អប់រំ អប់រំ

20/12/2016 - 09:59

សិក្ខាសាលាវិទ្យាសាស្រ្ត " របៀបរៀបរៀងវចនានុក្រម ឧភយភាសា"

កាល​ពី​ថ្ងៃ​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦ សកល​វិ​ទ្យា​ល័យ​ត្រា​វិញ បាន​រៀប​ចំ​សិក្ខា​សា​លា​វិ​ទ្យា​សាស្រ្ត​"  អំ​ពីរ​បៀប​រៀប​រៀង​វចនា​នុក្រម​ឧភយ​ភា​សា "។ ចូល​រួម​អង្គ​សិក្ខា​សា​លា រួម​មាន​៖ សាស្រ្តា​ចារ្យ បណ្ឌិត​ង្វៀន​ថៀង ញ៉ឹង ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ ប្រធាន​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម លោក​ដុង​វុាំង​ឡឹម អនុ​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ តំ​ណាង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​។ ព្រម​ទាំង​តំ​ណាង​១៥០​អង្គ​និង​រូប ដែល​ជា​អ្នក​ជំ​នាញ​ការ អ្នក​វិ​ទ្យា​សាស្រ្ត​ ព្រះ​សង្ឃ ព្រម​ទាំង​កម្មា​ភិ​បាល គ្រូ​បង្រៀន​និង​និស្សិត​ស​ក​​ល​វិ​ទ្យា​ល័យ​ត្រា​វិញ​។

 សាស្រ្តា​ចារ្យ បណ្ឌិត​ង្វៀន​ថៀង​ញ៉ឹង ថ្លែង​យោ​បល់​​ក្នុង​អង្គ​សិក្ខា​សា​លា​។

សាស្រ្តា​ចារ្យ​រង បណ្ឌិតផាម​តៀក​ខាញ់ នា​យក​សកល​វិ​ទ្យា​ល័យ​ត្រា​វិញ បាន​ថ្លែង​យោ​បល់​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ដែល​បាន​គិត​គូរ​ដល់​ការ​ងារ​អប់​រំ​ជូន​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ ឆ្លង​តាម​រយៈ​នោះ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជម្រុញ​ឲ្យ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​នៅ​ភូមិ​ភាគ​អភិ​វឌ្ឍ​ទៀត​ផង​។ ស​កល​វិ​ទ្យា​ល័យ​ត្រាវិ​ញ បាន​ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តាល​ប្រ​គល់​ឲ្យ​អនុ​វត្ត​គម្រោង​រៀប​រៀង​កម្រង​វចនា​នុក្រ​មវៀត​-ខ្មែរ​, ខ្មែរ​-វៀត សំ​ដៅ​អភិ​រក្ស​ភា​សា​សាស្រ្ត និង​ពង្រីក​នូវ​អត្ត​សញ្ញា​ណវប្ប​ធម៌​ជន​ជាតិ​ក្នុង​តំ​បន់​។ សិក្ខា​សា​លា​នឹង​រួម​ចំ​ណែក​​បំ​ពេញ​បន្ថែម​នូវ​មូល​ដ្ឋាន​វិ​ទ្យា​សាស្រ្ត ដើម្បី​ញុាំង​ឲ្យ​គម្រោង​រៀប​រៀង​វចនា​នុ​ក្រម​ពេល​អនុវត្ត​ទៅ​មាន​ស​ភាព​រលូន​និង​មាន​របៀប​រៀប​រយ​ជាង​។ ទន្ទឹម​នឹង​នោះ នេះក៏​ជា​ឱកាស​ដើម្បី​អ្នក​វិ​ទ្យា​សាស្រ្ត​និង​កម្មា​​ភិ​បាល​រៀប​រៀង​វចនា​នុក្រម​បាន​ជួប​ជុំ​ទំ​នាក់​ទំ​នង​ដោះ​ដូរ​ចំ​ណេះ​ដឹង សំ​ដៅ​បង្ក​ឲ្យ​មាន​ការ​ទំ​នាក់​ទំ​នង​គ្នា​ជា​យូរ​អង្វែង ព្រម​ទាំង​លើក​កម្ពស់​​នូវ​គុណ​ភាព​រៀប​រៀង​កម្រង​វចនា​នុក្រ​មវៀត​-ខ្មែរ​,ខ្មែរ-វៀត​។

