11/04/2017 - 08:22

ទេសចរណ៍ផ្លូវចិត្តនៅតាមប៊ិញ

បងឡេទ្រីយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡងម៉ី ស្រុកតាម ប៊ិញ ខេត្តវិញឡុង ឲ្យដឹង៖ ចាប់ពីដើមគគីរនៅវត្តទ្រនំសេក បានទទួល ស្គាល់ជារុក្ខជាតិកេរដំណែល ឃើញថាមានភ្ញៀវទេសចរមកទស្សនា កម្សាន្តនៅវត្តកាន់តែច្រើនឡើង។

 

 ព្រះវិហារបុរាណវត្តទ្រនំសេកកសាងពីឈើ។

តាមការស្រាវជ្រាវផ្នែករុក្ខជាតិសត្វលម្អ ដើមគគីរនៅវត្តទ្រនំសេក ឈ្មោះវិទ្យាសាស្រ្តថា (Hopea odarata) កម្ពស់៥៥ម៉ែត្រ បន្ទាត់កាត់ផ្ចិត នៅគល់ជាង២ម៉ែត្រ  មានម្លប់គ្របដណ្តប់ជាង៥០០ម៉ែត្រការ៉េ។ បងឡេ ទ្រីយុង ឲ្យដឹង៖ "ដើមគគីរនេះគឺជាមោទនភាពរបស់មាមីងកិញ-ខ្មែររស់ នៅក្នុងភូមិស្រុក។ តាមចាស់ព្រឹទ្ធាចារ្យបានតំណាលថា ក្រៅពីតួនាទី បង្កនូវភាពស្ងៀមស្ងាត់ក្នុងវត្តអារាម ដើមគគីរថែមទាំងជាកន្លែងណាត់ ជួបទាក់ទងនិងកប់ទុកឯកសារ នៅក្បែរគល់គគីរមានកេរដំណែលរូង សម្ងាត់លាក់បំពួនកម្មាភិបាលនៅសម័យសង្គ្រាម តស៊ូទាំងពីរលើក ប្រ ឆាំងនឹងបរទេសទន្ទ្រាន ឈ្លានពានប្រជាជាតិយើង"។ ជាអ្នករស់នៅភូមិ ស្រុកនេះ និងជាសមាជិកគណៈកម្មការវត្តទ្រនំសេក ម្ល៉ោះហើយពូថាច់ ភួង តែងធ្វើជាមគ្គុទេ្ទសក៍ទេសចរពេលមានអ្នកដំណើរមកទស្សនា កម្សាន្តនៅក្នុងវត្ត។ នៅទីនេះ ពូថាច់ភួង ក៏បានរៀបរាប់អំពីភាពមហ ស្ចារ្យនៃដើមគគីរត្រូវរន្ទះបាញ់រហែកដើម កាលពីមុននេះ៥០ឆ្នាំ ប៉ុន្តែ ដើមគគីរមិនងាប់ស្នាម ប្រេះរហែកក៏ដុះសម្បកឡើងវិញ រួចដើមគគីរ នេះធំឡើងក្លាយជាកន្លែងផ្តល់ក្តីជំនឿ និងមោទនៈរបស់ប្រជាជននៅ ទីនេះ។

ក្រៅពីវត្តទ្រនំសេក ដែលជាវត្តត្រូវបានអ្នកទេសចរជាច្រើនមកទស្សនា រយៈពេលថ្មីៗនេះ នៅតាមប៊ិញ ក៏មានវត្តភឿកហូវ ដោយមានចម្ការដើម គគីរជាង៤.០០០ម៉ែត្រការ៉េ ក្រោមគល់គគីរមានផ្ទាំងថ្មរាប់រយផ្ទាំង កម្រាស់ពី៨-៩សង់ទីម៉ែត្រ ទទឹងមួយម៉ែត្រ ប្រវែង១,២ម៉ែត្រ ទម្ងន់ប្រ មាណជិត៣០០គ.ក។ នៅតាមផ្ទាំងថ្មទាំងនេះ  ត្រូវបានសិប្បករឆ្លាក់ជា ពុទ្ធភាសិតនិងឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។ល។ បងស្រីង្វៀនភុកត្រិញ នៅខណ្ឌនិញកេវ ក្រុងកឹងធើ ឲ្យដឹង៖ ៖ "ចុងសប្តាហ៍ នាងខ្ញុំនិងមិត្តភ័ក្តិ មួយចំនួនឆ្លៀតពេលមួយថ្ងៃ ដើម្បីទៅទស្សនាកម្សាន្តវត្តនៅតាមប៊ិញ នៅទីនេះបរិយាកាសស្ងៀមស្ងាត់ បណ្តែតអារម្មណ៍តាមព្រៃឈើ វាល ស្រែនៅវត្តទ្រនំសេក ដោយមានដើមគគីរខ្ពស់ត្រដែត ធ្វើឲ្យចិត្តយើង រសាយពីទុក្ខកង្វល់។ ធ្វើដំណើរទៅឆ្ងាយបន្តិចទៀត ពីឡងម៉ីឆ្លងកាត់ ង៉ាយតឺ នឹងទៅដល់វត្តភឿកហូវ អង្គុយក្រោមម្លប់ឈើគគីរទន្ទេញធម៌ ក្នុងមាត់ ដូច៖ "កុំធ្វើអំពើអាក្រក់ ខំសាងអំពើល្អ។ល។ ដើម្បីដាស់តឿន ក្រើនរំលឹក និងបង្អោនចិត្តខ្លួនយើងសម្រាប់ជីវភាពប្រចាំថ្ងៃ"។ វត្តភឿក ហូវ គឺជាកេរដំណែលមួយក្នុងចំណោមកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ ជាតិទាំងពីរនៅស្រុកតាមប៊ិញ។ ក្រៅពីនេះ នៅឃុំឡងម៉ី ក៏មានវត្ត សាលវនឧទ្យាន (ព្រែកឈូក) ត្រូវបានទទួលស្គាល់ជាកេរដំណែល ប្រវត្តិសាស្រ្តថ្នាក់ខេត្តផងដែរ។ តាមថេរដីការបស់ព្រះតេជព្រះគុណ ថាច់ច័ន្ទញាណ ព្រះចៅអធិការវត្តព្រែកឈូក ស្ថាបត្យកម្ម ប្រកបដោយ លក្ខណៈពិសេសនៃព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅក្នុងវត្ត រយៈ ពេលកន្លង បានទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តជាច្រើន ៕

ហាថាញ់-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងឡេ ទ្រីយុង