អប់រំ អប់រំ

04/10/2016 - 08:32

សាលាចំណេះទូទៅជនជាតិអន្តេវាសិក ក្រុងកឹងធើ ខិតខំសម្រេចបទដ្ឋានជាតិ

ឆ្នាំ​សិក្សា​២០១៦​-២០១៧ គ្រូ​និង​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ អន្តេ​វា​សិក​ក្រុង​កឹ​ង​ធើ​ ខិត​ខំ​កសាង​សា​លា​ឲ្យ​ក្លាយ​ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​។

ម៉ោង​រៀន​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​​ក្រុង​កឹង​ធើ​។

តាម​លោក​គ្រូ​ង្វៀន​វុាំង​ត្រេវ នា​យក​​​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹ​ង​ធើ ចាប់​ពី​ឆ្នាំ​២០១២ សា​លា​បាន​ដំ​ណើរ​ការ​ត្រួត​ពិ​និត្យ​បទ​ដ្ឋាន​ចំ​នួន​៥ ក្នុង​នាម​ជា​សា​លា​មួយ​ដែល​សម្រេច​បទ​ដ្ឋាន​ជាតិ រួច​ដាក់​ចេញ​ផែន​ការ​កសាង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​។ លុះ​ដល់​ឆ្នាំ​២០១៣ យោង​លើ​មូល​ដ្ឋាន​លទ្ធ​ផល​ត្រួត​ពិ​និត្យ​ជាក់​ស្តែង គណៈ​កម្ម​ការ​គ្រូ​បង្រៀន​បាន​ចាប់​ផ្តើម​ក​សាង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​តែ​ម្តង​។ អា​ស្រ័យ​ដោយ​សា​លា​កសា​ង​ពី​យូរ​មក​ហើយ ម្ល៉ោះ​ហើយ​ផ្នែក​សំ​ណង់​មូល​ដ្ឋាន សម្ភារៈ​មួយ​ចំ​នួន​មិន​សម​ស្រប​នឹង​លក្ខ​ឋាន​ថ្មី​ហើយ​នៅ​ខ្វះ​ខាត​បន្ទប់​មុខ​ងារ​។ អា​ស្រ័យ​ហេតុ​នោះ សា​លា​ត្រូវ​ការ​ថ​វិ​កា​យ៉ាង​ច្រើន​ដើម្បី​កែ​ប្រែ​កសាង​បន្ថែម​ផ្នែក​សំ​ណង់​ទាំង​នេះ។ ជា​ពិ​សេស សា​លា​មាន​ផែន​ការ​ក​សាង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ឲ្យ​បាន​ច្បាស់​លាស់ និង​ធ្វើ​សេ​នា​ធិ​ការ​ជូន​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ដើម្បី​ផ្តល់​ថ​វិ​កា​ក​សាង​។ ឆ្លង​តាម​រយៈ​នោះ ទីធ្លា​សា​លា​ត្រូវ​បាន​បង្កើន​ឡើង​ខ្ពស់​ បន្ទប់​រៀន​នី​មួយ​ៗ ព​ហុ​កី​ឡ​ដ្ឋាន បន្ទប់​បាយ​និង​បន្ទប់​ឯក​ទេស​អប់​រំ​ត្រូវ​បាន​ជួស​ជុល​។ល។ មក​ទល់​ពេល​នេះ មូល​ដ្ឋាន​សម្ភារៈ​របស់​សា​លា បាន​សម្រេច​បទ​ដ្ឋាន សា​លា​រៀន​មាន​ភាព​សម​រម្យ​។ ទន្ទឹម​នឹង​នោះ សា​លា ក៏​បាន​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​គ្រូ​បង្រៀន បញ្ជូន​គ្រូ​បង្រៀន​ជា​ច្រើន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ជាន់​ខ្ពស់ ធ្វើ​ជា​គ្រឹះ​ធារ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ទូ​ទាំង​សា​លា​។

