អប់រំ អប់រំ

25/10/2016 - 09:46

ស្នាដៃលេចធ្លោនៅសាលាថ្មីមួយ

បង្កើត​ទើប​បាន​៤​ឆ្នាំ ប៉ុន្តែ​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន-មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​តឹង​ថាញ់ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​បង្កើត​បាន​ស្នា​ដៃ​លេច​ធ្លោ​ជា​ច្រើន​។ ពិ​សេស នៅ​ពិ​ធី​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ សា​លា​គឺ​ជា​អង្គ​ភាព​តែ​មួយ​គត់​របស់​ខេត្ត ដែល​មាន​សិស្ស​ប្រ​ឡង​ជាប់​១០០​%។ 

 សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន- មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​​តឹង​ថាញ់ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​សិស្ស​។

បង្កើត​នៅ​ឆ្នាំ​សិក្សា​២​​០១២-២០១៣ សា​លា​បាន​វិ​និ​យោគ​ទុន​កសាង​មូលដ្ឋាន​សម្ភារៈ​ មាន​ភាព​សម​រម្យ មាន​ដូច​៖ បន្ទប់​រៀន បន្ទប់​សមត្ថ​កិច្ច ខុទ្ធ​កា​ល័យ និង​កង​ជួរ​គ្រូ​បង្រៀន​ត្រូវ​បាន​បំ​ពេញ​គ្រប់​មុខ​វិញ្ញា​សា​។ លោក​គ្រូ​ហ្វាង​ស្វឹង​ក្វាង នា​យក​សា​លា ឲ្យ​ដឹង​៖ "សា​លា​ទើប​បង្កើត​ថ្មី នៅ​តំ​បន់​ជ្រៅ  មាន​សិស្ស​ជន​ជាតិ​ច្រើន​បង្គួរ​ម៉្លោះ​ហើយ​គុណ​ភាព​បង្រៀន​និង​រៀន​ក៏​មិន​ស្មើ​។ ដោយ​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង ការ​ប្តេជ្ញា​ចិត្ត​របស់​កង​ជួរ​គ្រូ​បង្រៀន និង​សិស្ស​គ្រប់​រូប ទើប​សម្រេច​បាន​លទ្ធ​ផល គួរ​ឲ្យ​មោទ​នៈ​។ ចុង​ឆ្នាំ​សិក្សា អត្រា​សិស្ស​ជាប់​និទ្ទេស​ពូ​កែ ​គ្រាន់បើ ស្រូប​អត្រា​ខ្ពស់ នៅ​ពិ​ធី​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​២០១៦ សា​លា​មាន​សិស្ស​ប្រ​ឡង​ជាប់​១០០​%"។

