អប់រំ អប់រំ

14/02/2017 - 10:25

ប្រកាសជាសាធារណៈលក្ខន្តិកៈ ជម្រើសសិស្សមហាវិទ្យាល័យប្រព័ន្ធរៀបរយឆ្នាំ២០១៧

ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល បាន​​ចេញ​​សេច​ក្ដី​ប្រ​កាស​ជា​សា​ធារណៈ​នូវ​លក្ខន្តិកៈ​ជម្រើស​សិស្ស​ម​ហា​វិ​ទ្យា​ល័យ​ប្រ​ព័ន្ធ​រៀប​រយ; ជម្រើស​សិស្ស​អនុ​ម​ហា​វិ​ទ្យា​ល័យ​ក្រុម​មុខ​វិជ្ជា​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​ប្រ​ព័ន្ធ​រៀប​រយ។ ឆ្លង​តាម​រយៈ​នោះ  ឆ្នាំ​២០១៧​ក្រ​សួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល នឹង​បន្ត​ការ​កំ​ណត់​ច្បាស់​កម្រិត​ធា​នា​គុណ​ភាព​ប្រ​ឡង​ចូល​ម​ហា​វិ​ទ្យា​ល័យ ដើម្បី​ម​ហា​វិ​ទ្យា​ល័យ​នី​មួយ​ៗ​កសាង​គម្រោង​ជម្រើស​សិស្ស​។

 វគ្គ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​។

ចាប់​ពី​ឆ្នាំ​២០១៨​ឡើង​ទៅ  ខណៈ​ពេលម​ហា​វិ​ទ្យា​ល័យ​នី​មួយ​ៗ បាន​ផ្សព្វ​ផ្សាយ​រួច​រាល់​និង​ធ្វើ​ឲ្យ​សុក្រិត​នូវ​រាល់​សេច​ក្ដី​ប្រ​កាស​តាម​ការ​កំ​ណត់​នៃ​លក្ខន្តិកៈ​នេះ ម​ហា​វិ​ទ្យា​ល័យ​នី​មួយ​ៗ គប្បី​កំ​ណត់​ច្បាស់​កម្រិត​ធា​នា​គុណ​ភាព​ប្រ​ឡង​ចូល​ម​ហា​វិ​ទ្យា​ល័យ​របស់​ខ្លួន​។ ម​ហា​វិ​ទ្យា​ល័យ​ឋិត​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​នា​នា ចំ​ណុះ​តំ​បន់​តី​បាក់​តីង្វៀន​និង​តីណាមបូ  ត្រូវ​បាន​ពិ​និត្យ​ជម្រើស​សិស្ស​ដែល​មាន​បញ្ជី​គ្រួ​សារ​ស្នាក់​នៅ​ជា​និច្ច ពី​៣​ឆ្នាំ​ឡើង​ទៅ​រៀន​៣​ឆ្នាំ​បន្ត​បន្ទាប់ និង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​នៅ​ខេត្ត​នា​នា ចំ​ណុះ​តំ​បន់​នេះ ដោយ​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​​ (ស​រុប​ពិន្ទុ​៣​វិញ្ញា​សា​នៃ​ស​មា​យោគ​ដើម្បី​ពិ​និត្យ​ជម្រើស​) ទាប​ជាង​កម្រិត​ធា​នា​គុណ​ភាព​ពិន្ទុ​ប្រ​ឡង​ចូល​១,០ (​តាម​លំ​ដាប់​ពិន្ទុ​១០) និង​ត្រូវ​អប់​រំ​បន្ថែម​ចំ​ណេះ​ដឹង​មួយ​វគ្គ​សិក្សា​មុន​នឹង​ចូល​រៀន​។ កម្ម​វិ​ធី​អប់​រំ​បន្ថែម​ចំ​ណេះ​ដឹង អា​ស្រ័យ​វិ​ទ្យា​ធិ​ការ​ម​ហា​វិ​ទ្យា​ល័យ​ជា​អ្នក​កំ​ណត់​។

