ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

29/11/2016 - 14:07

ពិធីជួបជុំឃោសនាប្រវត្តិតំបន់ដីណាមបូដល់ជនជាតិភាគតិច ព្រះសង្ឃ និងអ្នកមុខអ្នកការ

គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​នឹង​គណៈ​ចង្អុល​ការ​តី​ណាម​បូ រៀប​ចំ​ពិ​ធី​ជួប​ជុំ​ឃោស​នា​អំ​ពី​ប្រ​វត្តិ​តំ​បន់​ដី​ណាម​បូ។ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ រួម​មាន​លោក​ត្រឹង​ម៉ិញ​ថុង អ​នុ​ប្រ​ធាន គណៈ​ចង្អុល​ការ​តី​ណាម​បូ លោក​ផាម​វុាំង​ហេវ អនុ​លេ​ខា​អចិន្ត្រៃ​យ៍​នៃ គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹ​ង​ធើ បណ្ឌិត​អ្នក​ប្រ​​វត្តិ​​វិ​ទ្យា ង្វៀន​ខាក់​ធ្វឹង​និង​អ្នក​តំ​ណាង​ជាង​​៣០០​អង្គ​និង​រូប ដែល​ជា​កម្មា​ភិ​បាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ព្រះ​សង្ឃ អ្នក​មុខ​អ្នក​ការ​បណ្តា​សា​ស​នា ។

 ទិដ្ឋ​ភាព​ពិ​ធី​ជួប​ជុំ​ឃោស​នា​នៅ​ក្រុង​កឹង​ធើ​។

នៅ​ពិ​ធី​ជួប​ជុំ បណ្ឌិត​ង្វៀន​ខាក់​ធ្វឹង បាន​រ​បាយ​ការណ៍​ស​រុប​អំ​ពី​ប្រ​វត្តិ​ក​កើត និង​អភិ​វឌ្ឍ​នៃ​ទឹក​ដី​វៀត​ណាម​និ​យាយ​រួម និង​តំ​បន់​ដី​ណាម​បូ និ​យាយ​ដោយ​ឡែក​។ ឆ្លង​តាម​រយៈ​នោះ បាន​ញុាំង​ឲ្យ​កម្មា​ភិ​បាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ព្រះ​សង្ឃ អ្នក​មុខ​អ្នក​ការ បណ្តា​សា​សនា​បាន​លើក​កម្ពស់​ចំ​ណេះ​ដឹង​ខាង​ប្រវត្តិ​បន្ថែម ព្រម​ទាំង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ឯក​ភាព​គ្នា​អំ​ពី​ប្រ​វត្តិ​សាស្រ្ត​តំ​បន់​ដី​ណាម​បូ។​

នេះ​ជា​កិច្ច​ជួប​ជុំ​ជា​ប្រ​ចាំ​មួយ​រៀង​រាល់​ឆ្នាំ សំ​ដៅ​លើក​កម្ពស់​មន​សិ​ការ​ជូន​ជន​ជាតិ​ភាគ​តិច ព្រះ​សង្ឃ​អ្នក​មុខ​អ្នក​ការ​បណ្តា​សា​ស​នា អំ​ពី​ឧ​បាយ​កល​របស់​អា​នុភាព​អ​មិត្ត ដែល​ឆ្លៀត​យក​បញ្ហា​សាស​នា​ជន​ជាតិ ដើម្បី​បំ​បែក​បំ​បាក់​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​។ ឆ្លង​តាម​រយៈ​នោះ កាន់​តែ​បញ្ជាក់​ពី​ការ​ទទួល​បន្ទុក​នៃ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ព្រះ​សង្ឃ​និង​អ្នក​មុខ​អ្នក​ការ​បណ្តា​សាស​នា ក្នុង​ការ​ឃោស​នា​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​និង​ប្រ​វត្តិ​នៃ​តំ​បន់​ដី​ណាម​បូ ដល់​ជន​ជាតិ​ភាគ​តិច​ដែល​រស់​នៅ​ភូមិ​ភាគ​របស់​ខ្លួន​។ ផ្សព្វ​ផ្សាយ​ប្រ​វត្តិ​តំ​បន់​ដី​ណាម​បូ ដល់​អ្នក​មុខ​អ្នក​ការ​សា​ស​នា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ត្រាវិ​ញ ទើប​ស​ហ​ការ​ជា​មួយ​នឹង​គណៈ​ចង្អុល​ការ​តី​ណាម​បូ រៀប​ចំ​សន្និ​បាត​ផ្សព្វ​ផ្សាយ​ប្រ​វត្តិ​តំ​បន់​ដី​ណាម​បូ ​ដល់​កម្មា​ភិ​បាល​អ្នក​មុខ​អ្នក​ការ​សាស​នា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​របស់​ខេត្ត​ជាង​៣០០​អង្គ​និង​រូប។

អ្នក​តំណាងចូ​លរួ​មគ្រ​ប់​រូប បាន​ស្ដាប់​បណ្ឌិត អ្នក​ប្រ​វត្តិ​វិទ្យា ង្វៀន​ខាក់​ធ្វឹង​  ធ្វើ​រ​បាយ​ការណ៍​អំ​ពី​ខ្លឹម​សារ​សំ​ខាន់​ៗ នៃ​ប្រ​វត្តិ​តំ​បន់​ដី​ណាម​បូវៀ​ត​ណាម ទិស​ដៅ​ភារ​កិច្ច វិ​ធាន​ការណ៍​អភិ​វឌ្ឍ​សេដ្ឋកិ​ច្ច-សង្គម តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ដំ​ណាក់​កាល​២០១៦​-២១២០​។ ឆ្លង​តាម​រយៈ​នេះ ជួយ​ឲ្យ​កម្មា​ភិ​បាល​ជន​រួម​ជាតិ​ខ្មែរ អ្នក​មុខ​អ្នក​ការ​សាសនា​កាន់​តែមាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​ជាង​ទៀត     និង​ឯក​ភាព​បណ្ដា​បញ្ហា​ជាមូល​ដ្ឋាន​ ពាក់​ព័ន្ធ​ដល់​ប្រ​វត្តិ​តំ​បន់​ដី​ណាម​បូ​វៀត​ណាម​។

នេះ​គឺ​ជា​ការ​ប្រ​ជុំ​ជីវ​ភាព​ន​យោ​បាយ ស​តិ​អា​រម្មណ៍ សំ​ដៅលើ​ក​កម្ព​ស់​ចំ​ណេះ​ដឹង​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច សា​ស​នា អំ​ពី​ឧបាយ​កល​របស់​អា​នុ​ភាព​អ​មិត្ត ឆ្លៀត​យក​បញ្ហា​ជន​ជាតិ សា​ស​នា ដើម្បី​ពញ្ញាក់​​អា​រម្មណ៍ បំបែក​បំ​បាក់​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ  បង្ក​អ​សន្តិ​សុខ​សង្គម​។ ព្រម​ជា​មួយ​នោះ ​ កាន់​តែ​ឃើញ​ច្បាស់​ជាង​ទៀត ពី​លក្ខណៈ​សម​ភាព​ក្នុង​គោល​ន​យោ​បាយ​ជន​ជាតិ សាស​នា​របស់​បក្ស​និង​រដ្ឋ​ លើក​កម្ពស់​ស្មា​រតី​មោទ​ន​ភាព​ជាតិ​៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម -ថាញ់ភូ- សុផន-ពេជ្រសឿន

 

ចែករំលែកអត្ថបទ