អប់រំ អប់រំ

27/12/2016 - 10:39

លើកកម្ពស់គុណភាពអប់រំនៅកើ-ដ

លោក​​ត្រឹង​ង៉ុក​ង៉ី ប្រ​ធាន​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ​-ដ ក្រុង​កឹ​ង​ធើ ឲ្យ​ដឹង​ដោយ​ក្តី​រី​ក​រាយ​៖  "បច្ចុប្បន្ន ទូ​ទាំង​ផ្នែក​អប់​រំ​មាន​គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​ជីវៈ​សម្រេច​បទ​ដ្ឋាន​១០០​%; ហើយ​មាន​គ្រូ​បង្រៀន​ថ្នាក់​មតេ្តយ្យ​៥៥​,៧៦​% និង​គ្រូ​បង្រៀន​បឋម​សិក្សា​៩០,២​% សម្រេច​លើស​កម្រិត​បទ​ដ្ឋាន។ នេះ​គឺ​ជា​គ្រឹះ​ធារ​ដើម្បី​ធ្វើ​ឲ្យ​គុណ​ភាព​អប់​រំ​នៅ​ស្រុក​កើ​-ដ មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​កន្លង​"។ 

 សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ទី​ប្រ​ជុំ​ជន​កើ-ដ សម្រេច​បទ​ដ្ឋាន​ជាតិ​។  

តាម​ប្រ​សាសន៍ លោក​ត្រឹង​ង៉ុក​ង៉ី ក្រៅ​ពី​ការ​បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​គ្រូ បង្រៀន​ចូ​ល​រួម​ថ្នាក់​ហ្វឹក​ហាត់​វិ​ក្រឹត​ការ បង្កើន​កម្រិត​ផ្នែក​អប់​រំ​ស្រុក បាន​រៀប​ចំ​ឲ្យ​គ្រូ​បង្រៀន​ចូល​រួម​ហ្វឹក​ហាត់​មុខ​ជំ​នាញ​ជា​រឿយ​ៗ។ ពី​ព្រោះ​កម្មា​ភិ​បាល​គ្រូ​បង្រៀន មាន​ចំ​នួន​ច្រើន​និង​ភូមិ​សាស្រ្ត​ធំ​ទូ​លាយ ម្ល៉ោះ​ហើយ​ផ្នែក​អប់​រំ បាន​ចាត់​កម្មា​ភិ​បាល​មាន​កម្រិត​មុខ​ជំ​នាញ​ពូ​កែ ចូល​រួម​ហ្វឹក​ហាត់​នៅ​ឯ​ក្រុង​។ បន្ទាប់​មក​ផ្នែក​អប់​រំ​នឹង​រៀប​ចំ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​មុខ​ជំ​នាញ ដើម្បី​កម្មា​ភិ​បាល​ស្នូល​ទាំង​នេះ ផ្សព្វ​ផ្សាយ​ជូន​មណ្ឌល​សា​លា​នី​មួយ​ៗ​។ នៅ​ពេល​ផ្សព្វ​ផ្សាយ​ម្តង​ៗ កម្មា​ភិ​បាល​នឹង​រៀប​ចំ​ការ​អនុវត្តន៍​ជាក់​ស្តែង​តាម​ទិស​ដៅ​កាន់​ដៃ​បង្ហាញ​កិច្ច​ការ ។ នេះ គឺ​ជា​ស​កម្ម​ភាព​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ពី​ព្រោះ​កាត់​បន្ថយ​ការ​ចំ​ណាយ​ពេល​វេ​លា​របស់​គ្រូ​បង្រៀន​នៅ​ពេល​ធ្វើ​ដំ​ណើរ​ទៅ​ហ្វឹក​ហាត់​ឆ្ងាយ រួច​គ្រូ​បង្រៀន​ងាយ​នឹង​យក​តម្រាប់​តាម​ពីព្រោះ​អនុ​វត្ត​ដោយ​ភាព​ជាក់​ស្តែង​ផង​។ នៅ​ពេល​ផ្សព្វ​ផ្សាយ​មុខ​ជំ​នាញ​គ្រូ​បង្រៀន​អាច​នឹង​ពិ​ភា​ក្សា​ចំៗ​ អំ​​ពី​គុណ​សម្បត្តិ​និង​វិ​បត្តិ​នៃ​វិ​ធី​សាស្រ្ត​បង្រៀន​ថ្មី​ហើយ​រួម​គ្នា​ដោះ​ដូរ ដើម្បី​រក​ដំ​ណោះ​ស្រាយ​លើក​កម្ពស់​គុណ​ភាព​មុខ​វិញ្ញា​សា​នី​មួយ​ៗ​។ អ្នក​គ្រូ​ហ្វិញ​ធី​លឿង គ្រូ​បង្រៀន​សា​លា​បឋម​សិក្សា​ទី​ប្រ​ជុំ​ជន​កើ​-ដ​២ ឲ្យ​ដឹង​៖ "អា​ស្រ័យ​ដោយ​ថ្នាក់​ហ្វឹក​ហាត់​មុខ​ជំ​នាញ បាន​ជា​យើង​ខ្ញុំ​អាច​នឹង​ដោះ​ដូរ​ពីរ​បៀប​បង្រៀន​ថ្នាក់​ទី​១ សិស្ស​ជន​ជាតិ​ខ្មែរ​អាច​នឹង​ក្រេប​យក​មេ​រៀន​បាន​ឆាប់​រហ័ស ពី​ព្រោះ​សា​លា​រៀន​របស់​យើង​ខ្ញុំ​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ច្រើន​។ ម្យ៉ាង​ទៀត នាង​ខ្ញុំ​ក៏​ជា​ជន​ជាតិ​ខ្មែរ ម្ល៉ោះ​ហើយ​តែ​ង​ខ្វល់​ខ្វាយ​ពី​បញ្ហា​នេះ នៅ​ពេល​បាន​មិត្ត​រួម​អា​ជីព​នៅ​ឃុំ​​ធើយ​ស្វឹង ចែក​រំ​លែក​វិ​ធី​សាស្រ្ត​បង្រៀន នាង​ខ្ញុំនឹ​ង​អនុ​វត្ត​ភ្លាម ហើយ​មាន​ប្រ​សិទ្ធ​ភាព​ល្អ​ណាស់​"។

