វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

24/04/2017 - 16:14

វប្បធម៌ខ្មែរក្នុងសម័យសមាហរណកម្មនិងអភិវឌ្ឍ

ក្នុងដំណាក់កាលសមាហរណកម្ម និងអភិវឌ្ឍវប្បធម៌បណ្តាជនជាតិ ភាគតិចនិយាយរួម និងជនរួមជាតិខ្មែរណាមបូនិយាយដោយឡែក បានថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគក្នុងតំបន់យកចិត្តទុកដាក់ អភិវឌ្ឍ។

 ការបោះពុម្ពផ្សាយសៀវភៅកាសែតជាភាសាខ្មែររបស់ ក្រុងកឹងធើតែងបានជនរួមជាតិ និងព្រះសង្ឃខ្មែរស្វែងរក អាន។

ពិធីបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរណាមបូ ដូចជា ទិវាវប្បធម៌ កី ឡា និងទេសចរណ៍តំបន់ជនរួមជាតិខ្មែរណាមបូ ពិធីបុណ្យប្រជាប្រិយ ពិធីតាំងពិព័រណ៍វប្បធម៌ជនជាតិខ្មែរនៅក្រុងកឹងធើ ពិធីបុណ្យអកអំបុក (ប្រណាំងទូក-ង) ពិធីប្រណាំងគោនៅអាងយ៉ាង។ល។ បាននិងកំពុងរួម ចំណែកពង្រឹងនិងបង្កើនផែនមហាសាមគ្គីបណ្តាជនជាតិ។ មុននេះ ភាគច្រើនវត្តនានាមិនទាន់កសាងឈាបនដ្ឋាន ឬក៏កសាងបណ្តោះអាសន្ន មិនធានាអនាម័យបរិស្ថាន ម៉្លោះហើយតែងប៉ះពាល់ទៅលើជីវភាពនៃ មណ្ឌលតាំងទីលំនៅ។ មកទល់នឹងបច្ចុប្បន្នវត្តខ្មែរនានានៅតំបន់វាល រាបទន្លេគឺវឡុង បានកសាងឈាបនដ្ឋានរាប់រយខ្នងតាមបច្ចេកវិជ្ជាថ្មី ដោយថវិកាកសាងមួយខ្នងៗ រាប់រយលានដុងរហូតដល់ជាងមួយ ពាន់លានដុង មិនត្រឹមតែរួមចំណែកក្នុងការការពារបរិស្ថានប៉ុណ្ណោះទេ នៅទាំងឆ្លើយតបតាមតម្រូវការវប្បធម៌ផ្លូវចិត្ត អារ្យធម៌សមស្របជាមួយ នឹងទិសដៅអភិវឌ្ឍនៃសម័យកាល។ បច្ចុប្បន្ន នៅតំបន់តីណាមបូមាន សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិចំនួន៨ ពង្រីកបានតួនាទីល្អក្នុង ការណែនាំវត្តនានា និងព្រះសង្ឃប្រតិបត្តិច្បាប់របស់រដ្ឋនិងព្រះវិន័យ ក្នុងព្រះពុទ្ធសាសនា។ ការងារជួសជុលវត្តអារាមខ្មែរដែលមានសគុណ ចំពោះបដិវត្តន៍ និងវត្តដែលបានទទួលស្គាល់ជាកេរដំណែលតែងបាន ភូមិភាគនានាយកចិត្តទុកដាក់វិនិយោគទុនជំនួយ។ វិជ្ជាស្ថានពុទ្ធសាស នាទក្ខិណនិកាយខ្មែរនៅក្រុងកឹងធើ បានបង្កើតកាលពីឆ្នាំ២០០៦ និង សាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូនៅសុកត្រាំង ពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែមានសណ្តាប់ធ្នាប់ និងគុណភាពសិក្សាល្អប្រសើរ បង្កបាននូវក្តីទំនុកចិត្តក្នុងសហគមន៍ជនជាតិខ្មែរណាមបូ។

មកទល់សព្វថ្ងៃ ផលិតផលសារគមនាគមន៍ និងវប្បធម៌សម្រាប់ជនរួម ជាតិខ្មែរ ត្រូវបានបង្កើនទាំងបរិមាណភាពនិងគុណភាព។ ទូទាំងតំបន់ មានស្ថានីយ៍ទូរទស្សន៍ចំនួន៨ ដែលផ្សាយកម្មវិធីភាសាខ្មែរនិងស្ថានីយ វិទ្យុផ្សាយសម្លេងវៀតណាម មានស្ថាប័នប្រចាំការនៅតំបន់វាលរាប ទន្លេគឺវឡុង។ ប្រព័ន្ធកាសែតបោះពុម្ពផ្សាយកាសែតអេឡិចត្រូនិច ជា ភាសាខ្មែរនៅខេត្ត ក្រុងនានា មានដូច៖ កឹងធើ ត្រាវិញ សុកត្រាំង បាក លីវ និងកាម៉ាវមានការអភិវឌ្ឍន៍ ឆ្លើយតបតាមតម្រូវការអាននិងស្តាប់ របស់ជនរួមជាតិខ្មែរ។ រហូតមកដល់សព្វថ្ងៃ ការរៀនអក្សរខ្មែរបាន បញ្ចូលទៅក្នុងកម្មវិធីបង្ហាត់បង្រៀនរបស់សាលារដ្ឋ​ ចាប់តាំងពីថ្នាក់ បមសិក្សារហូតដល់ថ្នាក់ទី១២នៅតាមខេត្ត ក្រុងដែលមានជនរួមជាតិ ខ្មែររស់នៅកុះករនៅតំបន់វាលរាបទន្លេគឺវឡុង។ ឆ្នាំ២០១៣សកលវិទ្យា ល័យត្រាវិញក៏បានបង្កើតមហាវិទ្យាល័យភាសា-វប្បធម៌- វិចិត្រសិល្បៈខ្មែរ។  នេះជាមហាវិទ្យាល័យដំបូងបង្អស់និងមានតែមួយគាត់ក្នុងទូទាំង ប្រទេសដែលបណ្តុះបណ្តាលរៀបរយ នូវបណ្តាផ្នែកជំនាញដែលបាន ពោលខាងលើសម្រាប់កូនចៅខ្មែរ។ ឆ្លងតាមរយៈនោះ មិនត្រឹមតែលើក កម្ពស់ប្រជាបញ្ញាប៉ុណ្ណោះទេ នៅទាំងបំប៉នស្មារតីសាមគ្គីជនជាតិនិង សម្បជ្ជញ្ញៈនៃពលរដ្ឋវៀតណាមទៀតផង។

