សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

16/05/2017 - 15:37

ឧបត្ថម្ភជម្រុញប្រើប្រាស់ម្ហូបអាហារ កសិផលក្នុងប្រទេស

ក្រសួងនគរបាល ទើបរៀបចំកិច្ចប្រជុំប្ដូរវេនលើប្រព័ន្ធ ជាមួយនឹងនគរ បាលនៅតាមអង្គភាព ភូមិភាគ វិជ្ជាស្ថាន សាលានគរបាលប្រជាជន ប៉ូលិសផ្នែកអគ្គិភ័យ។ល។ ពិភាក្សាអំពីដំណោះស្រាយ ឧបត្ថម្ភជម្រុញ ប្រើប្រាស់ម្ហូបអាហារ កសិផលរបស់កសិករនៅតាមកសិដ្ឋាន សហ ករណ៍ អាជីវកម្មចិញ្ចឹមសត្វ។ អង្គប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភានៃ ឧត្តមសេនីយ៍ទោ ប៊ូយវុាំងថាញ់ អនុរដ្ឋមន្រ្តីក្រសួងនគរបាល ។

 

 អនុរដ្ឋមន្រ្តី ប៊ូយវុាំងថាញ់ ថ្លែងការណ៍នៅក្នុងកិច្ចប្រជុំ ។

ក្នុងកិច្ចប្រជុំ ឧត្តមសេនីយ៍ទោ ផាមក្វាងកឺ អគ្គនាយករងនៃអគ្គនា យកដ្ឋានព័ស្តុភារ - បច្ចេកទេស បានផ្ដល់ព័ត៌មានអំពីលិខិត បទដ្ឋានរបស់ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ ស្ដីពីដំណោះស្រាយបន្ទាន់សំដៅ លំនឹងការអភិវឌ្ឍន៍ជនបទ។ សេចក្ដីរាយការណ៍របស់ក្រសួងនគរបាល បានលើកឡើងច្បាស់ អំពីកិច្ចការធានាអនាម័យម្ហូបអាហារក្នុង កម្លាំងនគរបាលប្រជាជនជានិច្ចកាលត្រូវបានធានា។ កម្លាំងនគរបាលប្រជា ជន បានលើកកម្ពស់សមត្ថភាព និងគុណភាពគ្រប់គ្រងរដ្ឋ ស្ដីពី អនាម័យម្ហូបអាហារ។ ម្ចាស់ការសហការជាមួយនឹងអង្គភាពនានាក្នុង និងក្រៅកម្លាំងនគរបាលប្រជាជន ត្រួតពិនិត្យធានាអនាម័យម្ហូបអាហារ នៅក្នុងព្រឹត្តិការណ៍សំខាន់ៗ ហើយបានសិក្សាស្រាវជ្រាវ និងផលិត ឧបករណ៍ធ្វើតេស្តអនាម័យម្ហូបអាហាររហ័ស  ដើម្បីបម្រើដល់ការងារ ត្រួតពិនិត្យម្ហូបអាហារបានយ៉ាងរហ័ស។ អគ្គនាយកដ្ឋានព័ស្តុភារ-បច្ចេក ទេស បានធ្វើសេនាធិការជូនក្រសួងនគរបាលក្នុងការកសាង ធ្វើការកែ ប្រែនិងបំពេញបន្ថែមលិខិត បទដ្ឋានច្បាប់ដែលពាក់ព័ន្ធដល់វិស័យអនា ម័យម្ហូបអាហារ។ ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មខាងបរិស្ថាន បានធ្វើកិច្ច សហការរកឃើញ និងវិនិច្ឆ័យបុគ្គល អង្គការដែលប្រព្រឹត្តល្មើស និង បញ្ជូនទៅស្ថាប័នសុើបអង្កេតដំណើរការតាមផ្លូវច្បាប់ ពិន័យរដ្ឋបាលជា ច្រើនករណី រឹបអូសនិងកម្ទេចចោលមុខទំនិញជាច្រើនដែលគ្មានសុវត្ថិ ភាពចំពោះ សុខភាពមនុស្ស។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តី ប៊ូយវុាំងថាញ់ បញ្ជាក់ៈ រយៈ ពេលកន្លង គណៈកម្មាធិការបក្សនគរបាលមជ្ឈិម បានចេញសេចក្ដី ណែនាំជាច្រើនលើក ស្ដីពីការអនុវត្តន៍នូវគោលការណ៍របស់រដ្ឋ រដ្ឋាភិ បាល ប្រជាជនវៀតណាម អាទិភាពប្រើប្រាស់ផលិតផលវៀតណាម នោះជាការចាំបាច់បន្ទាន់ និងខានមិនបាន ដោយមានលក្ខណៈយូរ អង្វែង។ សម្រាប់កម្លាំងនគរបាលប្រជាជន ក្រៅពីការអនុវត្តន៍នូវគោល ការណ៍ខាងលើ នគរបាលនៅតាមអង្គភាព ភូមិភាគ ថែមទាំងអាទិភាព ប្រើប្រាស់ឧបករណ៍ សម្ភារៈសម្រាប់អនុវត្តភារកិច្ច ប្រយុទ្ធប្រឆាំង អា ស្រ័យដោយកម្លាំងនគរបាលប្រជាជនផលិតឡើង។ ជាមួយនឹងស្មារតី អនុវត្តយ៉ាងម៉ឹងម៉ាត់ ចង្អុលការទាន់ពេលរបស់រដ្ឋាភិបាល និងក្រសួង ផ្នែកពាក់ព័ន្ធក្នុងការអនុវត្តន៍នូវរាល់ដំណោះស្រាយ ជាជំហានៗ រួមចំ ណែកក្នុងការលំនឹង និងពង្រីកការចិញ្ចឹម ដាំដុះកសិផល សំណូមពរ ដល់ប្រធាន ថ្នាក់ដឹកនាំគ្រប់អង្គភាព ភូមិភាគ វិជ្ជាសា្ថន គប្បីជម្រុញ ជាងទៀតនូវការផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន បុគ្គលិកគ្រប់រូប អនុវត្តនូវរាល់ដំណោះស្រាយ ដើម្បីទំនុកបម្រុងនិងផ្សព្វផ្សាយ ចលនា សហគមន៍ សាច់ញាតិក្នុងគ្រួសារ គាំទ្រការប្រើប្រាស់ផលិតផលវៀត ណាមនិយាយរួម ផលិតផលម្ហូបអាហារ កសិផលរបស់កសិករនៅតាម កសិដ្ឋានសហករណ៍ អាជីវកម្មចិញ្ចឹមសត្វក្នុងប្រទេសនិយាយដោយ ឡែក។  គ្រប់ចង្រា្កនបាយរបស់កម្លាំងនគរបាលប្រជាជន គប្បីបង្កើន ការប្រើប្រាស់សាច់ជ្រូកស្របអនាម័យបន្លែ ផ្លែឈើដែលកសិករចិញ្ចឹម ដាំដុះ។