ដោយ​ភូមិ​សាស្រ្ត​ធំ​ទូ​លាយ  មាន​ទី​តាំង​សា​លា​រៀន​ច្រើន​ជា​ឧត្ត​ម​ភាព​មួយ​របស់​ស្រុក​កើ​-ដ នៅ​ពេល​ចលនា​សិស្ស​ចូល​រៀន​។ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ ចំ​នួន​សិស្ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​តិច​ទៅ​ៗ ហេដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍​បាន​រីក​ចម្រើន​ ម្ល៉ោះ​ហើយ​អា​ណាព្យា​បាល​សិស្ស​មាន​និន្នា​ការ​ឲ្យ​កូន​ទៅ​រៀន​នៅ​តាម​សាលា​មជ្ឈ​មណ្ឌល​ស្រុក​។ អ្នក​គ្រូ ត្រឹង​មិញ​ធឺ នា​យិ​កា​សា​លា​មត្តេយ្យ​ទី​ប្រ​ជុំ​ជន​កើ​-ដ ឲ្យ​ដឹង​៖ "យើង​ខ្ញុំ​យល់​ច្បាស់​ពី​ចិត្ត​គំ​និត​របស់​អា​ណា​ព្យា​បាល​សិស្ស ដូច្នេះ​នៅ​តាម​ទី​តាំង​សា​លា​តូច​ៗ យើង​ខ្ញុំ​បាន​ស្នើ​កា​រិ​យា​ល័យ​អប់រំ​ស្រុក ក​សាង​សា​លា​រៀន​ឲ្យ​បាន​រឹង​មាំ ដើម្បី​កាត់​បន្ថយ​សម្ពាធ​ទៅ​លើ​សា​លា​ដ​ទៃ​។ ទន្ទឹម​នឹង​នោះ ចាត់​គ្រូ​បង្រៀន​ដែល​មាន​មុខ​ជំ​នាញ​ពូ​កែ​ទ​ទួល​បន្ទុក​ថ្នាក់​ទាំង​នេះ។ តួយ៉ាង​ដូច​ទី​តាំង​សា​លា​ថើយ​ហ្វា​B ភូមិ​ដែល​មាន​សិស្ស​ខ្មែរ​ច្រើន​កុះ​ករ សា​លា​បាន​ចាត់​គ្រូប​ង្រៀន​ពូកែ​ជា​ជន​ជាតិ​ខ្មែរ​​ចុះមក​បង្រៀន​នៅ​ទី​នេះ។ អាស្រ័យ​ហេតុ​នោះ  គុណ​ភាព​រួម​ទូ​ទាំង​សាលា​សម្រេច​តាម​សំ​ណូម​ពរ​បាន​ដាក់​ចេញ​រួច​សម្រេច​ភារ​កិច្ច​ជា​សា​លា​មត្តេយ្យ​ស្នូល​របស់​ស្រុក​កើ-ដ​ផង​ដែរ​"៕

 

ហាថាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកត្រឹងង៉ុកង៉ី