សិក្ខា​សា​លា​ទទួល​បាន​បទ​អន្ត​រាគមន៍ ជា​ច្រើន​ពី​សំ​ណាក់​អ្នក​វិ​ទ្យា​សាស្រ្ត​ផ្នែក​ភា​សា​សាស្រ្ត​ដូច​៖"​ បញ្ហា​ខាង​ទ្រឹស្តី​មួយ​ចំ​នួន​ស្តី​ពីវ​ចនា​នុក្រ​ម​សាស្រ្ត វចនា​នុក្រ​មឧភយ​ភា​សា" របស់​សាស្រ្តា​ចារ្យ​រង បណ្ឌិត ផាម​ហុង​វៀត​"បទ​ពិ​សោធន៍​មួយ​ចំ​នួន​ក្នុង​ការ​រៀប​រៀង​វចនា​នុ​ក្រម​ចាម​​-វៀត​,វៀត​-ចាម​"របស់​សាស្រ្តា​ចារ្យ​ បណ្ឌិត​បូយ​ខាញ់​ថេ" មូល​ដ្ឋាន​បង្កើត​ពាក្យ​ក្នុង​ការ​រៀប​រៀង​វចនា​នុក្រម​ពី​ភាសា​វៀត- ជន​ជាតិ​ភាគ​តិច​,ជន​ជាតិ​ភាគ​តិច​-វៀត របស់​សាស្រ្តា​ចារ្យ​រង បណ្ឌិត​តា​វុាំង​ថុង​ " ដំ​ណើរ​ស្វែង​រក​ពាក្យ​" របស់​ចៅ​មុ​នី​សុ​ខា " លក្ខណៈ​នៃ​ប្រ​ភេទ​ភា​សា​ទោល​" របស់​សាស្រ្តា​ចារ្យ​រង បណ្ឌិត​ហា​ក្វាង​ណាំង​។ល។

នៅ​ក្នុង​អង្គ​សិក្ខា​សា​លា​សាស្រ្តា​ចារ្យ បណ្ឌិត​ង្វៀន​ថៀង​ញ៉ឹង អ្នក​មាន​មតិ​ស្នើ​សូម​ឲ្យ​មាន​ការ​រៀប​រៀង​វចនា​នុក្រម​វៀត​-ខ្មែរ, ខ្មែរ-វៀត​សម្តែង​នូវ​ក្តី​រីក​រាយ ពេល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តាល​ថ្នាក់​ដឹក​នាំ​ខេត្ត​ត្រា​វិញ​របស់​អ្នក​វិ​ទ្យា​សាស្រ្ត អ្នក​ជំ​នាញ​ការ​គ្រូ​បង្រៀន​ក្នុង​និង​ក្រៅ​សកល​វិ​ទ្យា​ល័យ​ត្រា​វិញ និង​កម្មា​ភិ​បាល​រៀប​រៀង​ផ្ទាល់​នូវ​កម្រង​វចនា​នុក្រ​មវៀត​-ខ្មែ​រ​,ខ្មែរ-វៀត​។ សាស្រ្តាចារ្យ​សង្ឃឹម​ថា គម្រោង​រៀប​រៀង​វចនា​នុក្រម​នេះ នឹង​បាន​អនុ​វត្ត​ប្រ​កប​ដោយ​វិ​ទ្យា​សាស្រ្ត និង​មាន​តម្លៃ​យ៉ាង​ពិត​ប្រាក​ដក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ ក៏​ដូច​ជា​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​ភា សា​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្មែរ​នៅ​ណាម​បូ៕

ម៉ាល័យ-សុផន

ចែករំលែកអត្ថបទ