មូល​ដ្ឋាស​ម្ភារៈ​ល្អ គុណ​ភាព​គ្រូ​បង្រៀន​ត្រូវ​បាន​ធា​នា ម្ល៉ោះ​ហើយ​គុណ​ភាព​សិស្ស​ទូ​ទាំង​សា​លា​ត្រូវ​បាន​កើន​ឡើង​ផង​ដែរ​។ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ជិត​ៗ​នេះ អត្រា​សិស្ស​បញ្ចប់​កម្ម​សិក្សា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​របស់​សា​លា​តែង​សម្រេច​ជាង​៩០​% ក្នុង​នោះ មាន​២​ឆ្នាំ​សម្រេច​១០​០​%​។ អ្នក​គ្រូ​ដាវ​ង៉ុក​ធើ គ្រូ​បង្រៀន​ជា​ជន​ជាតិ​ខ្មែរ​ឲ្យ​ដឹង​៖"​ដោយ​សារ​ដាក់​បញ្ចូល​ក្នុង​កម្ម​វិ​ធី​ស​កម្ម​ភាព​នៅ​ដើម​សប្តាហ៍​ជា​រឿយ​ៗ ម្ល៉ោះ​ហើយ​សិស្សា​នុ​សិស្ស​មាន​ស្មារ​តី​ភ្ញាក់​រ​លឹក​ក្នុង​ការ​ខិត​ខំ​រៀន​សូត្រ​បាន​ល្អ ដើម្បី​រួម​ចំ​ណែក​ញុាំង​ឲ្យ​គុណ​ភាព​អប់​រំ​របស់​សា​លា​ឈាន​ឡើង​ជា​លំ​ដាប់​។ ម្យ៉ាង​ទៀត ប្អូន​ៗ​ថែម​ទាំង​រក្សា​អ​នា​ម័យ​ល្អ​កន្លែង​ស្នាក់​នៅ​ចូល​រួម​ដាំ​ដើម​ឈើ​កែ​លម្អ​បរិ​វេណ​សា​លា​រៀន និង​ភ្ញាក់​រលឹក​ការ​ពារ​សម្បត្តិ​រួម​" ។

លោក​គ្រូង្វៀនវុាំង​ត្រេវ ឲ្យ​ដឹង​បន្ថែម​៖ "ដើម្បី​ក្លាយ​ជា​សា​លា​សម្រេច​បទដ្ឋាន​ជាតិ មិន​ត្រឹម​តែ​ជា​ទិស​ដៅ​ត​ស៊ូ របស់​​គ្រូ​និង​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ក្តី​សង្ឃឹម​របស់​ថ្នាក់​ដឹ​ក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ខ័ណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ ទៀត​ផង​។ នេះ​ជា​ក្តី​ប្រាថ្នា​របស់​អា​ណា​ព្យា​បាល​សិស្ស​គ្រប់​រូប​និង​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​បំ​ណង​ចង់​ឲ្យ​កូន​របស់​ខ្លួន មាន​សា​លា​រៀន​មួយ​ដ៏​ល្អ​ត្រឹម​ត្រូវ​សម្រាប់​រៀន​សូត្រ​។ អា​ស្រ័យ​ហេតុ​នោះ សា​លា​ទទួល​បាន​ការ​គាំ​ទ្រ ជំ​រុញ​ទឹក​ចិត្ត​របស់​ថ្នាក់ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ និង​អាណា​ព្យា​បាល​សិស្ស​ជា​ច្រើន​។ ពិ​សេស​មន្ទីរ​អប់​រំ និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ក៏​បាន​រៀប​ចំ​ត្រួត​ពិ​និត្យ​លើក​ចុង​ក្រោយ​នៅ​រាល់​លក្ខ​ឋាន​ដែល​សម្រេច​បទ​ដ្ឋាន​ជាតិ​របស់​សា​លា និង​កំ​ពុង​ធ្វើ​ឲ្យ​សុក្រឹត​នូវ​សំ​ណុំ​បែប​បទ ដើម្បី​លើក​ជូន​ស្ថា​ប័ន​សមត្ថ​កិច្ច​ទទួល​ស្គាល់​សា​លា​ចំ​ណេះ​ទូ​ទៅ ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ  សម្រេច​បទដ្ឋាន​ជាតិ​ក្នុង​ឆ្នាំ​២០​១៦​នេះ ​"៕

ថាច់ថាញ់ភូ-លីសៀ

ចែករំលែកអត្ថបទ