អគ្គស្នងការនយោបាយនគរបាលប្រជាជន ចង្អុលការដល់អង្គភាពសារ ព័ត៌មានក្នុងកម្លាំងនគរបាលប្រជាជន  បង្កើនការងារផ្ដល់ព័ត៌មាន ផ្សព្វ ផ្សាយ ដើម្បីកម្មាភិបាល យុទ្ធជនគ្រប់រូប អនុវត្តយ៉ាងម៉ឹងម៉ាត់រាល់កិច្ច ចង្អុលការរបស់រដ្ឋាភិបាល ក្រសួង ផ្នែក ពាក់ព័ន្ធអំពីបញ្ហាខាងលើ។ អគ្គនាយកដ្ឋានប៉ូលិស ចង្អុលការដល់អង្គភាពនានា សហការទប់ស្កាត់ ការនាំចូលម្ហូបអាហារ កសិផលឆ្លងដែនខុសច្បាប់  ធ្វើការពិនិត្យ អង្កេត ទប់ស្កាត់ វិនិច្ឆ័យយ៉ាងម៉ឹងម៉ាត់រាល់ការប្រព្រឹត្តល្មើសមាត្រាច្បាប់ស្ដីពី អនាម័យម្ហូបអាហារ៕

​​                       យោងតាមៈ ទំព័រព័ត៌មានក្រសួងនគរបាល​-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប៊ូយវុាំងថាញ់