សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

17/05/2016 - 09:02

ឧបត្ថម្ភជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ

រយៈ​ពេល​កន្លង ខេត្ត​កៀង​យ៉ាង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ ឧ​បត្ថម្ភ​របស់​រដ្ឋ​ជា​ច្រើន​។ ប្រ​ការ​នេះ បាន​ជួយ​ឲ្យ​ជន​រួម​​​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​លំ​នឹង​ជីវ​ភាព ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ 

 នា​រី​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​នៅ​ភូមិ​វិញ​ឡើយ ឃុំ​វិញ​ថាញ់ ស្រុក​យុង រៀង​បាន​រៀន​របរ​បិត​ចង្កឹះ​

បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។​

តាម​គណៈ​ជន​ជាតិ​ខេត្ត​កៀង​យ៉ាង ខេត្ត​បាន​ឧបត្ថម្ភ​ផ្ទះ​នៅ​ចំ​នួន២៨០​/៥២៣​គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​ស​រុប​ជាង​៩,២​ពាន់​លាន​ដុង; ឧបត្ថម្ភ​បុល​ទុន បង្ក​ការ​ងារ​ធ្វើ​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​ចំ​នួន​៣៥១/​១.៩ ២០​គ្រួ​សារ​;  ឧបត្ថម្ភ​បុល​ទុន​លោះ​ដី​ផលិត​កម្ម​បាន​ចំ​នួន​៦៣/​២៩៧​គ្រួ​សារ​។ ឆ្លង​តាម​រយៈ​នោះ ជំ​ហាន​ដំ​បូង​ដោះ​ស្រាយ​បាន​ស្ថាន​ភាព​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ដែល​ជា​មុខ​សញ្ញា​នៃ​គោល​ន​យោ​បាយ ខ្វះ​ដី​សង់​ផ្ទះ រស់​នៅ​សុខ ទើប​នឹង​រក​ទទួល​ទាន​សុខ កៀក​ជិត​នឹង​ប្រ​ភព​ទុន​កម្ចី​អនុ​គ្រោះ មាន​ដើម​ទុន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​លោះ​ដី​ផលិត​កម្ម​ដែល​បញ្ចាំ​ឬ​ក៏​ទិញ​ដី​ឡើង​វិញ កែ​លម្អ​ជីវ​ភាព​។ ខេត្ត​បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​អនុ​គ្រោះ ឧបត្ថម្ភ​ចំ​ពោះ​គ្រួ​សារ​ដែល​នៅ​សេស​សល់​ត្រូវ​ដោះ​ស្រាយ​ការ​លំ​បាក ឈាន​ឡើង​នូវ​ជីវ​ភាព​។

កៀង​យ៉ាង​គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំ​ណោម​ខេត្ត ក្រុង​ទាំង​៣ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​ប្រ​ជា​ជន​ជិត​៥១.​០០០​គ្រួសារ និង​មាន​មនុស្ស​ជាង​២១៧.០០០​នាក់ ស្រូប​អត្រា​១២,៥​% នៃ​ចំ​នួន​ប្រ​ជា​ជន​រួម​ទូ​ទាំង​ខេត្ត​។ ជន​រួម​ជាតិ​ខ្មែរ​ប្រ​កប​របរ​ក​សិ​កម្ម​ជា​សំ​ខាន់​អ្នក​ស្រុក​ភាគ​ច្រើន​រស់​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​តំ​បន់​ព្រំ​ដែន​។ លក្ខណៈ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​តំ​បន់​ជន​រួម​ជាតិ​នៅ​ទាប ជីវ​ភាព​ប្រ​ជា​ជន​មួយ​ចំ​នួន​នៅ​ជួប​ការ​លំ​បាក អត្រា​គ្រួ​សារ​ក្រី​ក្រ និង​ជិត​ក្រ​នៅ​ជាង​១៥% ចំ​នួន​នេះ​ឃើញ​ថា​នៅ​ខ្ពស់​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​សហ​គមន៍​។ ឆ្នាំ​កន្លង ខេត្ត​កៀង​យ៉ាង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​លើក​ស្ទួយ​ជីវ​ភាព​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ជូន​ជន​រួម​ជាតិ មាន​ដូច​៖ ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ដី​ផលិត​កម្ម ណែ​នាំ​ហ្វឹក​ហាត់ ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត បច្ចេក​ទេស​ក្នុង​ការ​ផ​លិត​ក​សិ​កម្ម​ឲ្យ​បុល​ទុន​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច គ្រួ​សារ​ជា​ដើម​។ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​ស្ទួយ​គ្រួ​សារ​ក្រី​ក្រ​និង​ជិត​ក្រ​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​។  ទន្ទឹម​នឹង​នោះ ខេត្ត​បាន​បែង​ចែក​ទុន​ដល់​ភូមិ​ភាគ​នា​នា ឧបត្ថម្ភ​ប្រ​ជា​ជន​ជាង​៩.៦០០​នាក់​ដោយ​ផ្ទាល់ ស្ថិត​ក្នុង​ក្រប​ខណ្ឌ័​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​២.៨៣២ នៅ​តាម​ឃុំ​នា​នា​ស្ថិត​ក្នុង​តំ​បន់​លំ​បាក ដោះ​ស្រាយ​ដី​សង់​ផ្ទះ ជូន​ប្រ​ជា​ជន​៥៣២​គ្រួសា​រ គិត​ជា​ទឹក​ប្រាក់​ជាង​១៧,​២ពាន់លាន​ដុង​;  ឲ្យ​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ លំ​បាក​ពិ​សេស​ជិត​២០០​គ្រួ​សារ បុល​ទុន​អនុ​គ្រោះ​ជាង​១,៤​ពាន់​លាន​ដុង​ដើម្បី​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​។ ក្នុង​ឱ​កាស​បុណ្យ​ទាន​តេត​ង្វៀន​ដាង បុណ្យចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​ភូមិ​ភាគ​នា​នា ក្នុង​ខេត្ត​ឧបត្ថម្ភ​ប្រាក់​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ ​និង​ជូន​អំ​ណោយដល់​គ្រួ​សារ​ក្រី​ក្រ​ទ​ទួល​ឆ្នាំ​ថ្មី​ដោយ​ភាព​កក់​ក្តៅ និង​សប្បាយ​រីក​រាយ​​។ ជា​រៀង​រាល់​ឆ្នាំ ឧបត្ថម្ភ​គ្រូ​បង្រៀន​ក្រៅ​ក្រប​ខ័ណ្ឌ ព្រះ​សង្ឃ អា​ចារ្យ ដែល​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ខ្មែរ​ក្នុង​រដូវ​វិស្ស​ម​កាល​។ ផ្គត់​ផ្គង់​សៀវ​ភៅ កា​សែត​ដល់​ស្រុក ឃុំ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​តំ​បន់​ជន​ជាតិ​ភាគ​តិច​តំ​បន់​លំ​បាក​ពិ​សេស ព្រំ​ដែន​និង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​រួម​ចំ​ណែក​ផ្តល់​ព័ត៌​មាន លើក​កម្ពស់​តម្រិះ​វិជ្ជា​ការ​យល់​ដឹង​ខាង​ន​យោ​បាយ​សេដ្ឋ​កិច្ច សង្គម​កិច្ច​ជូន​ជន​ជាតិ​ភាគ​តិច​៕

លេស៊ាង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​កៀង​យ៉ាង