19/04/2017 - 09:52

ភាពកុះករនៃភូមិស្រុក

បន្ទាប់ពីបានបង្កើតអស់ពេលពីរឆ្នាំមក ក្រុមសិល្បៈមហាជនខ្មែរនៅភូមិ ជ្រៃប្រាសាទ ឃុំដូងចូវ ស្រុកយ្វៀងហាយ (ខេត្តត្រាវិញ) មានសកម្ម ភាព សម្តែងសិល្បៈបម្រើតាមតម្រូវការកម្សាន្តរបស់មាមីងក្នុងនិង ក្រៅភូមិ។

 

សមាជិកនៃក្រុមសិល្បៈមហាជនខ្មែរនៅភូមិជ្រៃប្រាសាទ សុទ្ធតែជា កសិករ ប៉ុន្តែអាស្រ័យដោយចូលចិត្តសិល្បៈ សមាជិកម្នាក់ៗ តែងចូល រួមហាត់សមជាញឹកញាប់ ដើម្បីបម្រើជូនមាមីង។ ប្រធានក្រុមសើុខ្វែ ឲ្យ ដឹង៖ ឃើញក្នុងភូមិស្រុកមានអ្នកចូលចិត្តខាងសិល្បៈ ចេះប្រគំតន្រ្តីប្រ​ពៃណី ធ្លាប់សម្តែងតាមរោងការ  ថ្ងៃបុណ្យទានក្នុងវត្តអារាម ម៉្លោះហើយ​ខ្ញុំ​ក៏ជំហរបង្កើតក្រុមសិល្បៈនេះតែម្តង។

 

អាស្រ័យបងប្អូនភាគច្រើនជា កសិករ តែងរវល់គិតគូរជីវភាពគ្រួសារប្រចាំថ្ងៃ  ម៉្លោះហើយលើកដំបូង មានសមាជិកត្រឹមតែពីរបីនាក់ចូលរួមប៉ុណ្ណោះ។ បងប្អូនមកហ្វឹកហាត់ ពិសេសគឺពេលយប់។ ក្រោយពីបង្កើតបានពីរឆ្នាំ ក្រុមកាន់តែ មានការរីកចម្រើនឡើង សមាជិកក្នុងក្រុមសព្វថ្ងៃឡើងដល់ជាង២០ នាក់ ក្នុងនោះ មានសមាជិកនៅភូមិជិតខាងក៏បានមកចូលរួមផងដែរ។ ក្រុមសិល្បៈមហាជនខ្មែរនៅភូមិជ្រៃប្រាសាទ តែងទទួលបានការគំាទ្រ លើកទឹកចិត្ត ជម្រុញស្មារតីពីសំណាក់មាមីងក្នុងនិងក្រៅភូមិ។ បងសើុងខ្វែ ឲ្យដឹង​បន្ថែម៖ "ក្រុមសិល្បៈយើងខ្ញុំតែងទទួលបានការយកចិត្តទុកដាក់ជំនួយ​ពីវត្តអារាមមួយចំនួន ដើម្បីទិញសំលៀកបំពាក់និងឧបករណ៍ភ្លេង ។ល។​ ចំណែកការណែនាំហ្វឹកហាត់ដល់ក្រុម គឺបានបងស្រស់ បងកិញ ជាអ្នកជំនួយដល់បងប្អូនក្នុងក្រុម"។ដើម្បីជម្រុញស្មារតីឲ្យក្រុមសិល្បៈ ទស្សនិកជនមិនត្រឹមតែមកទស្សនា ប៉ុណ្ណោះទេ ថែមទាំងជំនួយសម្ភារៈទៀតផង។ ព្រះតេជព្រះគុណតាង៉ុក កោ ព្រះចៅអធិការវត្តដំបងពាក់ ពេលក្រុមទើបបង្កើតព្រះអង្គជំនួយ១០ លានដុង ព្រះតេជព្រះគុណមានថេរដីកា៖ "តាមអាត្មាវប្បធម៌សិល្បៈ មានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពសង្គម  ឆ្លងតាមរយៈឈុតសម្តែង បានរួមចំណែកនាំមកនូវការអប់រំ ជួយឲ្យមនុស្សយើងរស់នៅបានល្អប្រ ពៃ។ អាស្រ័យហេតុនោះ អាត្មាភាពតែងបវារណាពុទ្ធបរិស័ទជិតឆ្ងាយ ព្រួតដៃគ្នាឧបត្ថម្ភ ជម្រុញស្មារតី ទោះបីតិចក្តីច្រើនក្តី នេះជាទឹកចិត្តរួម គ្នាសាមគ្គីរក្សាសិល្បៈប្រពៃណី"។

លោកថាច់ត្វឹង លេខាសាខាបក្សនិងជាប្រធានភូមិជ្រៃប្រាសាទ ឲ្យដឹង៖ "ក្រុមសិល្បៈមហាជនខ្មែរភូមិជ្រៃប្រាសាទ ទទួលបានការឧបត្ថម្ភ គាំទ្រ តាំងពីសំលៀកបំពាក់ និងរនាំងវាំងននរបស់អ្នកចូលចិត្តវិស័យសិល្បៈ នៅក្នុងនិងក្រៅភូមិ។ ក្រុមត្រៀមជាស្រេចដើម្បីបម្រើជូនតម្រូវការ កម្សាន្តរបស់មាមីងក្នុងនិងក្រៅភូមិ។ សមាជិកក្រុមតែងសាមគ្គីស្រ ឡាញ់រាប់អានគ្នា ខិតខំហ្វឹកហាត់ ហើយជម្រើសឈុតល្អៗសម្រាប់ សម្តែងឲ្យបានសមស្របជាមួយនឹងជីវភាពមាមីង និងរក្សាលក្ខណៈវប្ប ធម៌សិល្បៈរបស់ជនជាតិខ្មែរ" ៕


សើុងម៉ាល័យ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកថាច់ត្វឹង