អប់រំ អប់រំ

07/11/2016 - 17:13

ភាពលេចធ្លោនៃវិស័យអប់រំ

ប៉ុន្មាន​ឆ្នាំ​កន្លង ខេត្ត​ត្រា​វិញតែង​អនុ​វត្ត​ល្អនូវ​គោល​ន​យោ​បាយ​របស់​បក្ស រដ្ឋ ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ក្នុង​នោះ​មាន​ការ​ងារ​អប់​រំ​និង​បណ្ដុះ​បណ្ដាល។

 សា​លា​ជន​ជាតិ​អន្តេ​វា​សិក​សម្រេច​បទ​ដ្ឋាន​ជាតិ​ដំ​បូង​បង្អស់​របស់​ស្រុក​ទីវ​កឹង​។

អា​គារ​សិក្សា​ត្រូវ​បាន​សាង​សង់​ឡើង​ឋិត​នៅ​ក្បែរ​មជ្ឈ​មណ្ឌល​ឃុំ ប្រ​កប​ដោយ​ប្រ​ណីត​ភាព និង​បំពាក់​ដោយ​ក្បូរ​ក្បាច់​រចនា​របស់​ជន​ជាតិ​ខ្មែរ នោះ​គឺ​សាលា​ចំ​ណេះទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​មធ្យម​សិក្សា​មូល​ដ្ឋាន-មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ស្រុក​ទីវ​កឹង ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​។ សា​លា​ត្រូវ​បាន​វិ​និ​យោគ​កសាង​សរុប​ថ​វិ​កា១​០០ពាន់​លាន​ដុង អា​ស្រ័យ​ដោយ​លោក​ប៊ូយ​ក្វាង​ហ្វី អ​តី​ត​ស​មា​ជិក​មជ្ឈិម​បក្ស អនុ​ប្រធា​ន​ប្រ​ចាំ​ការ​គណៈចង្អុល​ការ​តី​ណាម​បូ និង​លោក​ង្វៀន​ផុង​ក្វាង អតីត​អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​ចង្អុល​ការ​តី​ណាម​បូ ជំ​ហរ​ចលនា​ធ​នា​គារ​រដ្ឋ​និង​ធនា​គារ​ពា​ណិជ្ជ​កម្ម​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ រួម​វិភាគ​ទាន​៨០​ពាន់​លាន​ដុង ក្រៅ​ពី​នោះ គឺ​ជា​ថវិ​ការ​បស់​ខេត្ត​។ អា​គារ​សិក្សា​នេះ ត្រូវ​បាន​កសាង​ឡើង​លើផ្ទៃ​ដី​ជិ​ត​៣​ហិក​តា ដោយ​មាន​ផ្នែក​សំ​ណង់​ចំ​នួន​២២ រួម​មាន​អា​គារ​មុខ​ងារ ផែ​ន​បន្ទប់​រៀន​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​ ផែន​បន្ទប់​រៀន​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​មណ្ឌល​អន្តេ​វា​សិក​ដ្ឋាន​មណ្ឌល​អា គារ​ស្នាក់​នៅ​សម្រាប់​គ្រូ​បង្រៀន អា​ហារ​ដ្ឋាន​សម្រាប់​គ្រូ​បង្រៀន​ និង​សិស្ស អា​គារ​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​ជន​ជាតិ​។ល។ សំដៅ​ឆ្លើយ​តប​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព រៀន​សូត្រ​លត់​ដំ​បញ្ញា​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច ជា​ង​៥0០​នាក់​នៅស្រុក​ទីវ​កឹង កូវ​កែ និង​ឃុំមួ​យចំ​នួន​ចំ​ណុះស្រុក​ថ្កូវ។

