វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

23/05/2017 - 09:10

វត្តដំបងពាក់បង្កើតវង់ភ្លេងពិណពាទ្យនារី

ភូមិភាគជាច្រើនបាននិងកំពុងព្រួតដៃរួមកម្លាំងអភិរក្ស និងពង្រីក សិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ ក្នុងនោះមានភ្លេងពិណពាទ្យ។ នៅ វត្តដំបងពាក់ ឃុំដូងចូវ ស្រុកហ្វៀងហាយ ខេត្តត្រាវិញ បានបង្កើតវង់ ភ្លេងពិណពាទ្យដោយមានអ្នកភ្លេងសុទ្ធតែជានារី។ 

 

 ក្រុមភ្លេងពិណពាទ្យវត្តដំបងពាក់។

ប្រាំមួយឆ្នាំមុន ព្រះតេជព្រះគុណតាង៉ុកកោ ព្រះចៅអធិការវត្តដំបង​ ពាក់មួយអន្លើដោយពុទ្ធបរិស័ទ បង្កើតវង់ភ្លេងពិណពាទ្យនារីបាន២វង់ (ក្នុងមួយវង់មាន៦នាក់)។ អ្នកភ្លេងមានអាយុពី១៥ឆ្នាំដល់២២ ឆ្នាំថវិកាទិញឧបករណ៍ភ្លេងសរុបជិត២០០លានដុង។ ព្រះតេជព្រះគុណតាង៉ុកកោ មានព្រះថេរដីកា៖ "បង្កើតវង់ភ្លេងនារី ដើម្បីរួមគ្នាអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ"។ ដំបូងការប្រមូលផ្ដុំក្រុមនារី ចូលវង់ភ្លេងពិណពាទ្យជួបការលំបាកច្រើន អាស្រ័យមានមតិផ្ទុយគ្នា ពីព្រោះតាំងពីដើមមក ការប្រគំភ្លេងរបស់ជនរួមជាតិខ្មែរសុទ្ធតែជាបុរស ។  ការផ្ដួចផ្ដើមនេះ  សន្សឹមៗត្រូវបានមាមីងគាំទ្រទាក់ទាញបាននារីក្នុងភូមិ និងភូមិជិតខាងមកចូលរួម។ ប្អូនថាច់ធីង្វៀត ជាសមាជិកម្នាក់ក្នុងវង់ ភ្លេងពិណពាទ្យវត្តដំបងពាក់ ឲ្យដឹង៖ "ប្អូនមានសេចក្ដីត្រេកអរណាស់ ពេលបានចូលរួមប្រគំភ្លេងពិណពាទ្យ ប្អូនសម្រេចចិត្តខិតខំហាត់ពត់ ដើម្បីចេះប្រគំឧបករណ៍ភ្លេងផ្សេងៗទៀត ដើម្បីរួមចំណែកអភិរក្សវប្ប ធម៌សិល្បៈប្រពៃណីខ្មែរ"

ឧបករណ៍ភ្លេងពិណពាទ្យមានដូច រនាតឯក រនាតធុង ស្គរ សម្ភោរ ស្គរធំ គងវង់តូច គងវង់ធំ ស្រឡៃ។ ព្រមជាមួយនោះ មានឧបករណ៍ ភ្លេងប្រពៃ​ណី​ ដូចជាទ្រតាខេ ឃឹមជាដើម។ បើចង់លេងឲ្យបានល្អនូវ ឧបករណ៍ ភ្លេងណាមួយទាមទារត្រូវមានទេពកោសល្យនិងស្រឡាញ់ ពេញចិត្តទើបលេងបានពីរោះរណ្ដំ។ ព្រោះហេតុនោះ  ក្រៅពីបង្ក លក្ខណៈបង្កើតវង់ភ្លេងពិណពាទ្យ ព្រះតេជព្រះគុណតាង៉ុកកោ បាន យកអស់ពីព្រះទ័យស្វែងរកគ្រូនៅខេត្តនានា មកវត្តបង្ហាត់បង្រៀន ទៀតផង។ តាំងពីបង្កើតមកទល់ពេលនេះ វង់ភ្លេងពិណពាទ្យនារីវត្តដំ បងពាក់បានចេញទៅប្រគំកំដរក្នុងឱកាសបុណ្យទានផ្សេងៗ ក្នុងនិង ក្រៅភូមិអស់ជាច្រើនលើកនិងតែងបានមាមីងស្ងើចសរសើរជានិច្ច។

លោកហ្វិញសួង នៅភូមិបាកោយ ឃុំដូងចូវ ជាឪពុកប្អូនស្រីរត្នឲ្យដឹង ដោយក្ដីរីករាយ៖ "បក្សនិងរដ្ឋតែងយកចិត្តទុកដាក់និងលើកទឹកចិត្តជន រួមជាតិខ្មែរ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ហេតុនោះ ទោះបីជាប្រុសឬស្រី ក៏អាចព្រួតដៃគ្នាអភិរក្សនិងពង្រីកសិល្បៈប្រពៃណី ជាតិបានដូចគ្នា"

សឺនម៉ាល័យ-វិមាន

 

ចែករំលែកអត្ថបទ