យោង​តាម​លក្ខន្តិកៈ​ជម្រើស​សិស្ស​ដែល​ទើប​ប្រ​កាស​ជា​ធរ​មាន បេក្ខ​សិស្ស​ត្រូវ​បាន​ចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​ដោយ​មិន​កំ​ណត់​ចំ​នួន​គោល​បំ​ណង​សិក្សា​ចំ​នួន​សា​លា ប៉ុន្តែ​ត្រូវ​រៀប​ចំ​គោល​បំ​ណង​សិក្សា​ទៅ​តាម​លំ​ដាប់​លំ​ដោយ​អា​ទិ​ភាព​ពី​ខ្ពស់​មក​ទាប  (គោល​បំ​ណង​ទី​១ គឺ​ជា​គោល​បំ​ណង​ខ្ពស់​បំ​ផុត)​។ ជម្រើស​លើក​ទី​១ ចំ​ពោះ​ម​ហា​វិ​ទ្យា​ល័យ មុខ​វិជ្ជា​នី​មួយ​ៗ បេក្ខ​សិស្ស​ត្រូវ​បាន​ពិ​និត្យ​ជម្រើស​ស្មើ​ភាព​ទៅ​តាម​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង មិន​បែង​ចែក​លំដា​ប់​អា​ទិ​ភាព​នៃ​គោល​បំ​ណង​សិក្សា​ដែល​បាន​ចុះ​ឈ្មោះ​។ ចំ​ពោះ​បេក្ខ​សិស្ស​ប្រសិន​បើ​ចុះ​ឈ្មោះ​ច្រើន​ម​ហា​វិទ្យាល័យ ឬ​ច្រើន​មុខ​វិជ្ជា នោះ​ការ​ពិ​និត្យ​ជម្រើស​ត្រូវ​បាន​អនុ​វត្ត​ដោយ​ផ្អែក​លើ​លំ​ដាប់​អា​ទិភាព​នៃ​គោល​បំ​ណង​សិក្សា​។ បេក្ខ​សិស្ស​អាច​ជាប់​តែ​មួយ​ជម្រើស​ក្នុង​គោល​បំ​ណង​ដែល​អា​ទិភាព​ជាង​គេ ក្នុង​បញ្ជី​គោល​បំ​ណង​ដែល​បាន​ចុះ​ឈ្មោះ​។ បេក្ខ​សិស្ស​ដែល​ចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ចំ​ណុះ​ក្រ​សួង​នគរ​បាល​ក្រ​សួង​ការ​ពារ​ប្រ​ទេស ក្រៅ​ពី​សេច​ក្ដី​កំ​ណត់​ទាំង​នេះ គប្បី​អនុ​វត្ត​ទៅ​តាម​សេច​ក្ដី​កំ​ណត់​ដ​ទៃ​ទៀត និង​សេច​ក្ដី​ណែ​នាំ​របស់​ក្រ​សួង​ពាក់​ព័ន្ធ​។ ពិន្ទុ​ពិ​និត្យ​ជម្រើស គឺ​ស​រុប​ពិន្ទុ​វិញ្ញា​សា​ប្រ​ឡង​តាម​លំ​ដាប់​ពិន្ទុ​១០ ទៅ​តាម​វិញ្ញា​សា​ប្រ​ឡង​នី​មួយ​ៗ នៃ​ស​មា​យោគ​ពិ​និត្យ​ជម្រើស​នី​មួយ​ៗ ហើយ​ត្រូវ​បាន​បំ​ពេញ​គម្រប់​ដល់​០,២៥​ពិន្ទុ បូក​នឹង​ពិន្ទុ​អា​ទិភាព​​មុខ​សញ្ញា​តំ​បន់​។ ប្រ​សិន​បេក្ខ​សិស្ស​មាន​ពិន្ទុ​ពិ​និត្យ​ជម្រើស​ស្មើ​គ្នានៅ​ក្នុង​តា​រាង​ឈ្មោះ​ចុង​ក្រោយ​នឹង​ជ្រើស​​យក​បេក្ខ​សិស្ស​ដែល​ចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​គោល​បំ​ណង​អា​ទិភាព​ខ្ពស់​ជាង និង​ផ្អែក​លើ​លក្ខណ​សម្បត្តិ​បន្ទាប់​បន្សំ​ដែល​មហា​វិ​ទ្យា​ល័យ​នី​មួយ​ៗបាន​ចេញ​សេច​ក្ដី​ប្រ​កាស​។ ទន្ទឹម​នឹ​ងនោះ បេក្ខ​សិស្ស​អាច​នឹង​កែ​សម្រួល​គោល​បំ​ណង​សិក្សា