ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

12/06/2017 - 16:11

លើកកម្ពស់ការស្វែងយល់អំពីច្បាប់ជូនប្រជាជន

ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ បានជ្រើសធ្វើជាកន្លែងផ្សព្វផ្សាយគម្រោងពី ព្រោះជាភូមិសាស្រ្តមានជនរួមជាតិខ្មែររស់នៅកុះករមានអ្នកកាន់សាស នាច្រើន ស្ថានភាពរត់គយ បន្លំពាណិជ្ជកម្ម មាននិន្នាការកើនឡើង បាប គ្រោះសង្គមក៏កើតឡើងយ៉ាងស្មុគស្មាញ។

 

រូបភាពឃោសនាផ្ទាល់មាត់ បានប៉ុស្ដិ៍ការពារព្រំដែនបៃយ៉ា រក្សាជាប្រចាំ។

 

តាមប្រសាសន៍របស់វរសេ នីយ៍ទោវ៉ហ្វាងលៀក ប្រធានប៉ុស្តិ៍ការពារព្រំដែនបៃយ៉ា ចំណុះកងទ័ព ការពារព្រំដែនសុកត្រាំង ពេលបានជ្រើសធ្វើជាកន្លែងផ្សព្វផ្សាយ គម្រោង យើងខ្ញុំបានពង្រីកតួនាទីភារកិច្ចជាអ្នកផ្សព្វផ្សាយច្បាប់ផង ជា គំរូក្នុងការប្រតិបត្តិច្បាប់ផង។ រៀបចំរូបភាពផ្សព្វផ្សាយជាច្រើនបែប ដូច ជា៖ ឃោសនាផ្ទាល់មាត់ ផ្សាយតាមប្រព័ន្ធផ្សាយសម្លេងរៀបចំ" ទិវា ច្បាប់" ទូសៀវភៅច្បាប់; បោះពុម្ពខិតប័ណ្ណជាភាសាខ្មែរនិងសម្ដែង សិល្បៈល្ខោននិយាយជាដើម។ ដើម្បីនាំយកនូវខ្លឹមសារច្បាប់ជូនប្រជា ជន។ ផ្តើមពីនោះ ជួយឲ្យជនជាតិភាគតិច នេសាទករយល់ដឹងអំពី ច្បាប់ក្នុងការការពារអធិបតេយ្យ សន្តិសុខតំបន់ព្រំដែនសមុទ្រ ម្ល៉ោះ ហើយនឹងនរចិត្តចេញទៅនេសាទច្បាមសមុទ្រ។ច្រើនឆ្នាំកន្លង មានរូបភាពមួយក្នុងចំណោមរូបភាពទាំងឡាយនៃការ ផ្សព្វផ្សាយអប់រំច្បាប់ ដែលមានប្រសិទ្ធភាពនៅឃុំគំរូទ្រុងប៊ិញ  គឺបាន បង្កើតក្លឹបចំនួន១១ ដើម្បីផ្សព្វផ្សាយ ពិគ្រោះច្បាប់ដោយផ្ទាល់ជូនប្រជា ជន។ អាស្រ័យហេតុនោះ ស្មារតីប្រតិបត្តិច្បាប់ក្នុងសង្គម បានលើក កម្ពស់យ៉ាងប្រត្យក្ស។ បងស្រីឌិញធីតូង ប្រធានក្លឹប "នារីសាសនា កាតូ លិកជាមួយនឹងច្បាប់នៅភូមិញ៉ាថើ" ឲ្យដឹង៖ "ក្រោយពី២ឆ្នាំសកម្មភាព ក្លឹបមានសមាជិក២២រូប សុទ្ធតែជាបងប្អូននារីក្នុងជនរួមជាតិកាន់សាស នាគ្រឹស្ដ។ ប៉ុន្មានឆ្នាំជិតៗនេះ បងប្អូននារីមានស្មារតីទទួលបន្ទុកក្នុង ការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ភូមិ អនុសង្កាត់និងតំបន់ព្រំដែន សកម្ម ថ្កោលទោសឧក្រិដ្ឋកម្មលើភូមិសាស្រ្ត រួមចំណែកការពារជីវភាពសុខ សាន្តនៅភូមិភាគ"។

វរសេនីយ៍ឯក ង្វៀនក្វឹកកឿង ស្នងការនយោបាយនៃកងទ័ពការពារព្រំ ដែនសុកត្រាំង ឲ្យដឹង៖ "ទិសដៅរបស់គម្រោង គឺបង្កបានភាពស្រុះចិត្ត ស្រុះគំនិតខ្ពស់ក្នុងសហគមន៍តំបន់មាត់សមុទ្រ ដើម្បីមាមីងនឹងនរចិត្ត ធ្វើការរកស៊ី កសាងជីវភាពសុខដុមរមនា និងការពារអធិបតេយ្យសន្ដិ សុខកោះសមុទ្រ"៕

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទោវ៉ហ្វាងលៀក