អប់រំ អប់រំ

07/03/2017 - 10:02

បន្តការអភិវឌ្ឍន៍មហាវិទ្យាល័យបម្រុងជនជាតិ

ក្នុង​ពេល​មក​ធ្វើ​ការ​ជា​មួយ​នឹង​សកល​វិទ្យា​ល័យ​កឹង​ធើ កន្លង​ហើយ រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ពុង​ស្វឹង​ញ៉ា បាន​វាយ​តម្លៃ​ខ្ពស់​ការ​ខិត​ខំ​របស់​សកល​វិ​ទ្យា​ល័យ ក្នុង​ការ​រួម​ចំ​ណែក​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ជូន​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និ​យាយ​រួម និង​បណ្តុះ​​បណ្តាល​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក​។

ជ្រុង​មួយ​នៃ​សកល​វិ​ទ្យា​ល័យ​កឹង​ធើ​។

តាម​ប្រ​សាសន៍​លោក​គ្រូ​ហា​ថាញ់​ត្វង វិ​ទ្យា​ធិ​ការ​នៃ​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ បច្ចុប្បន្ន ស​កល​វិ​ទ្យា​ល័យ​មាន​កម្មា​ភិ​បាលគ្រូ​បង្រៀន​ចំ​នួន១.៩៧២​រូប; ក្នុង​នោះ​សាស្រ្តា​ចារ្យ​៧​រូប សាស្រ្តា​ចារ្យ​រង​១១៩​រូប បណ្ឌិត​៣៤៣​រូប បរិញ្ញា​ជាន់​ខ្ពស់​៨៣៣​រូប​។ល។ និង​និស្សិត​កំ​ពុង​រៀន​ទាំង​ប្រ​ព័ន្ធ​រៀប​រយ​និង​មិន​រៀប​រយ​ជាង​៥០.០០០​នាក់​។ ក្នុង​ចំ​ណោម​អង្គ​ភាព ក្រោម​ឱវាទ​របស់​សា​លា​ទាំង​៤០ ក្នុង​នោះមាន​ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ​។ ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ បាន​កសាង​នៅក្នុង​បរិ​វេណ​មណ្ឌល​២​របស់​សា​លា លើ​ផ្ទៃ​ដី​ជាង​១.៤០០​ម២  មាន​សណ្ឋាន​៣​ជាន់ ដោយ​មាន​បន្ទប់​រៀន និង​បន្ទប់​មុខ​ងារ​ចំ​នួន​១២​បន្ទប់​។ ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ​មុន​នេះ ចំ​ណុះ​ម​ហា​វិ​ទ្យា​ល័យ​គ​រុ​កោ​សល្យ លុះ​ដល់​ចុង​ឆ្នាំ​២០០៧ ត្រូវ​បាន​ចែក​ចេញ។ ជា​រៀង​រាល់​ឆ្នាំ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ប្រ​គល់​ជូន​ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ ធ្វើ​ការ​បណ្តុះ​បណ្តាល​បម្រុង​ម​ហា​វិ​ទ្យា​ល័យ​ចំ​នួន​៣​ប្លុក គឺ​ A,B,C ដោយ​មាន​ការ​បណ្តុះ​បណ្តាល​ជា​២​ប្រ​ព័ន្ធ​៖ ប្រ​ព័ន្ធ​បម្រុង​រៀប​រយ​និង​ប្រ​ព័ន្ធ​បម្រុង​ជម្រើស​។ ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ​ទទួល​រៀប​ចំ​បង្ហាត់ប​ង្រៀន និង​គ្រប់គ្រង​សិស្ស​បម្រុង​ម​ហា​វិ​ទ្យា​ល័យ​ជួយ​ឲ្យ​សិស្ស​ពង្រឹង​ឡើង​វិញ នូវ​ប្រ​ព័ន្ធ​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​នៃ​កម្ម​វិ​ធី​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ និង​លត់​ដំ​គំ​និត​ជួយ​ឲ្យ​សិស្ស​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​រៀន​បាន​ល្អ​រាល់​វិញ្ញា​សា​នៅ​កម្រិត​ម​ហា​វិ​ទ្យា​ល័យ​។ ក្រៅ​ពី​៣​វិញ្ញា​សា​រៀន​សំ​ខាន់​របស់​ប្លុក​ A,B,C​  ប្អូន​ៗ​ថែម​ទាំង​រៀន​វិញ្ញា​សា​ភា​សា​វៀត កំ​ព្យូ​ទ័រ អង់​គ្លេស សីល​ធម៌​ពល​រដ្ឋ កាយ​សម្ប​ទាន ដើម្បី​ឆើ្លយ​តប​ទៅ​នឹង​ការ​អប់​រំ គ្រប់​ជ្រុង​ជ្រោយ​ជូន​សិស្ស​។ ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ​មាន​ភារ​កិច្ច​បណ្តុះ​បណ្តាល ពង្រីក​ប្រ​ភព​ធន​ធាន​មនុស្ស​ជា​ជន​ជាតិ​ភាគ​តិច ជូន​ខេត្ត​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ប្អូន​យ័ញ​ធី​កាំ​ញៀង និស្សិត​ឆ្នាំ​ទី​៣ រៀន​មុខ​វិជ្ជា​គ្រប់​គ្រង​ដី​ធ្លី ផ្នែក​បរិ​ស្ថាន​និង​ធន​ធាន​ធម្ម​ជាតិ​នៃ​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ ឲ្យ​ដឹង​៖ "បន្ទាប់​ពី​មួយ​ឆ្នាំ​សិក្សា​នៅ​ម​ហា​វិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ ប្អូន​បាន​ជម្រើស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​រៀប​រយ​ដោយ​សម្រេច​និទ្ទេ​សគ្រាន់​បើ។ ផែន​ការ​របស់​ប្អូន​នឹង​វិ​លមក​ស្រុក​កំ​ណើត​ហង​ដឹក ខេត្ត​កៀង​យ៉ាង ដើម្បី​បំ​ពេញ​ការ​ងារ​ក្រោយ​ពី​រៀន​បញ្ចប់​ម​ហា​វិ​ទ្យា​ល័យ​"។

ក្នុង​ឱ​កាស​ធ្វើ​ការ​ជា​មួយ​នឹង​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំនិង​បណ្តុះ​បណ្តាល​ពុង​ស្វឹង​ញ៉ា បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​របស់​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ ក្នុង​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ជូន​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ រដ្ឋ​មន្ត្រី​ក៏​ស្នើស​កល​វិ​ទ្យា​ល័យ​កឹង​ធើ បន្ត​ការ​ពង្រីក​ម​ហាវិ​ទ្យា​ល័យ​បម្រុង​ជន​ជាតិ​និង​កសាង​កម្ម​វិ​ធីបង្រៀន​ភា​សា​ខ្មែរ ដើម្បី​ក្រោយ​ពេល​ប្រ​ឡង​បញ្ចប់​និស្សិត អាច​និ​យាយ​និង​សរ​សេរ​ភា​សា​ខ្មែរ​បាន​ស្ទាត់​ជំ​នាញ​៕

 

ហាថាញ់-វិមាន

ចែករំលែកអត្ថបទ