សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

20/06/2017 - 08:54

ធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ជនបទ

រយៈកាលកន្លង កងកម្លាំងនគរបាលយោធាឃុំង៉ូវឡាក ស្រុកយ្វៀង ហាយ ខេត្តត្រាវិញ សហការជាមួយនឹងអង្គការមហាជនបានជម្រុញ យ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្មារតីរបស់ប្រជាជន ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្ត។

 

តាមស្ថិតិរបស់នគរបាលឃុំង៉ូវឡាក ក្នុង៦ខែចុងឆ្នាំ២០១៦ និងប៉ុន្មាន ខែដើមឆ្នាំ២០១៧ នៅលើភូមិសាស្រ្តមានភូមិចំនួន៥របស់ឃុំង៉ូវឡាក គឺ៖ ភូមិសំពោង​ត្រសក់ធំ ខ្នាច់ទទឹង ប្រខុប ដំបូកល្ពៅ ផ្នោរ​ម្ទេស បាន កើតឡើងករណីលួចរបស់របរកំប៉ិកកំប៉ុកចំនួន១២ករណី ក្នុងនោះមាន ករណីលួចឆ្កែ៤ករណី ករណីលួចទ្រព្យសម្បត្តិ៨ករណី។ នគរបាល សើុប​អង្កេតដឹងច្បាស់៧/១២ករណី ចេញសេចក្តីសម្រេចចិត្តវិនិច្ឆ័យ មុខសញ្ញាចំនួន៤ ជាមួយទឹកប្រាក់ពិន័យ៤លានដុង។ ទន្ទឹមនឹងនោះ វិនិច្ឆ័យ៤/៤ករណីបង្កឲ្យខូចសណ្តាប់ធ្នាប់សង្គម ចេញសេចក្តីសម្រេច ចិត្តវិនិច្ឆ័យ៧ករណីជាមួយទឹកប្រាក់ពិន័យ៤,៥លានដុង។ ក្រៅពីនោះ នគរបាលឃុំ នៅទាំងសហការជាមួយនឹងគណៈបញ្ជាការយោធាឃុំ រៀបចំដើរត្បាតត្រួតពិនិត្យចរាចរណ៍តាមដងផ្លូវលើភូមិសាស្រ្ត ។ ក្រោយពីដើរត្បាតត្រួតពិនិត្យ ក៏ប្រទះឃើញករណីជិះម៉ូតូឆាបឆ្វែល ដោយល្បឿនលឿនចំនួន៨ករណី បានធ្វើកំណត់ហេតុ ដើម្បីស្នើវិនិច្ឆ័យ តាមផ្លូវច្បាប់។


ដើម្បីម្ចាស់ការក្នុងការប្រឆាំងទប់ទល់មិនឲ្យជនខិលខូចប្រព្រឹត្ត ទង្វើបំ ពានច្បាប់ នគរបាលឃុំង៉ូវឡាកសកម្មធ្វើសេនាធិការជូនគណៈកម្មាធិ ការបក្ស គណៈកម្មាធិការប្រជាជនឃុំ ចលនាប្រភពមូលនិធិសន្តិសុខ ការពារប្រទេសក្នុងប្រជាជន កសាងនិងដាក់ឲ្យប្រើប្រាស់ខ្លោងទ្វារ បង្ការទប់ស្កាត់ឧក្រិដ្ឋកម្មចំនួន៦ នៅតាមដងផ្លូវគមនាគមន៍ជនបទឆ្លង កាត់ភូមិពលអាស្រ័យប្រខុប ផ្នោរម្ទេស ខ្នាច់ទទឹងដំបូកល្ពៅ។ ទន្ទឹមនឹង នោះ ចាត់តាំងសមាជិកជាកម្មាភិបាលនគរបាល គណៈបញ្ជាការយោ ធាឃុំ ប្រធានក្រុមស្វ័យគ្រប់គ្រងនិងពលរដ្ឋល្អនៅលើភូមិសាស្រ្ត។ កម្លាំងនគរបាលឃុំសហការជាមួយនឹង គណៈ ផ្នែក អង្គការមហាជន និងគណៈកម្មការប្រជាជនរាល់ភូមិអនុវត្តបានល្អការងារសាកសួរ អប់រំ មុខសញ្ញាបំពានច្បាប់ តាមគ្រោងការ "បង្កើនការគ្រប់គ្រងអប់រំ បង្ការ ទប់ស្កាត់យុវជនបំពានច្បាប់នៅលើភូមិសាស្រ្តខេត្តត្រាវិញ ដំណាក់ កាល២០១៦-២០២០" របស់គណៈកម្មាធិការប្រជាជនខេត្ត។ ម៉្លោះ​ហើយបានរួមចំណែកកាត់ បន្ថយស្ថានភាពធ្វើឲ្យខូចសន្តិសុខសណ្តាប់​ធ្នាប់នៅលើភូមិសាស្រ្ត ទន្ទឹមនឹងនោះ ដាស់ភ្ងោកស្មារតីរកឃើញថ្កោល​ទោស និងព័ទ្ធចាប់ឧក្រិដ្ឋជន។

បង​ថាច់តែវ អនុប្រធាននគរបាលឃុំង៉ូវឡាក ឲ្យដឹងបន្ថែម៖ "អាស្រ័យ ការសាមគ្គីសហការជិតស្និទ្ធរវាងនគរបាល គណៈបញ្ជាការយោធាឃុំ និងគណៈ ផ្នែក អង្គការមហាជន ម៉្លោះហើយស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលំនឹង" ៕

 

សើុងម៉ាល័យ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វត្តធំ