត្រៀប​បម្រុង​ឆ្នាំ​សិក្សា​ថ្មី​បាន​សម្រេច​ជា​សា​រ​វន្ត​។ ទន្ទឹម​នឹង​នោះ ផ្នែក​សិក្សា​រអប់​រំ តែង​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នា​នា រៀប​ចំ​បង្កើន​កម្រិត​ជួស​ជុល​សា​លា​ចំ​នួន​៧ រួម​មានៈ​សា​លា​មត្តេយ្យ​ថើយ​តឹង មត្តេយ្យ​ឌិញ​ម៉ូង មត្តេយ្យ​តឹង​ថាញ់ បឋម​សិក្សា​ឌិញ​ម៉ូង២ បឋម​សិក្សា​ថើយ​តឹង​១ បឋម​សិក្សា​ថើយ​តឹង​២ និង​មធ្យម​សិក្សា​មូល​ដ្ឋាន​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ ស​រុប​ថ​វិ​កា​ជិត​៥​ពាន់​លាន​ដុង​។ ដ​ទៃ​ពី​នោះ គណៈ​គ្រប់​គ្រង​គម្រោង​ស្រុក​ក៏​បាន​ចាប់​ផ្តើម​កសាង​បន្ទប់​រៀន​ថ្មី ស្ថិត​ក្នុង​ដំ​ណាក់​កាល​២​នៅ​សា​លា​បឋម​សិក្សា​ថើយ​ថាញ់ និង​បឋម​សិក្សា​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ​២​។ បច្ចុ​ប្បន្ន ទូ​ទាំង​ស្រុក​មាន​សា​លា​ចំ​នួន​៤៥ ក្នុង​នោះ សា​លា​មត្តេយ្យ​ចំ​នួន​១៥​បឋម​សិក្សា​ចំ​នួន​២១​និង​មធ្យម​សិក្សា​មូល​ដ្ឋាន​ចំ​នួន​៩​។ រយៈ​ពេល​កន្លង ស្រុក​ថើយ​ឡាយ​មិន​ត្រឹម​តែ​ប្រ​មូល​ផ្តុំ​ដល់​ការ​ងារ​កសាង​សា​លា​រៀន​រឹង​មាំ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជម្រុញ​ការ​កសាង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ទៀត​ផង ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​។ មក​ដល់​ពេល​នេះ ស្រុក​មាន​សា​លា​សម្រេច​បទ​ដ្ឋាន​ចំ​នួន​២១​។ ក្នុង​នោះ សាលា​មត្តេយ្យ​ថើយ​ថាញ់ ទើប​តែ​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​កម្រិត​២។ អ្នក​គ្រូ​ឡេ​ធី​ធ្វី​វី នា​យិ​កា​សា​លា​មត្តេយ្យ​ថើយ​ថាញ់​ ឲ្យ​ដឹង​៖"មុន​នេះ សា​លា​មត្តេយ្យ​ថើយ​ថាញ់ នៅ​ជិត​មាត់​ព្រែក​និង​មាន​សា​ខា​សា​លា​ដោយ​ឡែក​ពី​គ្នា​។ ផ្លូវ​ចូល​ទៅ​កាន់​សា​លា​ក៏​ចង្អៀត​ចង្អល់និង​បាក់​ស្រុត​ដី ម៉្លោះ​ហើយ​អា​ណា​ព្យា​បាល​សិស្ស​ពេល​នាំ​កូន​ទៅ​រៀន​តែង​មាន​ការ​បា​រម្ភ​ណាស់​។ អា​ស្រ័យ​ហេតុ​នោះ ការ​ងារ​ចលនា​សិស្ស​ឡើង​ថ្នាក់​តែង​ជួប​ការ​លំ​បាក​។ បច្ចុប្បន្ន សា​លា​បាន​សាង​សង់​ថ្មី​សម្រេច​បទ​ដ្ឋាន មាន​របស់​សម្រាប់​លេង​កម្សាន្ត ប្រើ​ប្រាស់​គ្រប់​គ្រាន់​ និង​នៅ​ភ្ជាប់​ផ្លូវ​ពី​ខណ្ឌ​អូ​ម៉ូង​ ចូ​ល​ទៅ​មជ្ឈ​មណ្ឌល​ស្រុក​ថើយ​ឡាយ ដូ​ច្នោះ អត្រា​សិស្ស​ឡើង​ថ្នាក់​តែង​សម្រេច​ផែន​ការ​ដាក់​ចេញ​"។

ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​វិ​និ​យោគ​ទុន​បំ​ពាក់​សម្ភារៈ​បរិក្ខារ​ផ្នែក​សិក្សា​អប់​រំ​ស្រុក​ថើយ​ឡាយ នៅ​ទាំង​ប្រ​មូល​ផ្តុំ​កម្លាំង​ពិ​និត្យ​ពិ​ច័យ រៀប​ចំ​យន្ត​ការ​កម្មា​ភិ​បាល​គ្រូ​បង្រៀន​ឡើង​វិញ​ឲ្យ​សម​ស្រប​ជា​មួយ​នឹង​ស្ថាន​ភាព​សា​លា​នី​មួយ​ៗ​។ ទន្ទឹម​នឹង​នោះ រៀប​ចំ​ថ្នាក់​បំ​ពាក់​បំ​ប៉ន​មុខ​ជំ​នាញ​ឲ្យ​គ្រូ​បង្រៀន​។ លោក​ជី ឲ្យ​ដឹង​បន្ថែម​៖ "បច្ចុ​ប្បន្ន ទូ​ទាំង​ស្រុក​មាន​គ្រូ​បង្រៀន​ចំ​នួន​១.៥០០​រូប ហើយ​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន អត្រា​គ្រូ​បង្រៀន​លើស​ពី​បទ​ដ្ឋាន​កើន​ជា​រៀង​រាល់​ឆ្នាំ​"។ ប្រ​ការ​សំ​ខាន់​មួយ​ដែល​ផ្នែក​អប់​រំ ស្រុក​ថើយ​ឡាយ​យក​ចិត្ត​ទុក​ដាក់​ដល់​ឆ្នាំ​សិក្សា​ថ្មី នេះ​គឺ​ការ​ជំ​នួយ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច ដែល​ជួប​ការ​លំ​បាក​។ តាម​ការ​ស្ថិតិ​របស់​ផ្នែក​អប់រំ​ស្រុក​ក្នុង​រដូវ​វិ​ស្សម​កាលកន្លង​ហើយ ស្រុក​បាន​ចលនា​ស​មូ​ហ​ភាព​និង​បុគ្គល​បាន​ជាង​១៥០​លាន​ដុង ដើម្បី​ជំ​នួយ​សិស្ស​ដែល​ជួប​ការ​លំ​បាក​ក្នុង​គោល​បំ​ណង​ប្តេជ្ញា​ចិត្ត មិន​ទុក​ឲ្យ​សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​បោះ​បង់​ការ​រៀន​សូត្រ​នោះ​ឡើយ​៕

ហាថាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង្វៀនវុាំងជី