រយៈ​ពេល​កន្លង រៀង​រាល់​ឆ្នាំ​សា​លា​តែង​តែ​រៀប​ចំ​កសាង​ផែន​ការ​បង្ហាត់​បង្រៀន​កម្ម​វិ​ធី​ខ្លឹម​សារ​លម្អិត​ត្រូវ​តាម​ការ​កំ​ណត់​របស់​មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​។ ទន្ទឹម​នឹង​នោះ ចង្អុល​ការ​ដល់​គ្រូ​បង្រៀន ផ្លាស់​ប្តូរ​វិ​ធី​សាស្រ្ត​បង្រៀន​និង​ធ្វើ​ការ​ពិ​និត្យ​វាយ​តម្លៃ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ហ្វឹក​ហាត់​បំ​ណិន ស្វ័យ​សិក្សា​បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​សិស្ស​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ឯក​សារ​ផ្សេង​ៗ​ដោយ​ខ្លួន​ឯង ពង្រីក​ស្មារតី​ខ្នះ​ខ្នែង​ពេញ​ចិត្ត​ក្នុង​ការ​រៀន​សូត្រ​របស់​សិស្ស និង​តួ​នា​ទី​ណែ​នាំ​របស់​គ្រូ​បង្រៀន​ក្នុង​ការ​រៀប​ចំ​បង្ហាត់​បង្រៀន​។ ជា​រៀង​រាល់​ឆ្នាំ ក្រុម​ជំ​នាញ​ការ​នៅ​ទាំង​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​បំ​ពាក់​បំ​ប៉ន សួរ​សុខ​ទុក្ខ​សិស្ស​និង​ចូល​ប្រ​ចាំ​ម៉ោង​របស់​គ្រូ​បង្រៀន​រៀប​ចំ​ធ្វើ​របាយ​ការណ៍​ប​ធាន​បទ រៀប​ចំ​ពិ​ធី​ប្រ​ឡង​គ្រូ​បង្រៀន​ពូ​កែ​លំ​ដាប់​សា​លា​និង​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ចូល​រួម​នៅ​រាល់​ពិ​ធី​ប្រ​ឡង​ដែល​មន្ទីរ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​រៀប​ចំ​ឡើង​។ល ។ អា​ស្រ័យ​ហេតុ​នោះ ឆ្នាំ​សិក្សា​២០១៥-២០១៦ នៅ​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន សា​លា​មាន​សិស្ស​ជាប់​និទ្ទេស​ពូ​កែ១​៨,៣% និទ្ទេស​គ្រាន់​បើ​៣៦,៤% និទ្ទេស​មធ្យម​៣៥​% និង​សិស្ស​ខ្សោយ​១០,២% ចំ​ណែក​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​មាន​សិស្ស​ជាប់​និទ្ទេស​ពូ​កែ​២០,៥% និទ្ទេស​គ្រាន់​បើ​៣៩,២​% និ​ទ្ទេស​មធ្យម​៣២,៩% និទ្ទេស​ខ្សោយ​៦,៨% និង​សិស្ស​អន់​០,៥%​។

លោក​គ្រូ​ហ្វាង​ស្វឹង​ក្វាង ចែក​រំ​លែក​៖ "ចំ​ពោះ​សិស្ស​ថ្នាក់​ទី​១២ សា​លា​រៀប​ចំ​ឲ្យ​ប្អូន​ៗ​ប្រ​ឡង​វិជ្ជា​ជីវៈ​សា​កល​តាំង​ពី​ថ្នាក់​ទី​១១ ដើម្បី​មាន​ឱ​កាស​បាន​បូក​ពិន្ទុ​លើក​ទឹក​ចិត្ត​។ ទន្ទឹម​នឹង​នោះ បង្កើន​ម៉ោង​បង្រៀន​ចំ ពោះ​វិញ្ញា​សា​មួយ​ចំ​នួន​ដែល​សិស្ស​ច្រើន​តែ​រៀន​ខ្សោយ ដូច​៖វិញ្ញា​សាគ​ណិត​វិទ្យា រូប​វិ​ទ្យា គី​មី​វិទ្យា អក្សរ​សាស្រ្ត​ភា​សា​អង់​គ្លេស ដើម្បី​ពង្រឹង​ចំ​ណេះ​ដឹង​មូល​ដ្ឋាន និង​ហាត់​ធ្វើ​លំ​ហាត់​បន្ថែម​​​បំប៉ន​ចំ​ណេះ​ដឹង​ឲ្យ​សិស្ស​​ខ្សោយ​។ ក្រៅ​ពី​នោះ សា​លា​នៅ​ទាំ​ជំ​រុញ​យ៉ាង​​ខ្លាំង​ក្លា​នូវ​ការ​ងារ ពិ​គ្រោះ​យោ​បល់​តម្រង់​ទិស​មុខ​របរ​ដើម្បី​ប្អូន​ៗ​ជ្រើស​មុខ​វិជ្ជា​សម​ស្រប នឹង​ស​មត្ថ​ភាព​"៕

យ្វីអាញ់-មុនី

 

ចែករំលែកអត្ថបទ