អប់រំ អប់រំ

18/10/2016 - 08:53

ចូវថាញ់A អភិវឌ្ឍការអប់រំនៅតំបន់ជនរួមជាតិខ្មែរ

តាម​ប្រ​សាសន៍ លោក​ង្វៀន​ហ្វិញ​ឌឹក អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ចូវ​ថាញ់​A ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹងៈ​ ឃុំ​និង​ទី​ប្រ​ជុំ​ជន​នា​នា ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ តែង​បាន​អា​ទិ​ភាព​វិ​និ​យោគ​ទុន​កសាង​មូល​ដ្ឋាន​សម្ភារៈ​អប់​រំ​។

 គ្រូ​និង​សិស្ស​សា​លា​មតេ្តយ្យ​ ហឿង​យ៉ឿង ស្រុក​ចូវ​ថាញ់A បង្រៀន​និង​រៀន​ក្នុង​
សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​។

នៅ​ឃុំ​ទ្រឿង​ឡុង​A ប្រ​ព័ន្ធ​សា​លា​រៀន​ត្រូវ​បាន​វិ​និ​យោគ​ទុន​ក​សាង​សម្រេច​រួច​រាល់​។ ជា​ពិ​សេស​សា​លា​បឋម​សិក្សា​បាន​ក​សាង​ថ្មី​ស្ទើរ​តែ​ទាំង​អស់​។ លោក​ឌោវុាំង​ក្វាង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ឡុង ឲ្យ​ដឹង​៖ "សា​លា​មតេ្តយ្យ​បឋម​សិក្សា​តែង​បាន​ក​សាង​ថ្មី​ សម​រម្យ​និង​សម្រេច​បទ​ដ្ឋាន​ជាតិ​។ ទោះ​បី​សា​លា​បឋម​សិក្សា​បាន​បង្កើន​កម្រិត​ក៏​ពិត​មែន ប៉ុន្តែ​មូល​ដ្ឋាន​សម្ភារៈ​របស់​សា​លា​នៅ​តែ​ធា​នា​លក្ខ​ឋាន​បទ​ដ្ឋាន​ជាតិ​ដ​ដែល​។ អា​ស្រ័យ​ហេតុ​នោះ ទាំង​៣​កម្រិត​សិក្សា​របស់​ឃុំ តែង​មាន​សា​លា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​លើ​ភូមិ​សាស្រ្ត​"។ អ្នក​គ្រូ​ប៊ូយ​ធី​ធ្វី​ត្រាង នា​យិ​ការ​ងសា​លា​មតេ្តយ្យ​ទ្រឿង​ឡុង ឲ្យ​ដឹង​៖ "កាល​ពី​មុន​នេះ លោក​គ្រូ​អ្នក​គ្រូ សុទ្ធ​តែ​ខ្ចី​បន្ទប់​ឲ្យ​សិស្ស​រៀន គ្មាន​មូល​ដ្ឋាន​សម្ភារៈ​ដោយ​ឡែក​ទេ សព្វ​ថ្ងៃ​លោក​គ្រូ​អ្នក​គ្រូ​បាន​បង្រៀន​ក្នុង​សា​លា​រឹង​មាំ ធំ​ទូ​លាយ និង​ស្អាត​បាត គ្រូប​ង្រៀន​និង​អា​ណា​ព្យា​បាល​សិស្ស​មាន​ការ​ត្រេក​អរ និង​មោ​ទន​ភាព​ទាំង​អស់​គ្នា​"។ រី​ឯ​នៅ​ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង សា​លា​បឋម​សិក្សា​ង្វៀន​ធី​សិន​ទើប​តែ​បាន​កសាង​ថ្មី​យ៉ាង​សម​រម្យ​នៅ​ក្បែរ​ផ្លូវ​កៅ​ស៊ូ ចាប់​ពី​ទី​ប្រ​ជុំ​ជន​មោក​ង៉ាង​ទៅ​ទល់​ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង​។ កាល​ពី​មុន​សា​លា​មតេ្តយ្យ​សម្រេច​បទ​ដ្ឋាន​របស់​ទី​ប្រ​ជុំ​ជន ទើប​បាន​ក​សាង​ថ្មី​ចម្ងាយ​ពី​សា​លា​បឋម​សិក្សា​រ​វាំង​ពីរ​បី​រយ​ម៉ែត្រ​ប៉ុណ្ណោះ​។ បង​ផាម​ថាញ់​ផុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង​ឲ្យ​យើង​ខ្ញុំ​ដឹង​បន្ថែម ប្រ​ព័ន្ធ​សា​លា​លើ​ភូមិ​សាស្រ្ត​មាន​ភាព​លំ​នឹង សា​លា​បឋម​សិក្សា​នី​មួយៗ ត្រូវ​បាន​កសាង​មាំ​ទាំង​អស់​ហើយ​។