​ចំ​ណាប់​អារ​ម្មណ៍របស់​ព្រះឧ​បជ្ឈាយ៍ ថាច់​សុខ​សាន្ត ប្រ​​ធាន​​គណៈ​អភិ​បាល​សមា​គម​ព្រះ​ពុទ្ធ​សា​ស​នា​វៀត​ណាម​ខេត្ត​ត្រា​វិញ​៖ "ការ​ងារ​អប់​រំ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក​អ​នុ​វត្ត​បាន​ល្អ បង្ក​លក្ខ​ណសម្បត្តិ​ងាយ​ស្រួល ដើម្បីកូ​ន​ចៅ​ខ្មែរ​បាន​ចូល​រៀន​។  នេះ​ជា​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទី​៨​ក្នុង​ខេត្ត និង​ជា​សា​លាជន​ជាតិ​អន្តេ​វា​សិក​ដំ​បូង​បង្អស់​នៅ​តំ​បន់​ជន​បទ​របស់​ខេត្ត​សម្រេច​បទ​ដ្ឋាន​ជាតិ​ក្រៅពី​នោះ​ខេត្ត ត្រា​វិញ​នៅ​មាន​សា​លា​មធ្យម​សិក្សា​បាលី​ខ្មែរ ដែល​ជា​សា​លា​មាន​លក្ខណៈ​ពិ​សេស គឺ​សម្រាប់​ព្រះ​សង្ឃ​បួស​រៀន​តាម​ផ្លូវ​ព្រះ​ពុទ្ធ​សា​សនា ហើយ​ឆ្នាំ​នេះ ជា​ឆ្នាំ​ទី​៣​ដែល​សា​លា​ដំ​ណើរ​ការ​សិក្សា​ដោយ​មាន​សម​ណ​សិស្ស​ជិត​១០០​ព្រះ​អង្គ។ នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិ​សេស​របស់​បក្ស រដ្ឋ ក្នុង​ការ​អប់​រំ​និង​បណ្ដុះ​បណ្ដា​លធន​ធាន​មនុស្ស​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​បាន​បន្ត​ការ​រៀន​សូត្រ លើក​កម្ពស់​ចំ​ណេះដឹ​ង រួម​ចំ​ណែក​កសាង​និង​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​"។

ឆ្នាំ​សិក្សា​២០១៦​-២០១៧ សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ទីវ​កឹង ជម្រើស​សិស្ស​ចូល​រៀន​បាន​ជាង​៣០០​នាក់ ក្នុង​​នោះ​ថ្នាក់​​​ទី​១០ បាន​ពីរ​ថ្នាក់ និង​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​៨​ថ្នាក់​ជា​ពិ​សេស​សិស្ស​ដែល​បាន​ជម្រើស​ចូល​សិក្សា​នៅ​សា​លា​នេះ នឹង​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​៩២​០​ពាន់​ដុង​/ខែ  ក្រៅ​ពី​នោះ ប្អូន​ៗ​នៅ​បាន​ទ​ទួល​របប​ជំ​នួយ​ផ្សេង​ៗ​ទៀត ដូច​ជា​សិក្ខូ​បករណ៍​បណ្ណ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិបាល​។​ល។ យុវ​តី​សិស្ស ថាច់​ធី​ហុង​អាញ់ ឲ្យ​ដឹង​ដោយ​ក្ដី​រំ​ភើប​ចិត្ត​៖ "ប្អូន​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​មែន​ទែន ខណៈ​ពេល​បាន​មក​រៀន​នៅ​សា​លា​ថ្មី​ដ៏​សម​រម្យ​យ៉ាង​នេះ មិន​ត្រឹម​តែមាន​ផា​សុខ​ភាព​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ប៉ុណ្ណោះ​ទេ ប្អូន​ថែម​ទាំង​បាន​លោក​គ្រូ​អ្នក​គ្រូ​បង្ហាត់​បង្រៀន​ដោយ​​អ​ស់​ពី​ចិត្ត​ពី​ថ្លើម​  ហេតុ​នោះ​ប្អូន​ខិត​ខំ​រៀន​ឲ្យ​បាន​ពូ​កែ ដើម្បី​​ក្លាយ​​មនុស្ស​មាន​ប្រ​យោជន៍​ដល់​សង្គម​"៕

 

អត្ថបទ, រូបថត: ពេជ្រសឿន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់សុខសាន្ត