អប់រំ អប់រំ

05/12/2016 - 16:50

ហ៊ីបហ្វា ព្រួតដៃគិតគូរវិស័យសិក្សាអប់រំ

ទ្រុង​ថាញ់ ជា​ឃុំដែលមាន​ជន​រួម​ជាតិ​ខ្មែររស់​នៅ​កុះ​ករ​របស់​ស្រុក​វុង​លីម (ខេត្ត​វិញ​ឡុង​) ដូច្នេះ តែង​បាន​ទទួល​ផល​ពី​គោល​ន​យោ​បាយ​វិនិ​យោគ​អា​ទិភាព​ដោយ​ឡែក​របស់​រដ្ឋ​។ ទន្ទឹម​នឹង​នោះ​ភូមិ​ភាគ​តែង​មាន ការ​ព្រួតដៃ​របស់​សង្គម គិត​គូរ​ដល់​ជីវ​ភាព​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​។ 

ការ​ជូន​អា​ហា​រូប​ករណ៍ និង​អំណោយ​ដល់​សិស្ស​នៅ​ឃុំ​ត្រុង​ថាញ់​។

បង​ស្រី​សុើង​ធី​ត្រាង នៅ​ភូមិ​ស្វឹង​មិញ ឲ្យ​ដឹង​៖ "អា​ស្រ័យ​ចៅ​ខ្ញុំ​រៀន​ពូ​កែ ទើប​ទទួល​បាន​អា​ហា​រូប​ករណ៍​និង​អំ​ណោយ​សប្បុរស​ធម៌​។ ដើម​ឆ្នាំ​សិក្សា​នេះ ស​មា​គម​ជម្រុញ​ការ​សិក្សា​ឃុំ ទើប​តែ​ជូន​សៀវ​ភៅ សម្លៀក​បំ​ពាក់ ម៉្លោះ​ហើយ​គ្រួ​សារ​មិន​បាច់​ខ្វល់​រក​ទិញ​ទៀត​ឡើយ ខ្ញុំ​ត្រេក​អរ​ណាស់​"។ តាម​ការ​រៀប​រាប់​របស់​បង​ស្រី​ត្រាង កាល​ពី​មុន​បង​ស្រី​មាន​ជំ​ងឺ​បាន​ជា​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​។ កូន​ៗ​ទៅ​ស៊ី​ឈ្នួល​ឆ្ងាយ​ពី​ផ្ទះ​ទុក​ចៅ​ៗ​ឲ្យ​នៅ​ផ្ទះ​ជា​មួយ​នឹង​បង​ស្រី​។ បង​ស្រី​ត្រាង ឲ្យ​ដឹង​បន្ថែម​៖ "ដំ​បូង​ខ្ញុំ​គិត​ថា​ចង់​ឲ្យ​ចៅ​ៗ​ឡើង​ទៅ​តាម​ឪ​ពុក​ម្តាយ​វា​ដែរ ប៉ុន្តែ​លោក​គ្រូ អ្នក​គ្រូ​នៅ​សា​លា​បឋម​សិក្សា​ទ្រុង​ថាញ់​១ មក​ដល់​ផ្ទះ​ចលនា​ ហើយ​និ​យាយ​ថា ចៅ​ៗ​របស់​ខ្ញុំ​រៀន​ពូ​កែ ប្រ​សិន​បើ​ទៅ​តាម​ឪ​ពុក​ម្តាយ​របស់​វា​អា​ស្រ័យ​ផ្លាស់​កន្លែង​រៀន​សូត្រ ក្រែង​វា​រៀន​មិន​បាន​ពូ​កែ ហើយ​មាន​យោ​បល់​ជា​មួយ​នឹង​ខ្ញុំ​ថា​ទុក​ចៅ​ៗ នៅ​ផ្ទះ​ជា​មួយ​នឹង​ខ្ញុំ​ទុក​លោក​គ្រូ​ អ្នក​គ្រូ​ទាក់​ទង​ជា​មួយ​នឹង​ស​មា​គម​ជម្រុញ​ការ​សិក្សា​ជូន​សិក្ខូប​ករណ៍​រៀន​សូត្រ និង​មិន​បាច់​បង់​ប្រាក់​សា​លា​ទៀត​ផង​"។ តាម​ប្រ​សាសន៍ លោក​ត្រឹង​ហ្វាង​ថាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ឲ្យ​ដឹង​ មាន​សិស្សា​នុ​សិស្ស​ជា​ជន​ជាតិ​ខ្មែររៀន​ពូ​កែ ប៉ុន្តែ​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក តែង​បាន​ស​មា​គម​ជម្រុញ​ការ​សិក្សា​ចលនា​សប្បុរស​ជន​ជំ​នួយ​អា​ហា​រូប​ករណ៍​ជួយ​ប្អូន​ៗ នឹង​នរ​ចិត្ត​រៀន​សូត្រ​។ រៀង​រាល់​ដើម​ឆ្នាំ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ឃុំ​តែង​សំ​ណូម​ពរ​សា​លា​នា​នា​ត្រូវ​តែ​សហ​ការ​ជា​មួយ​នឹង​សមា​គម​ជម្រុញ​ការ​សិក្សា​ឃុំ ត្រួត​ពិ​និត្យ  ស្វែង​យល់​ស្ថាន​ភាព​របស់​គ្រួ​សារ​ប្អូ​ន​ៗ ត្រូវ​ចុះ​ទៅ​ដល់​ផ្ទះ ចលនា​បាន​ទាន់​ពេល ជំ​នួយ​ប្អូន​ៗ​ដែល​មាន​ជីវ​ភាព​លំ​បាក​។ អា​ស្រ័យ​ហេតុ​នោះ លើ​ភូមិ​សាស្រ្ត​ឃុំ​ទ្រុង​ថាញ់​អត្រា​សិស្ស​បោះ​បង់​ការ​រៀន​សូត្រ​និ​យាយ​រួម និង​សិស្ស​ខ្មែរ​បោះ​បង់​ការ​រៀន​សូត្រ​និយា​យ​ដោយ​ឡែក​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ ឆ្នាំ​សិក្សា​កន្លង​ហើយ​មាន​ប្អូន​មួយ​ចំ​នួន បោះ​បង់​ការ​រៀន​សូត្រ អា​ស្រ័យ​ស្ថាន​ភាព​គ្រួ​សារ​​ជួប​ការ​លំ​បាក​ខ្លាំង​ពេក។ អ្នក​ស្រី​ង្វៀន​ធី​ខា ប្រ​ធាន​ការិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​វុង​លីម ឲ្យ​ដឹង​៖ "ទ្រុង​ថាញ់​ជា​ឃុំ​មួយ​ក្នុ​ងចំ​ណោម​ឃុំ​នា​នា​ដែល​មាន​ចលនា​សិក្សា​អប់​រំ​អភិ​វឌ្ឍប​ង្គួរ​។ គិត​មក​ដល់​ដំ​ណាក់​កាល​បច្ចុប្បន្ន សាលា​នា​នា​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ត្រូវ​បាន​កសាង​រឹ​ងមាំ ដើម្បី​ធា​នា​ការ​រៀន​សូត្រ​របស់​សិស្ស​។ ក្រៅ​ពី​នោះ  ស​មា​គម​ជម្រុញ​ការ​សិក្សា​ឃុំ​នៅ ទាំង​ចលនា​បាន​រាប់​រយ​លាន​ដុង ដើម្បី​ជំ​នួយ​សិស្ស​ដែល​មាន​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​វិល​មក​ចូល​រៀន​វិញ​។

តាម​ប្រ​សាសន៍​របស់​លោក​ថាញ់ ការ​ដែល​សប្បុ​រស​ជន​យក​ចិត្ត​ទុក​ដាក់​លើក​ទឹ​ក​ចិត្ត​មាន​ទាំ​ងអា​ហា​រូប​ករណ៍​និង​អំ​ណោយ​នោះ បាន​រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​សិស្ស ដែល​មាន​ស្ថាន​ភាព​លំ​បាក​របស់​ឃុំ​ទ្រុង ថាញ់​មាន​លក្ខណៈ​បន្ត​ការ​រៀន​សូត្រ​៕

ហាថាញ់-សុផល

 

ចែករំលែកអត្ថបទ