បន្ទាប់​ពី​មាន​លទ្ធ​ផ​ល​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​។ ជាក់​ស្ដែង​ដើម្បី​ពិ​និត្យ​​ជម្រើស​លើក​ទី​១ បេក្ខ​សិស្ស​ត្រូវ​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​រួម​ជា​មួយ​នឹង​សំ​ណុំ​បែប​បទ​ចុះ​ឈ្មោះ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ តាម​សេច​ក្ដី​កំ​ណត់​របស់​មន្ទីរ​អប់​រំ​និង​បណ្ដុះ​បណ្ដាល​។ រាល់​ការ​ពិ​និត្យ​ជម្រើស​បន្ថែម បេក្ខ​សិស្ស​ធ្វើ​ការ​ចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​និង​បង់​កម្រៃ​តាម​ការ​កំ​ណត់​របស់​សា​លា។ បន្ទាប់​ពី​មាន​លទ្ធ​ផល​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ បេក្ខ​សិស្ស​មាន​សិទ្ធិ​កែ​សម្រួល​គោល​បំ​ណង​សិក្សា​ក្នុង​អំ​ឡុង​ពេល​កំ​ណត់​ដោយ​បែប​បទ​ភ្ជាប់​ប្រ​ព័ន្ធ (​មិន​ចាំ​បាច់​ផ្ញើ​សំ​ណុំ​បែប​បទ​តាម​រយៈ​ប្រៃ​ស​នីយ៍ ឬ​ក៏​មក​ដាក់​ពាក្យ​នៅ​នឹង​សា​លា​ឡើយ​)។ បេក្ខ​សិស្ស​ដែល​ជាប់​ជម្រើស​ត្រូវ​មក​បញ្ជាក់​ការ​ចុះឈ្មោះ​ចូល​រៀន​តាម​ពេល​កំ​ណត់​​ដោយ​ការ​ផ្ញើ​ច្បាប់​ដើម​លិ​ខិត ទ​ទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​ឲ្យ​ម​ហា​វិ​ទ្យា​ល័យ តាម​រយៈ​ប្រ​អប់​សំបុត្រ​ធា​នា​រហ័ស​ឬ​ក៏​ដាក់​ពាក្យ​ដោយ​របៀប​ផ្សេង អា​ស្រ័យ​ម​ហា​វិ​ទ្យា​ល័យ​ដាក់​ចេញ​។ ហួស​រយៈ​កាល​កំ​ណត់​នេះ ប្រ​សិន​បើ​បេក្ខ​សិស្ស​មិន​បាន​មក​បញ្ជាក់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​តាម​ពេល​កំ​ណត់​ទេ ចាត់​ទុក​ជា​មោឃៈ​ហើយ​សា​លា​នឹង​ពិ​និត្យ​ជម្រើស​បេក្ខ​សិស្ស​ផ្សេង​មក​បំ​ពេញ​បន្ថែម​។ ការ​ពិ​និត្យ​ជម្រើស​បំ​ពេញ​បន្ថែម​នេះ អាច​នឹង​ធ្វើ​ឡើង​មួយ​លើក​ឬ​ក៏​ច្រើន​លើក​។ ពេល​បញ្ចប់​ការ​ពិ​និត្យ​ជម្រើស​មួយ​លើក​ៗ ម​ហា​វិទ្យា​ល័យ​ត្រូវ​ប្រ​កាស​ជា​សា​ធារ​ណៈ​លើ​ប្រ​ព័ន្ធ​ព័ត៌​មាន​របស់​ម​ហា​វិទ្យា​ល័យ និង​ប្រ​ព័ន្ធ​ព័ត៌​មាន​ម​ហា​ជន​អំ​ពី​ពិន្ទុ​ជាប់​ជម្រើស បញ្ជី​ឈ្មោះ​បេក្ខ​សិស្ស​ជាប់​ជម្រើស​។  ម​ហា​វិ​ទ្យា​ល័យ​នី​មួយ​ៗ​អាច​ធ្វើ​ការ​ជម្រើស​សិស្ស​ច្រើន​​លើក​​​ប្រ​​ចាំ​​ឆ្នាំ​។

