07/02/2017 - 09:00

សមណសិស្សនិងសិស្សចំនួន៤៧២ អង្គនិងរូប ប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកបឋមសិក្សា

 ទិដ្ឋ​ភាព​សមណ​សិស្ស​កំ​ពុង​ប្រ​ឡង​នៅ​វត្ត​ចម្ប៉ា​បូ​រី។

សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្តត្រា​​វិញ បាន​រៀប​ចំ​ពិ​ធី​ប្រ​ឡង​បញ្ចប់​ថ្នាក់​ពុទ្ធិ​ក​បឋម​សិក្សា​បា​លី​ទី​១, បា​លី​ទី​២, បា​លី​ទី​៣, ឆ្នាំ​សិក្សា​​២០១៦​-២០១៧ នៅ​វត្ត​កោះ​កែវ​សិ​រី (កោះ) សង្កាត់​៨ ក្រុង​ត្រា​វិញ និង​វត្ត​​ចម្ប៉ា​បូ​រី (ត្រោក​លិច​) ឃុំ​ដា​ឡុក ស្រុក​ចូវ​ថាញ់​។ ទាំង​ពីរ​មណ្ឌល​ប្រ​ឡង មាន​សមណ​សិស្ស​និង​សិស្ស​ចំ​នួន​៤៧២​អង្គ​និង​រូប​។ ក្នុង​នោះ  វត្ត​កោះ​កែវ​សិ​រី​ (កោះ) មាន​សម​ណ​សិស្ស​និង​សិស្ស​៩៣​អង្គ​និង​រូប វត្ត​ចម្ប៉ា​បូ​រី មាន​សមណ​សិស្ស​និង​សិស្ស​៣៧៩អង្គ​និង​រូប ។ លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​សមណ​សិស្ស​សម្រេច​ទាំង​១០០​%៕

សឺនម៉ាល័យ-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្តត្រា​​វិញ