អប់រំ អប់រំ

23/01/2017 - 16:22

វិញឡុងសម្រេចបទដ្ឋានឧត្តានកម្មអប់រំមតេ្តយ្យសម្រាប់កុមារអាយុ៥ ឆ្នាំ

តាម​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​វិញ​ឡុង សម្រេច​បទ​ដ្ឋាន ឧត្តាន​កម្ម​អប់​រំ​មតេ្តយ្យ​សម្រាប់​កុ​មារ​អា​យុ​៥​ឆ្នាំ​។ ជាក់​ស្តែង​គឺ​ខេត្ត​មាន​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​១០៧​/១០៩ និង​ស្រុក​ក្រុង​៨/៨​សម្រេច​បទ​ដ្ឋាន ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​​សម្រាប់​កុ​មារ​អា​យុ​៥​ឆ្នាំ​តាម​ការ​កំ​ណត់​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​។ 

 សា​លា​មត្តេយ្យ​ហ្វា​ម៉ី ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​សម្រេច​ បទ​ដ្ឋាន​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​។  

លោក​ង្វៀន​បា​មិញ ប្រ​ធាន​នា​យក​ដ្ឋាន​អប់​រំ​មត្តេយ្យ (ក្រ​សួង​អប់​រំនិ​ង​បណ្តុះ​បណ្តាល​) ឲ្យ​តម្លៃ៖​ ខេត្ត​វិញ​ឡុង អនុ​វ​ត្ត​បាន​ល្អនូវ​ការ​ងារ​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សម្រាប់​កុ​មារ​អា​យុ៥​ឆ្នាំ សម្រេច​តាម​ការ​កំ​ណត់​ដើម្បី​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​អប់​រំ​មត្តេយ្យ​សម្រាប់​កុ​មារ​អា​យុ​៥ ឆ្នាំ​នៅ​ខែ​សី​ហា​ ឆ្នាំ​២០១៦។ រយៈ​កាល​កន្លង គណៈ​ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត មាន​គោល​ការណ៍ ផែន​ការ​ច្បាស់​លាស់ និង​ជាក់​ស្តែង ដើម្បី​អ​នុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព នូវ​ការ​ងារ​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សម្រាប់​កុ​មារ​អា​យុ៥​ឆ្នាំ។ ឆ្លង​តាម​រយៈ​នោះ​ជា​ជំ​ហាន​ៗ ពង្រីក​ទាំង​ទ្រង់​ទ្រាយ​និង​គុណ​ភាព​នូវ​អគារ​សិក្សា គ្រឿង​បរិក្ខារ​បង្ហាត់​បង្រៀន​និង​របស់​ក្មេង​លេង​កម្សាន្ត​។ល។ ពិ​សេស​ខេត្ត​មាន​គោល​ការណ៍​រៀប​ចំ​ អ្នក​ថែ​ទាំ​បន្ថែម ដើម្បីជួ​យសម្រាល​កិច្ច​ការ​ដល់​គ្រូ​បង្រៀន​មត្តេយ្យ​។

នៅ​ពេល​ខាង​មុខ គណៈ​ចង្អុល​ការ​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សម្រាប់​កុ​មារ​អា​យុ​ឆ្នាំ ខេត្ត​វិញ​ឡុង នឹង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​កសាង​គម្រោង​ប្រ​ព័ន្ធ​សា​លា ថ្នាក់​រៀន​ដើម្បី​កាត់​បន្ថយ​សា​លា​រាយ​រង ក្នុង​នោះ ត្រូវ​មាន​ដំ​ណោះ​ស្រាយ​ពង្រីក​ផ្ទៃ​ដី​សង់​សា​លា​មត្តេយ្យ តាម​ខ្នាត​របស់​ក្រ​សួង​សំ​ណង់​។ល។ ខេត្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បំ​ប៉ន​ជា​ប្រ​ចាំ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដើម្បី​បង្កើន​កម្រិត​វិជ្ជា​ជីវៈ​ជូន​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​គ្រង និង​គ្រូ​បង្រៀន​នៅ​មូលដ្ឋាន​អប់​រំ​មត្តេយ្យ​មាន​លក្ខ​ឋាន​របប​គ្រប់​គ្រង ក៏ដូច​ជា​ការ​ផ្តល់​ប្រ​យោជន៍​សម​ហេតុ​សម​ផល​ចំ​ពោះ​កង​ជួរ​អ្នក​ថែ​ទាំ​កុ​មារ​នៅ​តាម​មូល​ដ្ឋាន​មត្តេយ្យ បន្ត​ការ​អនុ​វត្ត​ន៍​បាន​ល្អ​នូវ​ការ​ងារ​សង្គ​មូ​ប​នី​យកម្ម​អប់​រំ លើក​ទឹក​ចិត្ត​និង​ឧបត្ថម្ភ​ប្រ​ព័ន្ធ​អប់​រំ​មត្តេ​យ្យឯក​ជន។