ដំណោះស្រាយដើម្បីវប្បធម៌ខ្មែរបន្តការអភិវឌ្ឍន៍ដោយចីរភាព គឺត្រូវ បង្កើនការងារសារគមនាគមន៍វប្បធម៌ជូនប្រជាជន សំដៅលើកកម្ពស់ ការភ្ញាក់រលឹកពីប្រវេណីវប្បធម៌ សហគមន៍ប្រយោជន៍លើកកម្ពស់ស្មារ តីការពារកេរដំណែល លុបបំបាត់ទម្លាប់ឱនថយ ដូចជាស្រាបៀរអូស បន្លាយច្រើនថ្ងៃ ក្នុងពិធីបុណ្យទាន។ ពង្រីកតួនាទីសកម្មនៃមធ្យោបាយ សារគមនាគមន៍មហាជន ដើម្បីប្រជាជនទទួលយកនូវព័ត៌មានដ៏មាន ប្រយោជន៍សម្រាប់បម្រើការអភិរក្ស និងពង្រីកកេរដំណែលវប្បធម៌។ ភូមិភាគនានាត្រូវខ្នះខ្នែងយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅ តាមមណ្ឌលភូមិសាស្រ្តលំបាកនានា បង្កលក្ខណសម្បត្តិដើម្បីប្រជាជន អ្នកមានប្រជាប្រិយភាព អ្នកមុខអ្នកការសាសនាបានរៀនសូត្រទម្រង់ សេដ្ឋកិច្ចឯកជននិងទម្រង់សេដ្ឋកិច្ចជឿនលឿនតាមភូមិស្រុក។ ឆ្លង តាមរយៈនោះ ផ្សព្វផ្សាយចលនាអភិវឌ្ឍសេដ្ឋកិច្ចដើម្បីកាត់បន្ថយជា បណ្តើរៗនូវភាពដែលមានគម្លាតខាងកម្រិតរស់នៅ និងបានទទួលនូវ ប្រយោជន៍វប្បធម៌រវាងតំបន់ និងតំបន់រវាងជនជាតិនិងជនជាតិ ផ្សារ ភ្ជាប់រវាងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងការអភិរក្ស និងអភិវឌ្ឍន៍វប្ប ធម៌បណ្តាជនជាតិ។

រដ្ឋគប្បីវិនិយោគថវិកាបន្ថែមសម្រាប់ការងារសិក្សាស្រាវជ្រាវ អភិរក្ស និងពង្រីកតម្លៃកេរដំណែលវប្បធម៌ក្នុងសហគមន៍។ ដើម្បីបង្កលក្ខណៈ អភិវឌ្ឍវប្បធម៌ទេសចរណ៍តាមភូមិស្រុកជនជាតិខ្មែរ ជួយឲ្យបណ្តាជន ជាតិដែលរួមរស់ជាមួយគ្នាក្នុងតំបន់កាន់តែស្និទ្ធស្នាលគ្នាជាងទៀត ។ ពង្រីកតួនាទីនៃវត្តអារាម ព្រះសង្ឃ និងអ្នកមានប្រជាប្រិយភាពតាមភូមិ ស្រុក ព្រមទាំងពុទ្ធបរិស័ទនៃពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ ទន្ទឹមនឹង នោះ គប្បីកសាងទំនាក់ទំនងភូមិផងរបងជាមួយជួយគ្នាទៅវិញទៅមក កសាងសេដ្ឋកិច្ចគ្រួសារ លើកស្ទួយជីវភាព បំពេញការងារតបស្នងសង គុណបានល្អ។ រក្សានិងរៀបចំពិធីបុណ្យទានប្រពៃណីត្រូវតាមទំនៀម ទម្លាប់របស់ជនជាតិផងនិងធានានូវអារ្យធម៌ រក្សាសន្តិសុខសណ្តាប់ ធ្នាប់នៅមណ្ឌលតាំងទីលំនៅផង៕

បរិញ្ញាជាន់ខ្ពស់ សើុងចិន្តា-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អភិរក្ស