បង​ឡេថា​ញ់​ប៊ិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ទី​ប្រ​ជុំ​ជន​កាយ​តាក់ ស្រុក​ចូវ​ថាញ់ ឲ្យ​ដឹង​៖ "​ទី​ប្រ​ជុំ​ជន​កាយ​តាក់ គឺ​ជា​អង្គ​ភាព​ដំ​បូង​នៅ​ស្រុក​ចូវថាញ់A ដែល​មាន​សា​លា​មត្តេយ្យ​សម្រេច​បទ​ដ្ឋាន​ជាតិ​។ ម្យ៉ាង​ទៀត​សា​លា​រៀន​ត្រូវ​បាន​កសាង​នៅ​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ម្ល៉ោះ​ហើយ​មាន​ភាព​ងាយ​ស្រួល​ដើម្បី​កូន​ចៅ​ជន​រួម​ជាតិ​ទៅ​រៀន​"។ តាម​ស្ថិតិ​របស់​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ចូវ​ថាញ់​A ឆ្នាំ​សិក្សា​២០១៦-២០១​៧ បច្ចុ​ប្បន្ន ទូទាំង​ស្រុក​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​រៀន​គ្រប់​កម្រិត​ជាង​៤០០​នាក់​។ ក្រៅ​ពី​នេះ លើ​ភូមិ​សាស្រ្ត​ស្រុក​មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​ហ៊ីម​ឡាម ក​សាង​នៅ​ទី​ប្រ​ជុំ​ជន​រ៉ាច់​រ៉យ  ម្ល៉ោះ​ហើយ​តែង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន បច្ចុប្បន្ន​ សា​លា​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជាង​១២០​នាក់ ស្នាក់​នៅ​រៀន​និង​ទទួល​បាន​ជំ​នួយ​ហូប​ចុក រៀន​សូត្រ​ទាំង​ស្រុង​។ លោក​ឡេ​ហ្វាង​លៀក ឲ្យ​ដឹង​​បន្ថែម​៖ "កា​រិ​យា​ល័យ​ជន​ជាតិ តែង​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជា​រឿយ​ៗ ដើម្បី​ជំ​នួយ​សិស្ស​មាន​ជីវ​ភាព​គ្រួ​សារ​ក្រ​លំ​បាក​និង​ចល​នា​សិស្ស​ដែល​បោះ​បង​ការ​រៀន​សូត្រ​ឲ្យ​ចូល​រៀន​ឡើង​វិញ។ ហេតុ​ដូច្នោះ អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​បោះ​បង់​ការ​រៀន​សូត្រ ត្រូវ​បាន​កាត់​បន្ថយ ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ ហើយ​ហាក់​ដូច​ជា​គ្មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​បោះ​បង់​ការ​រៀន​សូត្រ​ដោយ​គ្មាន​មូល​ហេតុ​នោះ​ទេ​"៕

ហាថាញ់-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ឡេថា​ញ់​ប៊ិញ