រយៈ​កាល​៥​ឆ្នាំ​កន្លង ខេត្ត​វិញ​ឡុង​វិ​និ​យោគ​ទុន​ជាង​៤២៧​ពាន់​លាន​ដុង ដើម្បី​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អ​គា​សិក្សា​និង​បំ​ប៉ន​កង​ជួរ​គ្រូ​បង្រៀន​។ មក​ទល់​នឹង​ពេល​នេះ ទូ​ទាំង​ខេត្ត​មាន​អ​គារ​សិក្សា​៥០០​បន្ទប់​សម្រាប់​ថ្នាក់​មត្តេយ្យ អា​យុ​៥​ឆ្នាំ ត្រូវ​បាន​សាង​សង់​រឹង​មាំ​ឬ​ពាក់​កណ្តាល​រឹង​មាំ សុ​វត្ថិ​ភាព​ធា​នា​ផ្ទៃដី និង​ពន្លឺ​ឲ្យ​សិស្ស​មាន​អ​គា​រសិក្សា​៤៥៨ បន្ទប់​សម្រាប់​កុ​មារ​អាយុ​៥ឆ្នាំ (៩១,៦%) មាន​របស់​ក្មេង​លេង​កម្សាន្ត​គ្រប់​គ្រាន់ បរិក្ខារ​បង្ហាត់ បង្រៀន​ទាប​បំ​ផុត​ក៏​ត្រូវ​តាម​ការ​កំ​ណត់​របស់​ក្រ​សួង​អប់​រំ និង​បណ្តុះ​បណ្តាល​អគារ​សិក្សា​១២​៨​/១២៨​មាន​ប្រ​ភព​ទឹក​ស្អាត ប្រ​ព័ន្ធ​លូ​រំ​ដោះ​ទឹក និង​បន្ទប់​អ​នា​ម័យ អ​គារ​សិក្សា​ចំ​នួន​៨១​មាន​រោង​បាយ​ធា​នា​សុ​វត្ថិ​ភាព​អ​នា​ម័យ​ម្ហូប​អា​ហារ​អគារ​សិក្សា​ចំ​នួន​៣៩០​មាន​ទី​លាន​បៃ​តង​ជ្រះ​ស្អាត​លេង​កម្សាន្ត​។ល។ ចំ​ពោះ​កង​ជួរ​គ្រូ​បង្រៀន​ទូ​ទាំង​ខេត្ត មាន​គ្រូ​បង្រៀន​សិស្ស កុមា​រ​អា​យុ៥​ឆ្នាំ​១០០​%ទាំង​សម្រេច​លក្ខ​ឋាន ក្នុង​នោះ​មាន​គ្រូ​បង្រៀន​មាន​កម្រិត​វិជ្ជា​លើ​លក្ខ​ឋាន​៧៨,២​%។ សរុប​កុមារ​អា​យុ៥​ឆ្នាំ លើ​ភូមិ​សស្រ្ត​ខេត្ត​ដែល​បាន​កៀរ​គរ​ចូល​រៀន​មាន​ចំ​នួន​១១.៣១០នាក់ សម្រេច​អត្រា​៩៩​,៩​% ក្នុង​នោះ​កុ​មារ​អា​យុ៥​ឆ្នាំ រៀន​អឌ្ឍ​អន្តេ​វា​សិក និង​រៀន​២​ពេល​/ថ្ងៃ គឺ​៩៨,៧%។ ខេត្ត​កៀរ​គរ​កុ​មារ​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​សម្រេច​៥៦,៩​% ក្នុង​នោះ កុ​មារ​អា​យុ៥​ឆ្នាំ​ចូល​រៀន​សម្រេច​១០០% និង​កៀរ​គរ​កុ​មារ​ពិ​ការ​ចូល​រៀន​សម្រេច​៦០​​%​៕

 

(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​បា​មិញ