យោង​តាម​ការ​កំ​ណត់​ចំ​ពោះ​សា​លា​ដែល​ប្រើ​ប្រាស់​ស​មា​យោគ​វិញ្ញា​សា​ប្រ​ឡង​ថ្មី ក្រៅ​ពី​ប្លុក​ប្រ​ឡង​តាម​បែប​ប្រ​ពៃ​ណី (ប្លុក​ប្រ​ឡងដែ​ល​ម​ហា​វិ​ទ្យា​ល័យ​ធ្លាប់​ដំ​ណើរ​ការ​ចាប់​ពី​ឆ្នាំ​២០១៤​ត្រ​ឡប់​មក​ក្រោយ) ដើម្បី​ពិ​និត្យ​ជម្រើស​ក្នុង​មួយ​ផ្នែក​តម្រូវ​ការ​តិច​បំ​ផុត​២៥%​នៃ​ភាគ​កម្រិត​របស់​ផ្នែក​នោះ​ដើម្បី​ពិ​និត្យ​ជម្រើស​តាម​ប្លុក​ប្រ​ឡង​តាម​បែប​ប្រ​ពៃ​ណី​។ សេច​ក្ដី​កំ​ណត់​នេះ ត្រូវ​បាន​អនុ​វត្ត​តែ​ក្នុង​ឆ្នាំ​២០១៧។ ការ​បន្ថែម​សមា​យោគ​វិញ្ញា​សា​ប្រ​ឡង​ថ្មី ដើម្បី​ពិ​និត្យ​ជម្រើស​ត្រូវ​បាន​អនុ​វត្ត​តាម​គោល​ការណ៍ៈ​ យក​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​ក្នុង​៣​វិញ្ញា​សា ក្នុង​នោះ​យក​តិច​បំ​ផុត​មួយ​វិញ្ញា​សា​ក្នុង​ចំ​ណោម​វិញ្ញា​សា​ពីរ គឺ​គណិត​វិ​ទ្យា​និង​និរុត្តិ​សាស្រ្ត​ដើម្បី​ពិ​និត្យ​ជម្រើស​។ វិញ្ញា​សា​ប្រឡង​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ស​មា​យោគ​វិញ្ញា​សា​ប្រ​ឡង​ដើម្បី​ពិ​និត្យ​ជម្រើស គប្បី​ភ្ជាប់​នឹង​តម្រូវ​ការ​របស់​ផ្នែក​បណ្ដុះ​បណ្ដាល​ដោយ​មិន​ប្រើ​ប្រាស់​សមា​យោគ​វិញ្ញា​សា ប្រ​ឡង​ច្រើន​ជាង​៤​វិញ្ញា​សា​ដើម្បី​ពិ​និត្យ​ជម្រើស​សម្រាប់​មួយ​ផ្នែក​។​ចំ​ពោះ​ម​ហា​វិ​ទ្យា​ល័យ​ផ្នែក​ទេព​កោ​សល្យ យក​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​៣​វិញ្ញា​សា ក្នុង​នោះ​យក​តិ​ច​បំ​ផុត​មួយ​វិញ្ញា​សា គឺគ​ណិត​វិ​ទ្យា​ឬ​និរុត្តិ​សាស្រ្ត បូក​ជាមួ​យ​នឹង​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​ទេព​កោ​សល្យ  ដើម្បី​ពិ​និត្យ​ជម្រើស​។ ផ្អែក​ទៅ​តាម​តម្រូវ​ការ​របស់​មុខ​វិជ្ជា​បណ្ដុះ​បណ្ដាល​ម​ហា​វិ​ទ្យា​ល័យ​នី​មួយ​ៗ អាច​នឹង​ធ្វើ​ការ​កំ​ណត់​វិញ្ញា​សា​ប្រឡង​មួយ​ណា​សំ​ខាន់​ជាង​គេ​ដែល​ត្រូវ​គុណ​នឹង​មេ​គុណ ដើម្បី​ពិ​និត្យ​ជម្រើស​។ យោង​តាម​លក្ខន្តិកៈ​ដែល​ទើប​ប្រ​កាស​ជា​ធរ​មាន ម​ហា​វិ​ទ្យា​ល័យ​នី​មួយ​ៗ អាច​មិន​យក​លទ្ធ​ផល​នៃ​ការ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ដើម្បី​ជម្រើស​សិស្ស​ម​ហា​វិ​ទ្យា​ល័យ  អនុ​មហា​វិ​ទ្យា​ល័យ ឆ្នាំ​២០១៧ គឺ​អាច​ពិ​និត្យ​ជម្រើស​តាម​រយៈ​សិក្ខា​គា​រិក​ឬ​ក៏​ចាត់​ចែង​ប្រ​ឡង​ដោយ​ឡែក​។ ចំ​ពោះ​គម្រោង​ពិ​និត្យ​ជម្រើស​តាម​រយៈ​សិក្ខា​គា​រិក​កម្រិត​ធា​នា​គុណ​ភាព​ជាប់​ជម្រើស​ និង​ពិន្ទុ​មធ្យម​ភាគ​នៃ​វិញ្ញា​សា​នី​មួយ​ៗ ក្នុង​ស​មា​យោគ​វិញ្ញា​សា​សម្រាប់​យក​មក​ធ្វើ​ការ​ពិ​និត្យ​ជម្រើស​ឬពិន្ទុ​មធ្យម​ភាគ​នៃ​វិញ្ញា​សា​នី​មួយ​ៗ សម្រាប់​យក​មក​ធ្វើ​ការ​ពិ​និត្យ​ជម្រើស​មិន​តិច​ជាង​​៦,០​ពិន្ទុ សម្រាប់​កម្រិត​ម​ហា​វិ​ទ្យា​ល័យ​(តាម​លំ​ដាប់​ពិន្ទុ​១០​)។ ម​ហា​វិ​ទ្យា​ល័យ​ឋិត​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ព្រំ​ដែន តំ​បន់​មាន​លក្ខណ​សម្បត្តិ​សេដ្ឋ​កិច្ច- សង្គម​លំ​បាក​ពិ​សេស អាច​នឹង​ពិ​និត្យ​ជម្រើស​សិស្ស​ដែល​មាន​បញ្ជី​គ្រួ​សារ​ស្នាក់​នៅ​ជា​និច្ច​ពី​៣​ឆ្នាំ​ឡើង​​ទៅ រៀន​៣​ឆ្នាំ​បន្ត​បន្ទាប់ និង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​នៅ​បណ្ដា​ខេត្ត និង​ភូមិ​ភាគ​ទាំង​នេះ ដោយ​យក​កម្រិត​ទាប​ជាង​០,៥​ពិន្ទុ៕

យោងតាម ប្រែសម្រួលៈពេជ្រសឿន

 

ចែករំលែកអត្ថបទ